ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា​អូស្មាន​ ហា​ស្សាន់​​ បើក​​ការ​ដ្ឋាន​​សាង​សង់​​វិហារ​អ៊ិ​ស្លាម​​ជា​អំណោយ​​​​សប្បុរ​ស​ជន​​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​​ ៖ វិហារ​​​អ៊ិស្លាម​​​អាល់​មូហា​ជីរីន​​ ស្ថិតនៅភូមិ​បេង​ថ្មី​​ ឃុំ​​សេដា​ ​ស្រុក​តំបែរ​ខេត្តកំពង់ចាម​ ​ត្រូវ​បានបើក​ការដ្ឋាន​សាង​សង់​កាលពី​វេលាព្រឹក​ថ្ងៃទី​២២​​ ខែកញ្ញា​ ​ឆ្នាំ​២០១២​ ​ក្រោមអធិប​តីភាព​​ លោកឧកញ៉ា​អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋលេខាធិ​ការក្រសួង​ការងារ​ ​និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​ទីប្រឹក្សា​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ​ហ៊ុន​ សែន​ នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​

ខេត្ត​កំពង់​ចាម​​​ ៖ វិហារ​​​អ៊ិស្លាម​​​អាល់​មូហា​ជីរីន​​ ស្ថិតនៅភូមិ​បេង​ថ្មី​​ ឃុំ​​សេដា​ ​ស្រុក​តំបែរ​ខេត្តកំពង់ចាម​ ​ត្រូវ​បានបើក​ការដ្ឋាន​សាង​សង់​កាលពី​វេលាព្រឹក​ថ្ងៃទី​២២​​ ខែកញ្ញា​ ​ឆ្នាំ​២០១២​ ​ក្រោមអធិប​តីភាព​​ លោកឧកញ៉ា​អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋលេខាធិ​ការក្រសួង​ការងារ​ ​និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​ទីប្រឹក្សា​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ​ហ៊ុន​ សែន​ នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និងជា​ប្រធាន​អង្គ​​ការ​មូល​​និធិអភិវឌ្ឍន៍​មូស្លីម​កម្ពុជា​ ។​

នៅក្នុង​ឱកាស​នោះក៏​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់លោក​ឧកញ៉ាសុះ​​ កំរី​​​ ចាង​ហា្វងនៃ​គណៈ​ដឹកនាំ​ជាន់​ខ្ពស់នៃសាស​នា​​អ៊ិស្លាម​កម្ពុជា​ ​​លោកហ្សា​ការី​យ៉ាអាដាម​​ សមាជិក​រដ្ឋសភា​ និងជាអនុ​ប្រធាន​អង្គការម​ូលនិធិអភិវឌ្ឍន៍​មូ​ស្លីម​កម្ពុជា​ ​​លោក​​ស្មាន​​ ទៀត​ សមាជិក​រដ្ឋសភា​ និងជាអនុ​ប្រធាន​អង្គកា​រ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីមកម្ពុជា​ ​ព្រមទាំង​មានការ​ចូលរួម​ពី​សប្បុ​រស​ជននៃ​ប្រទេស​​ម៉ាឡេស៊ី​​​ អស់លោក​​ ​លោក​ស្រី​ខ្លះ​​ជា​សមា​ជិក​រដ្ឋ​សភា​​ សមាជិក​រាជរដ្ឋា​ភិបាល​ ​អាជ្ញា​ធរ​មូល​ដ្ឋាន​ លោកគ្រូ​ អ​្នក​គ្រូ​ សិស្សានុ​សិស្ស​ ​​ហាកឹម​​​ទួន​ ​និង​បងប្អូន​ប្រជាពល​រដ្ឋ​យ៉ាង​ច្រើន​កុះ​ករ​ ។

លោកសឹម​​​ សុខព្រី​​ អភិបាលរង​​​ខេត្ត​កំពង់​ចាម​​បានអាន​របាយការណ៍​ស្វាគមន៍​ និង​បាន​រៀប​រាប់ពី​ស្ថានភាព​ភូមិសាស្រ្ត​ក៏​ដូចជា​ការងារ​កំពុង​ប្រឈម​មុខ​​ និងការ​ប្រកប​មុខ​របរ​រកស៊ី​របស់ប្រជា​ពលរដ្ឋ​​ ។​ លោកអភិ​បាលរង​បាន​​ឱ្យ​ដឹងថា​វិហារ​អ៊ិស្លាម​ដែលត្រូវ​បើកការ​ដ្ឋាន​ស្ថាបនា​នៅពេលនេះ​មានបណ្តោយ​ប្រវែង​២២​​ម៉ែត្រ​ និងទទឹង​ប្រវែង​២០​ម៉ែត្រ​គ្រោង​បំពាក់​​ដោយគ្រឿង​សង្ហារឹម​ល្អៗ ​ដែលគិត​​ជា​ថវិកា​អស់ប្រមាណ​១៨ម៉ឺន​ដុល្លារ ​ដែលជា​អំណោយ​សប្បុរស​ធម៌នៃប្រទេស​ម៉ាឡេស៊ី ។​

លោកឧក​ញ៉ា​​​អូស្មា​ន​​ ហា​ស្សាន់​​ បានមាន​ប្រសាសន៍​ឱ្យ​ដឹងថា​ ​ក្នុងរបប​ប្រល័យ​ពូជ​សាសន៍​ខ្មែរក្រហម​ ​វត្ត​អារាម​​ វិហារ​ ស៊ួរ៉ាវ​ សាលា​រៀន​​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ស្ទើរតែ​ទាំង​អស់​ ​ហើយ​ការ​គោរព​បូជា​​របស់​សាស​និក​អ៊ិស្លាម​ ​ក៏​ដូចជា​ពុទ្ធ​បរិស័ទ​ត្រូវបាន​ហាម​ឃាត់​ ។ ​ក្រោយ​ថ្ងៃ​រំដោះ​៧​ មករា​ ឆ្នាំ១៩៧៩​ សាសនា​អ៊ិស្លាម​ក៏​ដូចជា​ពុទ្ធសាសនា​បានរស់រាន​ឡើងវិញ​ ហើយប្រជា​ពលរដ្ឋ​មានសិទ្ធិ​ពេញលេញ​ក្នុងការ​គោរព​ប្រតិបត្តិ​សាសនា​រៀងៗខ្លួន​ ។​

លោកឧកញ៉ា​​បានបន្ត​ទៀតថា​ ​ប្រទេស​ជាតិក្រោម​ការដឹក​នាំប្រកប​ដោយគតិ​បណ្ឌិត​របស់សម្តេច​ទាំង៣​ ជាពិសេស​ក្រោមការ​ដឹក
នាំ​របស់​សម្តេចអគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន​ ជានាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ សមិទ្ធ​ផល​ជាច្រើន​ត្រូវបាន​កសាងជា​បន្ត​បន្ទាប់​ ​និងមាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើគ្រប់​វិស័យ ​ទាំងវិស័យ​អាណាចក្រ​​​ និងពុទ្ធចក្រ​ ​និង​​អ៊ិ​ស្លាម​​​សាសនា​​ផងដែរ​​ ។​ ជាក់ស្តែង​ថ្ងៃនេះ​នៅ​ភូមិ​បេង​ថ្មី​ ឃុំសេដា​​ ​ស្រុកតំបែរ​ ​ខេត្ត​កំពង់ចាម​​ យើងទទួល​បាននូវវិហារ​អ៊ិស្លាម​ថ្មីមួយ​ទៀត​ដែលត្រូវ​បានបើកការ​ដ្ឋានសាង​សង់​ ​ដើម្បី​ទុក​ជូន​​បងប្អូន​សាសនិក​អ៊ិស្លាម​​​គោរព​ប្រតិ​បត្តិឱ្យ​បានសមរម្យ​ទៅតាម​សម័យកាល​ ដែល​ប្រទេស​ជាតិមាន​ការរីក​ចម្រើន​លើ​គ្រប់​វិស័យ​ ។

លោកឧក​ញ៉ា​ អូស្មាន​ ហា​ស្សាន់ ​បានឱ្យ​ដឹង​ថា​ ដោយមើល​ឃើញវិហារ​អ៊ិស្លាម​អាល់​មូហា​ជីរីន​នេះធ្វើអំពី​ឈើ​​ តូចចង្អៀត​ ​ចាស់​ទ្រុឌ​ទ្រោម​ និង​មានការស្នើសុំ​ និងទទួច​​ពីបង​ប្អូន​ប្រជា​​ពល​រដ្ឋក្នុង​ដំណើរ​ចុះសាក​សួរ​សុខ​ទុក្ខ​ លោកបាន​ធ្វើការពិភាក្សា​ជាមួយ​លោក​ Haji​ Abdul​ Karim​ Bin​ Haji​ Abdullah​ និង​លោក​ Haji​ Tayaib​ Bin​ Haji​ Abdullah​ ដែល​សប្បុរស​ជន​ប្រទេស​ម៉ាឡេស៊ី​ ដើម្បីស្វែង​រកជំនួយ​ថវិកា​មក​សាង​សង់​វិហារ​អ៊ិស្លាម​ដែលបាន​បើក​ការដ្ឋាន​នៅពេល​នេះ ។​

លោក​ឧក​ញ៉ា​​ក៏​បានណ​ែនាំដល់​ប្រជាពល​រដ្ឋអ៊ិស្លាម​ដែលគ្រប់​អាយុឱ្យ​នាំគ្នាទៅ​ចុះឈ្មោះ ​និង​ពិនិត្យមើល​ឈ្មោះបោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​នៅពេលខាង​មុខឱ្យ​បានគ្រប់ៗ​គ្នា និងបោះ​ឆ្នោត​ជូនគណ​បក្ស​ណា​ដែលបង​ប្អូន​យល់​ថា​មានគុណបំណាច់​ចំពោះជាតិ​មាតុភូមិ ​និង​ដឹកនាំប្រទេស​មានសន្តិភាព​ និងអភិវឌ្ឍន៍ ។ក្នុងឱកាស​នោះលោក​ឧកញ៉ា​អូស្មាន​ ​ហា​ស្សាន់​ ​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៤០ម៉ឺន​រៀល​ដល់​ក្រុម​កីឡាករ​ផង​ដែរ​ ។​ បន្ទាប់មក​លោក​ឧកញ៉ា​ក៏​បាន​អញ្ជើញ​បញ្ជា​គ្រឿងចក្រ​បើកការ​ដ្ឋាន​ដំណើរ​ការសាង​សង់វិហារ​អ៊ិស្លាម​ចាប់​ពី​ពេល​នេះតទៅ ៕