ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​​តោ​ខៀវ​​ Chelsea យល់​ព្រម​​បន្ត​​កុង​ត្រា​​ថ្មី​​ឱ្យ​​កីឡា​ករ​​ David Luiz រយៈ​ពេល​​៥​ឆ្នាំ

12 ឆ្នាំ មុន

យោង​ទៅ​តាម​​ប្រភព​ព័ត៌​​មាន​ញូ​ អេស៊ី ចេញ​ផ្សាយ​​កាល​ពី​​​ថ្ងៃ​អាទិត្យ​​ ទី​​២៣ កញ្ញា ឆ្នាំ​​​២០១២ បាន​​ឱ្យ​ដឹង​ថា ក្លិប​តោ​ខៀវ Chelsea បាន​យល់​ព្រម​​​បន្ត​កុង​ត្រា​រយៈ​​ពេល​៥ឆ្នាំ​​​បន្ថែម​ទៀត​​ឱ្យ​​កីឡា​ករ​​ David Luiz ។ ការ​បន្ត​​​កុង​ត្រា​ថ្មី​​​នេះ​ធ្វើ​​ឱ្យ​​កីឡា​ករ​​​សញ្ជាតិ​​ប្រេ​ស៊ីល ​វ័យ​​២៥​​ឆ្នាំ​រូប​នេះ​​នឹងមាន​វត្ត​​មាន​​​បន្ត​​​ស្នាក់​នៅ​​ជា​មួយ​ក្លិប Chelsea រហូត​​ទៅ​ដល់​​ឆ្នាំ​​២០១៧ ។

កីឡា​ករ​ David Luiz បាន​​ផ្លាស់​​មក​ពី​​ក្លិប​​Benfica មុន​នឹង​ចូល​​​មក​លេង​​ជា​មួយ​ក្លិប Chelsea កាល​ពី​​​ឆ្នាំ​​២០១១ ក្នុង​តម្លៃ​ខ្លួន​​២៥​លាន​ផោន ប្រហែល​​​៤០​​លាន​ដុល្លារ​​​​សហ​រដ្ឋ​អាមេរិក ។​នៅ​លើ​​​គេ​ហ​​ទំព័រ​​​របស់​ក្លិប​ Chelsea កីឡា​ករ​ខ្សែ​​ការ​ពារ​មុខ​​​ស្រស់​​រូប​នេះ​​បាន​និយាយ​​ថា ៖​«ខ្ញុំ​​​សប្បាយ​ចិត្ត​​​ខ្លាំង​ណាស់​ដោយ​​​ទទួល​បាន​កុង​ត្រា​ថ្មី​​​៥​ឆ្នាំ​​បន្ថែម​​ទៀត​​​ពី​ក្លិប Chelsea ។

លោក​​បាន​បន្ត​ទៀត​ថា ក្លិប​តោ​ខៀវ Chelsea គឺ​ជា​ក្លិប​​​មួយ​ដ៏​ខ្លាំង​​ ខ្ញុំ​ចង់​​ឈ្នះ​​​ពាន​រង្វាន់​​​​ជា​ច្រើននៅ​ជា​មួយ​​ក្លិប​នេះ ។ ហើយ​​​លើ​ស​ពី​នេះ​ទៅ​​ទៀត​នោះ ​ខ្ញុំ​ចូល​​ចិត្ត​អ្នក​គាំ​ទ្រ​​នៅ​​ទី​នេះ​​ពី​ព្រោះ​​ពួក​គេ​​បាន​ផ្តល់​​ការ​ស្វាគមន៍​​​យ៉ាង​កក់​ក្តៅ​​​ដល់​រូប​ខ្ញុំ និង​កីឡា​ករ​​​ផ្សេង​ៗទៀត ។គួរ​រំ​លឹក​​ដែរ​ថា កីឡា​ករ David Luiz បាន​​ចូល​មក​រួម​រស់​ជា​មួយ​ក្លិប Chelsea តាំង​ពី​​ឆ្នាំ​​២០១១ ។ នៅ​ជា​មួយ​ក្លិប​ Chelsea គាត់​​ធ្លាប់​បាន​​​បង្ហាញ​​​វត្ត​មាន​​ចំនួន​​៣៥​​លើក ដោយ​​ស៊ុត​បាល់​បញ្ចូល​ទី​បាន​​៤​គ្រាប់ ។ ចំណែក​​​ឯ​អាជីព​​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​​​វិញ លោក​​​បាន​ចូល​លេង​​ក្នុង​ឆ្នាំ​​​​២០១០ ដោយ​​បង្ហាញ​​វត្ត​មាន​​១៤​លើក តែ​ពុំ​ធ្លាប់​​សុ៊ុត​​បាល់​បញ្ចូល​​ទី​បាន​​១​គ្រាប់​សោះ ៕