ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​​​ចិន​រំលោភ​​ស្ត្រី​ខារ៉ា​អូខេ​ ឯ​ម្ចាស់​ហាង​រួម​ដៃ​វាយ​ជន​រងគ្រោះ​​បន្ថែម​

13 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ មនុស្ស​​ចំនួន​៣​នាក់ ក្នុងនោះ​​មាន​ស្ត្រី​​ម្នាក់​​ផង​ ដែល​​ជាថៅកែ​​​ហាង​យីហោ​អែម​ត្រូវ​​បាន​កម្លាំង​​ជំនាញ​​​ការិយា​ល័យ​​កណ្តាល​ព្រហ្ម​​ទណ្ឌ​​នៃ​ស្នង​​ការ​ដ្ឋាន​នគរបាល​ខេត្ត​​ ​ធ្វើការ​ឃាត់​ខ្លួន​​កាល​ពី​​​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​​២១ កញ្ញា ​២០១២ ​ពាក់​ព័ន្ធ​​ទៅ​នឹង​​ករណី​២​ដែល​​ករណី​ទី​១ គឺ​រំលោភ​​សេព​សន្ថវៈ និង​ករណី​ទី​២ ​ហិង្សា​​ដោយ​ចេត​នា​ក្នុង​បទ​រំលោភ​​សេព​សន្ថវៈ​លើ​ជនរងគ្រោះ ។

​លោក​វរសេនីយ៍​ទោ កុល ផល្លី ប្រធាន​ការិយា​ល័យ​​កណ្តាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នងការ​​ដ្ឋាន​​នគរបាល​​ខេត្ត​ ​បាន​ឱ្យ​​ដឹង​​ថា ជន​ស​ង្ស័យ​ទាំង​​៣​នាក់​ ១-ឈ្មោះ​​លី​ចៀន ជឹង ភេទប្រុស អាយុ​​៣៨​ឆ្នាំ ​ជន​ជាតិ​​ចិន​ ជា​មេ​ការ​រោង​ចក្រ​​ស្បែក​​ជើង​ញ៉ូ​ស្តារ ខេត្ត​​ព្រះ​សីហនុ ​ជាប់​​ចោទ​ពី​បទ​រំលោភ​សេព​​សន្ថវៈ​ ​២-ឈ្មោះ​នួន សុផល ភេទប្រុស អាយុ​​២៣​ឆ្នាំ ជនជាតិ​ខ្មែរ​​ មុខ​របរ​បើក​ហាង​អ៊ុត​​សក់ មាន​ទីលំនៅ​​ឃុំ​ឫស្សី​ ស្រុក​​កំពង់​ត្រាច ខេត្ត​កំពត បច្ចុ​ប្បន្ន​​​​ស្នាក់​​នៅ​ក្រុម​៥ ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ​និង​៣-​ឈ្មោះ​​ឡាយ ណៃអែម ​ភេទស្រី អាយុ​​២៦​ឆ្នាំ ​ជនជាតិ​ខ្មែរ ជា​​ម្ចាស់​ហាង​​ខារ៉ាអូខេ​យីហោ ​អែម​ មាន​ស្រុក​កំណើត​​នៅ​ឃុំ​មៀន ស្រុក​​អូររាំង​ឪ ខេត្ត​កំពង់ចាម ​អ្នកទាំង២ជាប់​ពាក់​ព័ន្ធ​​លើ​​ករណី​ិ​ហិង្សា​​ដោយចេតនា​ក្នុង​បទ​​រំលោភ​​សេព​​សន្ថវៈ​​លើ​ជន​រងគ្រោះ​។​ ឯ​ជន​រងគ្រោះ​​​អាយុ​​២១ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​​ស្រុក​​ឈូក ខេត្ត​​កំពត កំពុង​សម្រាក​ព្យាបាល​​​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ចំការ​ចេក ខេត្ត​ព្រះ​សីហនុ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕