ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ricky​ Burns​បញ្ឈប់​​ Kevin ​Mitchell​​ ក្នុង​​ទឹក​​ទី​​៤​​រក្សា​​បាន​​ខ្សែ​​ក្រវាត់​​ទម្ងន់​​ស្រាល​​ស្ថា​ប័ន​ WBO​

12 ឆ្នាំ មុន

កីឡា​ករ​​ស្កុត​​លែន​ Ricky Burns​រក្សា​​​បាន​​នូវ​​ខ្សែ​​ក្រ​វាត់​ពិភព​​លោក​​ស្ថា​ប័​ន WBO ​​របស់​​ខ្លួន​​ក្រោយ​​ពី​​ផ្តួល​​កីឡា​ករ​​អង់​​គ្លេស​ Kevin Mitchell​​ឱ្យ​​សន្លប់​​ក្នុង​​ទឹក​​ទី​​៤ ។ ការ​​ប្រ​កួត​​នេះ​​ត្រូវ​​បាន​​ធ្វើ​​នៅ​​សង្វៀន SECC​ ក្រុង Glasgow ​ប្រ​ទេស​​ស្កុត​​ឡែន​​កាល​​ពី​​រាត្រី​ថ្ងៃ​សៅរ៍​ទី​២២​ខែ​កញ្ញា​កន្លង​មក​នេះ ។​

កីឡា​ករ​​ស្កុត​​លែន​ Ricky Burns​រក្សា​​​បាន​​នូវ​​ខ្សែ​​ក្រ​វាត់​ពិភព​​លោក​​ស្ថា​ប័​ន WBO ​​របស់​​ខ្លួន​​ក្រោយ​​ពី​​ផ្តួល​​កីឡា​ករ​​អង់​​គ្លេស​ Kevin Mitchell​​ឱ្យ​​សន្លប់​​ក្នុង​​ទឹក​​ទី​​៤ ។ ការ​​ប្រ​កួត​​នេះ​​ត្រូវ​​បាន​​ធ្វើ​​នៅ​​សង្វៀន SECC​ ក្រុង Glasgow ​ប្រ​ទេស​​ស្កុត​​ឡែន​​កាល​​ពី​​រាត្រី​ថ្ងៃ​សៅរ៍​ទី​២២​ខែ​កញ្ញា​កន្លង​មក​នេះ ។​

Burns​ដែល​មាន​ឯតទគ្គកម្ម​ប្រ​កួត​ឈ្នះ​៣៥ ចាញ់​២ មិន​ដែល​ស្មើ​​និង​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​១០​លើក​បាន​វាយ​ឱ្យ​កីឡាករ Mitchell​ដួល​ចំ​នួន​២លើក​ក្នុង​ទឹក​ទី​៤​ ។ បន្ទាប់​មក​លោក​អាជ្ញា​កណ្តាល​ក៏​បាន​សម្រេចចិត្ត​បញ្ឈប់​ការ​ប្រ​កួត ។​ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​៣​ទឹក​ដំ​បូង កីឡាករ​​ទាំង​២​បាន​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ី​សាច់​ហុត​ឈាម​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្ស​នា​ងើប​ឈរ​អប​អរ​សាទរ​ ។​ Burnsបាន​សំពង​ Mitchell​ជា​មួយ​នឹង​កណ្តាប់​ដៃ​ស្តាំ​ ប៉ុន្តែ​រង​ការ​វាយ​បក​មក​វិញ​យ៉ាង​ធ្ងន់​ដែរ ។ នេះ​ជា​ការ​ឈឺ​ចាប់​មួយ​ក្នុង​ចំណោម​ការ​ឈឺ​ចាប់​ជាច្រើន​ដែល​ពួក​គេ​ទទួល​បាន​ពី​ការ​ប្តូរ​កណ្តាប់​ដៃ​គ្នា​ក្នុង​ទឹក​ទី​១ ។

​ក្នុង​ទឹក​ទី​២ ការ​សម្រុក​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ តែ​ក្នុង​ទឹក​នេះ​ Mitchell​​ដែល​គ្មាន​សំ​ណាង​​ត្រូវ​រង​កណ្តាប់​ដៃ​ស្តាំ​របស់ Burns​យ៉ាង​ធ្ងន់​ៗថែម​ទៀត ។ ​ក្នុង​ទឹក​ទី​៣ Mitchell​បាន​ទះ​ទ្រូង​ជម្នះ​ដើរ​ចូល​ក្រោយ​ពី​ត្រូវ​វាយ​ចំ​ក្បាល​និង​ដួល​លើ​ក្តារ​រេញ ។​ថ្លែង​បន្ទាប់​ពី​ការ​ប្រ​កួត Burns​វ័យ២៩​ឆ្នាំ​បាន​បញ្ជាក់​ថា ៖«ខ្ញុំ​មាន​អា​រម្មណ៍​ថា ខ្លួនឯង​ខ្លាំង​ជាង​មុន​ឆ្ងាយ​ ។ ជំ​នឿ​ចិត្ត​ខ្ញុំ​កាន់​តែ​មាន​ផង​ដែរ​ ។ ខ្ញុំ​បាន​និយាយ​ជា​មុន​ហើយ​ថា ខ្ញុំ​នឹង​ផ្តួល​គេ​ក្នុង​ទឹក​ទី​១ ។ បន្ទាប់​ពី​នេះ ខ្ញុំ​សង្ឃឹម​អាច​ទទួល​បាន​ការ​ប្រ​កួត​ឯក​ភាព​ខ្សែ​ក្រ​វាត់​មួយ​ជា​មិន​ខាន ។ វា​ជា​សុ​បិន​មួយ​ដែល​បាន​ក្លាយ​មក​ជា​ការ​ពិត »។

ឯក Mitchell​ ដែល​មាន​ឯតទគ្គកម្ម​ប្រ​កួត ឈ្នះ ៣៣ ចាញ់​២ និង​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​ចំ​នួន ២៤លើក​បាន​ថ្លែង​សរ​សើរ​គូ​ប្រ​កួត​របស់​ខ្លួន​ថា ៖«នៅ​រាត្រី​នេះ គេ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ ។ គេ​មាន​កម្លាំង​ខ្លាំង​និង​សក្តិ​សម​បំ​ផុត »៕