ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បង្ក្រាប​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​​៤​នាក់ ពីបទ​នាំ​ពល​ករ​ខុស​ច្បាប់​​ឆ្លង​ដែន​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​កាលពីវេលា​ម៉ោង​​៥​និង​១២​នាទី​ព្រឹកថ្ងៃទី​​១៩ កញ្ញា ២០១២ ​កម្លាំង​នគរបាល​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​​​មនុស្ស និង​​ការពារ​អនីតិ​ជន​​សហ​ការ​ជា​មួយ​កម្លាំង​​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​​គោក​លេខ​៩១១ ​បាន​ធ្វើការ​បង្ក្រាប​​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​​ប្រព្រឹត្ត​អំពើ​នាំ​​​ពល​ករ​ឆ្លង​ដែន​​ចេញ​​ដោយ​មិន​ស្រប​​ច្បាប់ និង​​ទប់​ស្កាត់​​ពល​ករ​ចំនួន​៥​នាក់ នៅចំណុចភូមិ​​សាស្ត្រ​ក្រុង​ប៉ោយប៉ែត ​ ។

​លោក​វរសេនីយ៍​ទោ សិទ្ធ​ ឡោះ នាយ​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិ​ជន​បាន​​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​​នឹង​ការ​ប្រព្រឹត្ត​អំពើ​នាំ​​ពល​ករ​ឆ្លង​ដែន​ចេញ​​ដោយ​​មិន​ស្រប​​ច្បាប់​ ហើយ​ត្រូវ​បាន​​ឃាត់​ខ្លួន ១-ឈ្មោះ​ង៉ិល រ៉ែន ​ភេទប្រុស ២-ឈ្មោះ​យ៉ិន សាម៉េត ភេទ​ប្រុស ៣-ឈ្មោះ​​សេង ធា ភេទ​ប្រុស ៤-ឈ្មោះ​ម៉ៅ គឹម​យូត ភេទស្រី ត្រូវបាន​កម្លាំងការិយា​ល័យ​ជំនាញ រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​ចាត់​ការ​តាម​នីតិ​វិធី​​​​​​នៅ​ថ្ងៃទី​២១ កញ្ញា ២០១២ ​នេះ​ហើយ​ដែរ ​និង​ម្នាក់​ទៀត​កំពុង​ស្វែង​​រក​ចាប់​ខ្លួន​ឈ្មោះ​​ចិន ណាន ភេទ​ប្រុស​ ជនទាំង​​៥​នាក់​នៅ​​​ក្រុង​ប៉ោយប៉ែត​ ។ ចំពោះ​​ជនរងគ្រោះ​​ចំនួន​៥​នាក់ ​មាន​​ទីលំនៅ​​ខេត្ត​សៀមរាប ​ត្រូវបាន​សមត្ថ​កិច្ចជំនាញ​​ធ្វើការ​អប់រំ​​រួច​ឱ្យ​វិល​ត្រឡប់​​ទៅ​លំនៅ​ឋាន​វិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕