ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rose​ និង​ Snedeker​នាំ​មុខ​ជុំ​​ទី​​៣​​ប្រ​កួត​​វាយ​​កូន​​ហ្គោល​​នៅ​​អា​មេរិក​

13 ឆ្នាំ មុន

កីឡា​ក​រ​​​អង់​​គ្លេស Justin Rose​និង​​កីឡា​ករ​​អា​មេរិក​ Brandt Snedeker​បាន​នាំ​មុខ​​រួម​គ្នា​ក្នុង​ជុំ​ទី​៣​​ប្រ​កួត​វាយ​កូន​ហ្គោល The PGA Tour Championship​​បន្ទាប់​ពី​ធ្វើ​បាន​​លទ្ធផល​​ស្មើ​គ្នា​ ៨​អាន់​ឌ័រ ២០២ ។ ការ​ប្រ​កួត​កម្ម​វិធី​ដែល​មាន​​ទឹក​ប្រាក់​រង្វាន់​សរុប ៨​លាន​ដុល្លារ​នេះ​ ត្រូវ​បាន​រៀប​​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​​ស្ថិត​ក្នុង​ទី​ក្រុង Atlantaរដ្ឋ Georgiaសហរដ្ឋ​អា​មេរិក​កាល​​ពី​ថ្ងៃ​សៅរ៍​

កីឡា​ក​រ​​​អង់​​គ្លេស Justin Rose​និង​​កីឡា​ករ​​អា​មេរិក​ Brandt Snedeker​បាន​នាំ​មុខ​​រួម​គ្នា​ក្នុង​ជុំ​ទី​៣​​ប្រ​កួត​វាយ​កូន​ហ្គោល The PGA Tour Championship​​បន្ទាប់​ពី​ធ្វើ​បាន​​លទ្ធផល​​ស្មើ​គ្នា​ ៨​អាន់​ឌ័រ ២០២ ។ ការ​ប្រ​កួត​កម្ម​វិធី​ដែល​មាន​​ទឹក​ប្រាក់​រង្វាន់​សរុប ៨​លាន​ដុល្លារ​នេះ​ ត្រូវ​បាន​រៀប​​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​​ស្ថិត​ក្នុង​ទី​ក្រុង Atlantaរដ្ឋ Georgiaសហរដ្ឋ​អា​មេរិក​កាល​​ពី​ថ្ងៃ​សៅរ៍​ទី​២២​កញ្ញា​ កន្លង​មក​នេះ ។​

Roseបញ្ចប់​ជុំ​ទី​៣​​ធ្វើ​បាន​ពិន្ទុ ២​អាន់​ឌ័រ ៦៨​ខណៈ​​Snedeker ធ្វើ​បាន​ ៦​អាន់​ឌ័រ ៦៤ ។ Snedeker វ័យ​៣២ឆ្នាំ​បាន​ថ្លែង​ថា ៖«ខ្ញុំ​ពិត​ជា​​សប្បាយ​ចិត្ត​និង​រំ​ភើប​​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​​នេះ​ ។ ការ​ធ្វើ​បាន​ល្អ​ក្នុង​ការវាយ​​កូន​បាល់​​បញ្រ្ចាស​ខ្យល់​ក្នុង​តំបន់ Greens ពិត​ជា​ផ្តល់​អត្ថ​ប្រ​យោជន៍​ចំពោះ​ជោគ​ជ័យ​លើក​នេះ »​។​

ឯ Roseវ័យ​៣២​ឆ្នាំ​ដែរ​នោះ​បាន​ថ្លែង​ថា ៖«ការ​ព្យាយាម​ដើម្បី​ឱ្យ​មាន​ឈ្មោះ​​ក្នុង​ក្រប​ខណ្ឌ FedEx Cupនៅ​មាន​​សង្ឃឹម​នៅ​ឡើយ ។ យ៉ាង​ណា ការ​ប្រ​កួត​នៅ​ទី​នេះ​ពិត​ជា​មិន​ងាយ​ស្រួល​នោះ​ទេ ។ រឿង​អ្វី​ក៏​អាច​កើត​មាន​ឡើង​បាន​ដែរ »។​ តាម​ពី​ក្រោយ​ពួក​គេ​២​សត់​គឺ​កីឡាករអា​មេរិក Ryan Moore ។ Moore ឆ្លង​កាត់​៣​ជុំ​ប្រ​កួត​ធ្វើ​បាន​លទ្ធផល​សរុប ៦​​អាន់​ឌ័រ ២០៤​នាំ​មុខ​ក្នុង​គម្លាត​ពិន្ទុ​១ស្ត្រូក​ពី​កីឡាករ​អៀរ​ឡង់​ខាង​ជើង​រ៉ូ​រី ម៉ាក​អុីល​រយ ។

ម៉ាក​អុីល​រ៉យ​ដែល​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ចំ​នួន​៣​ក្នុង​ចំណោម​កម្ម​វិធី​៤ចុង​ក្រោយ​ ឆ្លង​កាត់​ការ​ប្រ​កួត​អស់​៣​ជុំ​ធ្វើ​បាន​លទ្ធផល ៥​អាន់​ឌ័រ​ ២០៥​ស្ថិត​នៅ​ចំ​ណាត់​​ថ្នាក​លេខ​៤​ស្ទួន​ជា​មួយ​កីឡាករ​​អា​មេរិក Jim Furyk និង Bubba Watson ។ អ្នក​ទាំង​៣​ស្ថិត​នៅ​គម្លាត​ពិន្ទុ ៣​សត់​​ពី​កីឡាករ​នាំ​មុខ Justin Rose និង Brandt Snedeker ។​

ចំណែក​​កីឡាករ​ថៃ​ហ្គ័រ វូដ​ធ្វើ​បាន​ពិន្ទុ​សរុប ៤​អាន់​ឌ័រ ២០៦​បន្ទាប់​ពី​​បញ្ចប់​ជុំ​ទី​៣​ក្នុង​លទ្ធផល ៣​អាន់​ឌ័រ ៦៧ ។​ ជា​មួយ​នឹង​លទ្ធ​ផល​នេះ​នាំ​ឱ្យ​អតី​ត​កីឡាករ​លំ​ដាប់​ទី​១​ពិភពលោក​រូបនេះ​ដណ្តើម​បាន​ត្រឹម​ចំ​ណាត់​ថ្នាក់​លេខ៧​ស្ទួន​ជា​មួយ​កីឡាករ​មិត្ត​រួម​ជាតិ Bo Van Pelt, Robert Garrigus និង Matt Kuchar​ ៕