ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូហ្វា​​​នឹង​​ចាត់​វិធាន​ការ​​ផ្លូវ​​​ច្បាប់​​​ប្រឆាំង​​នឹង​ក្លិប​​ Lazio ពី​បទ​​រើស​អើង​​ពូជ​សាសាន៍

12 ឆ្នាំ មុន

យោង​​​ទៅ​តាម​ប្រភព​​ព័ត៌​​មាន​​ស៊ី អិន អិន ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៣ កញ្ញា ឆ្នាំ​​២០១២ បាន​​ឱ្យ​ដឹង​ថា សហ​ព័ន្ធ​​បាល់​ទាត់​​អឺរ៉ុប​​​យូហ្វា​​​កំពុង​​បើក​​​ការ​​ស៊ើប​​អង្កេត​​ដើម្បី​រក​​ភស្តុ​តាង​ដាក់​​​បន្ទុក​​ក្លិប​​បាល់​ទាត់​​ Lazio ពី​បទ​​រើស​​អើង​​ពូជ​សាសន៍​​ ក្នុងអំឡុង​​​ពេល​​ប្រកួត​បាល់​ទាត់​​​​យូរ៉ូ​​​បា៉ា​លីក​ជួប​ជា​មួយ​​ក្លិប Tottenham កាល​ពី​​ថ្ងៃ​ទី​​២១ កញ្ញា ឆ្នាំ​​២០១២ ។

យោង​​​ទៅ​តាម​ប្រភព​​ព័ត៌​​មាន​​ស៊ី អិន អិន ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៣ កញ្ញា ឆ្នាំ​​២០១២ បាន​​ឱ្យ​ដឹង​ថា សហ​ព័ន្ធ​​បាល់​ទាត់​​អឺរ៉ុប​​​យូហ្វា​​​កំពុង​​បើក​​​ការ​​ស៊ើប​​អង្កេត​​ដើម្បី​រក​​ភស្តុ​តាង​ដាក់​​​បន្ទុក​​ក្លិប​​បាល់​ទាត់​​ Lazio ពី​បទ​​រើស​​អើង​​ពូជ​សាសន៍​​ ក្នុងអំឡុង​​​ពេល​​ប្រកួត​បាល់​ទាត់​​​​យូរ៉ូ​​​ប៉ា​លីក​ជួប​ជា​មួយ​​ក្លិប Tottenham កាល​ពី​​ថ្ងៃ​ទី​​២១ កញ្ញា ឆ្នាំ​​២០១២ ។

កីឡា​ករ​​សម្បុរ​ខ្មៅបីរូប​​គឺ​ Aaron Lennonn, Defoe​ និង Andros ត្រូវ​បាន​អ្នក​​គាំ​ទ្រ​ក្លិប​​ Lazio  ស្រែក​​បន្ទរ​​​​​តិះ​ដៀល​​ថា​​ដូចសត្វ​ស្វា​​ដែល​ជា​​សញ្ញា​បញ្ជាក់​​​ពី​ការ​រើស​អើង​​ពូជ​សាសន៍​ ។សមា​ជិកក្រុម​​​​​អ្នក​ប្រឆាំង​​​ការ​រើស​អើស​ពូជ​សាសន៍​បាល់​ទាត់ (FARE) កំពុង​​រៀប​ចំ​​​ឯក​សារ​​​ដើម្បី​ផ្ញើ​​ទៅ​​ឱ្យ​​យូហ្វា​​​ដើម្បី​​​បើក​ផ្លូវ​​​​​ស៊ើប​អង្កេត ។

នៅ​ក្នុង​​សេចក្តី​​​ថ្លែង​ការ​ណ៍​​របស់​​យូ​ហ្វា​​​បាន​​លើក​ឡើង​​ថា យូហ្វា​​​​មិន​ឈរ​ឱប​ដៃ​​មើល​​​ករណី​​បែប​នេះ​ទេ ហើយ​កំពុង​​​តែ​ប្រមូល​​រក​ភស្តុ​តាង​​បន្ថែម​​ទៀត​​ចំពោះ​​អាកប្ប​​ករិយា​​​ប្រព្រឹត្ត​​មិន​​សម​រម្យ​​​របស់​អ្នក​គាំ​ទ្រ​​​ក្លិប Lazio ដែល​​មាន​​ចរិត​​រើស​អើង​​ពូជ​សាសន៍​​​មក​​លើ​​ក្លិប Tottenham  ​ហើយ​យូហ្វា​​នឹង​លើក​យក​រឿង​ក្តី​នេះ​​មក​ដោះ​ស្រាយ​នៅ​​ថ្ងៃទី​​១៨ ខែ​​តុលា ខាង​មុខ​នេះ ។ប្រសិន​​បើ​រក​ឃើញ​​​កំហុស​​មែន​នោះ ក្លិប Lazio អាច​នឹងត្រូវ​​​​ពិន័យជា​ប្រាក់​​​ចំនួន​​២៦.០០០​ដុល្លារ​​សហរ​រដ្ឋ​អាមេរិក ហើយ​ការ​​ប្រកួត​លើក​ក្រោយ​​នឹង​មិន​​ឱ្យ​​មា​ន​អ្នក​​គាំ​ទ្រចូល​រួម​​​ទេ ។

គួរ​រំ​លឹក​​ដែរថា ការ​​រើ​ស​អើង​​ពូជ​សាសន៍​​គឺ​ជា​បញ្ហាចម្បង​​​​មួយ​មិន​អាច​​​លុប​បំបាត់​​​បាននៅ​ឡើយ​​​​ទេ​ក្នុង​​វិស័យ​​បាល់​ទាត់​​នៅ​​លើ​ពិភព​លោក​នេះ ៕