ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ធាន​​សហ​​ព័ន្ធ​​ប្រ​ណាំង​​កង់​​អន្តរ​ជាតិ​​ទាត់​​ចោល​​នូវ​​សំណើ​​សុំ​​ឱ្យ​​មាន​​ការ​​លើក​​លែង​​ទោស​​កីឡា​ករ​​ប្រើ​​ប្រាស់​​សារ​​​ធាតុ​​ញៀន​​

12 ឆ្នាំ មុន

លោក ​Pat McQuaid​កាល​​ពី​​ថ្ងៃ​​សៅរ៍​​ទី​២២​​កញ្ញា​​បាន​​ទាត់​​ចោល​​នូវ​​សំណើរ​​​​សុំ​​ឱ្យ​​មាន​​ការ​​លើក​លែង​ទោស​ដល់​បណ្តា​កីឡាករ​ដែល​ប្រើ​សារ​ធាតុ​​ហាម​ឃាត់​អំ​ឡុង​ខ្លួន​កំពុង​ស្ថិត​ក្នុង​អា​ជីព ។​ការ​ថ្លែង​របស់​លោក McQuaidបាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សហ​ព័ន្ធ​ប្រ​ណាំង​កង់​អន្តរជាតិ (UCI) នៅ​ក្នុង​សមាជ​ប្រ​ចាំ​ឆ្នាំ​របស់​ខ្លួន​បាន​សម្រេច​បង្កើត​ជា​ចល​នា​មួយ​ដែល​ផ្តោត​លើ​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​

លោក ​Pat McQuaid​កាល​​ពី​​ថ្ងៃ​​សៅរ៍​​ទី​២២​​កញ្ញា​​បាន​​ទាត់​​ចោល​​នូវ​​សំណើរ​​​​សុំ​​ឱ្យ​​មាន​​ការ​​លើក​លែង​ទោស​ដល់​បណ្តា​កីឡាករ​ដែល​ប្រើ​សារ​ធាតុ​​ហាម​ឃាត់​អំ​ឡុង​ខ្លួន​កំពុង​ស្ថិត​ក្នុង​អា​ជីព ។​ការ​ថ្លែង​របស់​លោក McQuaidបាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សហ​ព័ន្ធ​ប្រ​ណាំង​កង់​អន្តរជាតិ (UCI) នៅ​ក្នុង​សមាជ​ប្រ​ចាំ​ឆ្នាំ​របស់​ខ្លួន​បាន​សម្រេច​បង្កើត​ជា​ចល​នា​មួយ​ដែល​ផ្តោត​លើ​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​ប្រ​ឆាំង​សារ​ធាតុ​​ញៀន​ក្នុង​គោល​បំណង​នូវ​បរិ​ស្ថាន​ស្អាតស្អំ​​មួយ​សម្រាប់​ជំ​នាន់​ក្រោយ ។​

លោក​បាន​និយាយ​ថា ៖«គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃ​យ៍​បាន​ពិ​ភាគ្សា​គ្នា​អំពី​លទ្ធ​ភាព​នៃ​កិច្ច​ប្រ​តិ​បត្តិ​ការ​ណ៍​មួយ​ដែល​ប្រ​ហាក់​ប្រ​ហែល​នឹង​អ្វី​ប្រ​ទេស​អា​ហ្វ្រិក​ខាង​ត្បូង​បាន​ដឹង​នៅ​ទី​​បញ្ចប់​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​បែង​ចែក​ជាតិ​សាសន៍​ជា​មួយ​នឹង​គណៈ​កម្ម​ការ​ការ​ស្វែង​យល់​ការ​ពិត​និង​ផ្សះ​ផ្សារ ។​ ជា​ការ​សន្និដ្ឋាន​គឺ​ថា ដំ​បូង​ឡើយ​វា​មិន​មែន​ជា​រឿង​សមរម្យ​ដែល​ចាត់​វិ​ធាន​ការ​ណា​មួយ​ខណៈ​បញ្ហា​រវាងភ្នាក់​ងារ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​អា​មេរិក (USADA)​និង​កីឡាករ​អាម​ស្ត្រង​កំពុង​តែ​ដំណើរ​ការនោះ​​ ។

ច្បាប់​ប្រ​ឆាំង​សារ​ធាតុ​ញៀន​អន្តរជាតិ​មិន​មាន​និយាយ​ពី​ការ​លើ​ក​លែង​ទោស​ឱ្យ​កីឡាករ​ណា​ម្នាក់​ទេ ។ យើង​ទាំង​អស់​គ្នា​មិន​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដូច​ក្នុង​ប្រ​ទេស​អា​ហ្វ្រិក​ខាង​ត្បូងឡើយ ហើយ​យោ​បល់​ដែល​បាន​ស្នើ​ឡើង​ក៏​ត្រូវ​បាន​ទាត់​ចោល​ផង​ដែរ »។​
លោក McQuaidបានថ្លែង​ទៀត​ថា សហ​ព័ន្ធ​ប្រ​ណាំង​កង់​អន្តរជាតិ​នៅ​កំពុង​រង់​ចាំ​រ​បាយ​ការ​ណ៍​មួយ​ពី​ភ្នាក់​ងារ​ USADAចំពោះ​ករណី​កីឡាករ​អាម​ស្រ្តង​ដែល​ត្រូវ​បាន​ចោទ​ប្រ​កាន់​ថា លួច​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់​ ។​ លោក​ថា ក្រោយ​ពី​ទទួល​បាន​​សាល​ក្រម​ចុង​ក្រោយ​របស់ USADA សហ​ព័ន្ធ​ប្រ​ណាំង​កង់​អន្តរជាតិ​មាន​រយៈ​រយៈ​ពេល​២១​ថ្ងៃ​ដើម្បី​ធ្វើ​ការ​សម្រេចចិត្ត ។​«លើកលែង​ប្រសិន​ជា​ពិ​និត្យ​មើល​ឯក​សារ​ពាក់​ព័ន្ធ​ឃើញ​មាន​បញ្ហា​សំ​ខាន់​ណា​មួយ ប្រ​សិន​ជា​គ្មាន​ទេ សហ​ព័ន្ធ​គ្មាន​បំណង​ប្តឹង​ឧទ្ធរណ៍​នោះ​ទេ»។

សូម​បញ្ជាក់​ថា លោក​ McQuaidបានកាន់​តំណែង​ជា​ប្រ​ធាន​សហ​ព័ន្ធ​ប្រ​ណាំង​កង់​អន្តរជាតិ​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក​ម្លេះ ហើយ​សម្រាប់​អាណត្តិ​ជា​ប្រ​ធាន​រយៈ​ពេល​៤​ឆ្នាំ​ទៅ​មុខ​ទៀត លោក​បាន​ជ្រើស​រើស​យក​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់​ជាអាទិ​ភាព​ទី​១​ដែល​ត្រូវ​លុប​បំ​បាត់​ចោល ៕