ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​១​ខ្នង​សង្ស័យ​ទុស្សេ​ខ្សែភ្លើង​​មាន​រថយន្ត​​​ពន្លត់​​អគ្គិភ័យ​​ចំនួន​៩​គ្រឿង​​ចេញ​អន្តរាគមន៍​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ផ្ទះ​១​ខ្នង​សង់​ពី ឈើ​ខាង​លើ និង​ថ្ម​ក្រោម​​ប្រក់​ដំបូល​​ស័ង្ក​សី​​ត្រូវបាន​អគ្គិ​ភ័យ​​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​​ដែល​​តាម​ការ​អះ​អាង​ថា ​បណ្តាល​មក​ពី​ទុស្សេ​ខ្សែភ្លើង ហើយ​សំណាង​ល្អ​ដែល​មិន​បានឆាប​​ឆេះ​រាល​ដាល​ដល់​ផ្ទះ​អ្នក​ជិត​ខាង​ និង​ត្រូវបាន​រថយន្ត​​ពន្លត់​អគ្គិ​ភ័យ​​ចេញ​អន្តរាគមន៍​​ទាន់​ពេល​វេលា​ និង​​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួសឡើយ ។

​ហេតុ​ការណ៍​នោះ​​បាន​កើតឡើង​​​កាល​ពីវេលា​ម៉ោង​​៦​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​​២១ កញ្ញា ២០១២ ​ដែល​ផ្ទះ​រង​​គ្រោះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​បេតុង​ចូល​វត្ត​អង្គ​តា​មិញ ភូមិ​ប៉​ប្រក​ខាង​ត្បូង សង្កាត់​​​កាកាប ​ខណ្ឌពោធិ៍​សែនជ័យ។ ម្ចាស់​ផ្ទះ​ខាងលើ​នោះ​ប្តី​ឈ្មោះ​ឌុក ​គឿន អាយុ​៤៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​​គៀង ​សាវ៉ុន អាយុ​៤០​ឆ្នាំ ​ជាអ្នក​លក់​ដូរ​ពួក​គាត់​រួម​ជា​មួយ​កូនៗ​​របស់​គាត់​មិន​មាន​រង​របួស​​ឡើយ ​ហើយ​តាម​ការ​អះអាង​ថា នៅក្នុងហេតុការណ៍​នោះ​បាន​ធ្វើ​ឱ្យ​ផ្ទះ​​ទាំង​មូល​ត្រូវ​ភ្លើង​ឆាប​​ឆេះ​​អស់​ទាំង​ស្រុង​រួម​ជា​មួយ​ទ្រព្យ​សម្បត្តិ និង​​លុយ​កាក់​ចំនួន​៥​ពាន់​ដុល្លារ​​ផង​ដែរ។

​ប្រភពព័ត៌​មាន​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​​នៅ​ខាង​លើ​ផ្ទះ​នោះ មិ​ន​មាន​មនុស្ស​ណា​ម្នាក់​ស្នាក់​នៅទេ ​គឺ​ម្ចាស់​ផ្ទះ​បាន​នាំ​គ្នា​​ទៅ​ក្នុង​បន្ទប់​​ខាងក្រោម​​ទាំង​អស់​គ្នា ខណៈ​​​នោះភ្លើង​​បាន​ជាប់​ផ្តើម​ឆាបឆេះ​ខាងលើ​មុន រហូត​​ដល់​មាន​​អណ្តាត​​ភ្លើង​សន្ធោ​សន្ធៅ​​ទៅ​​ហើយ​ ទើប​ម្ចាស់​​បាន​ដឹង និង​មាន​ការ​ភ្ញាក់​ផ្អើល ។ ​បន្ទាប់​​ពី​មាន​ហេតុការណ៍​​បែបនេះ​អាជ្ញា​ធរ​​ និង​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​​​ចេញ​អន្តរាគមន៍​​ និង​ហៅ​រថយន្ត​ពន្លត់​​អគ្គិ​ភ័យ​​ទៅ​បាញ់​​ទឹក​ពន្លត់​ភ្លាមៗ ព្រោះ​ខ្លាច​​ភ្លើង​ឆាប​ឆេះ​រាល​ដាល​ដល់​ផ្ទះ​​ដែល​ស្ថិត​​​នៅ​ជិត​នោះ​ទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕