ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​តារា​​​បង្ហាញ​ម៉ូដ​​​កម្ពុជា​ទទួល​​ជោគ​ជ័យ​​ក្នុង​ការ​​​បង្ហាញ​​ម៉ូ​​​ដ​​នៅ​​អូស្ត្រាលី​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារាបង្ហាញម៉ូដកម្ពុជា កញ្ញាគួយ ច័ន្ទដានិច្ច ដែលបាន​ទៅច​ូលរួម​ការ​បង្ហាញម៉ូដជាលក្ខណៈ​អន្តរជាតិ​នៅប្រទេស​​អូស្រ្តាលី​ កាលពីថ្ងៃទី៤ ដល់​ថ្ងៃទី​៩ កញ្ញា បានវិ​ល​ត្រឡប់​មកវិញ​ហើយ​កាល​ពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០១២ ដោយ​នាំ​មក​នូវ​ភាពជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់ ។ នេះ​បើតាម​ការ​ឲ្យដឹងរបស់​អ្នក​ស្រីសាពណ៌ រិនដល អគ្គ​នាយិ​កា Sapor Modeling

រាជធានីភ្នំពេញ ៖ តារាបង្ហាញម៉ូដកម្ពុជា កញ្ញាគួយ ច័ន្ទដានិច្ច ដែលបាន​ទៅច​ូលរួម​ការ​បង្ហាញម៉ូដជាលក្ខណៈ​អន្តរជាតិ​នៅប្រទេស​​អូស្រ្តាលី​ កាលពីថ្ងៃទី៤ ដល់​ថ្ងៃទី​៩ កញ្ញា បានវិ​ល​ត្រឡប់​មកវិញ​ហើយ​កាល​ពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០១២ ដោយ​នាំ​មក​នូវ​ភាពជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់ ។ នេះ​បើតាម​ការ​ឲ្យដឹងរបស់​អ្នក​ស្រីសាពណ៌ រិនដល អគ្គ​នាយិ​កា Sapor Modeling Agency ។

នេះជាលើកទីមួយដែលតារាបង្ហាញម៉ូដ​កម្ពុជាមួយរូប បានបោះជំហាន​ទៅចូលរួម​ការ​បង្ហាញ​ម៉ូដជាលក្ខណៈអន្តរជាតិ នៅប្រទេស​អូស្ត្រា​លី និងទទួលបានជោគជ័យ ។លោកស្រីសាពណ៌ រិនដល បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទកាសែតថ្ងៃទី២០ កញ្ញា ឆ្នាំ២០១២ នៅ Elyxir Ubran Wine Spot ថា នេះ​ជា​ព្រឹត្តិ​ការណ៍ជោគជ័យមួយដ៏ធំធេងសម្រាប់​តារា​បង្ហាញ​ម៉ូដកម្ពុជា ដែលទទួល​បាន​កិត្តិយស​ដ៏​ឧត្តុង្គ​ឧត្តមទៅចូលរួមដើរបង្ហាញម៉ូដជាមួយ​តា​រា​បង្ហាញម៉ូដល្បីៗរបស់អូស្ត្រាលី នៅក្នុង​ម៉ូដ​សម្លៀក​​បំពាក់​ដ៏ស្រស់​ស្អាត រចនាឡើង​ដោយ​អ្នក​ច្នៃម៉ូដលំដាប់ពិភពលោក របស់ប្រទេស​អូស្ត្រាលី ។

លោកស្រីសាពណ៌ បានបន្តថា នេះជាសក្ខី​កម្មថ្មីមួយបង្ហាញថា វិស័យបង្ហាញម៉ូដ​នៅ​ប្រទេស​កម្ពុជា កំពុងទទួលបាននូវ​មោទន​ភាព និង​ភាពរីកចម្រើន​ឈាន​ឡើង​ទៅ​កាន់​ស្តង់​ដា​អន្តរជាតិ។ លោកស្រីមាន​មោទ​នភាព​យ៉ាង​ខ្លាំង ចំពោះកញ្ញាគួយ ច័ន្ទដានិច្ច ដែល​​​​មាន​ទេព​កោ​សល្យ និងសមត្ថភាពប្រកបដោយ​ភាព​ជឿ​ជាក់​ក្នុងការបង្ហាញគ្រប់ម៉ូដ​សម្លៀកបំពាក់ ដែល​អ្នកច្នៃម៉ូដបានផ្តល់​ជូននៅក្នុងកម្មវិធីនោះ​ ។

កញ្ញាគួយ ច័ន្ទដានិច្ច ដែលជាតារា​បង្ហាញ​ម៉ូដរបស់សាពណ៌ បានឲ្យដឹងថា នាងសប្បាយ​ចិត្តស្ទើរតែដើរទៅមុខមិនរួចដោយការ​រំភើប​ខ្លាំងពេកជាមួយនឹងស្នូរទះដៃអបអរសាទរ ប្រកប​ដោយកិត្តិយស។ នាងសង្ឃឹម​យ៉ាង​មុត​មាំ​ថា ទៅថ្ងៃអនាគត នាងនឹង​មាន​ឱកាស​ចេញ​ទៅ​បង្ហាញ​ម៉ូដនៅប្រទេសដទៃទៀត ដើម្បី​នាំមក​នូវ​បទ​ពិសោធន៍ល្អៗ​ចែកជូនដល់​តារា​បង្ហាញ​ម៉ូដ​​​​កម្ពុជា​​ដទៃ​ទៀត ដើម្បីឲ្យ​ក្លាយជាអ្នក​បង្ហាញ​ម៉ូដ​អាជីពប្រកបដោយសេចក្តីថ្លៃថ្នូរ ក៏ដូចជា​ទទួល​បានឱកាសរួមការងារជាលក្ខណៈអន្តរជាតិបែប
នេះសម្រាប់ជាប្រយោជន៍ដល់ប្រទេសជាតិ ៕