ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​​អាយុ​2ឆ្នាំ​​រត់​លេង​​លើ​ផ្ទះ​​​ដួលលើ​​​ឆ្នាំង​សម្ល​​កំពុង​​ពុះ​​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំ​​ង​ ៖ ​កុមារា​​​អាយុ​​២​ឆ្នាំ​​​​ម្នាក់​​បាន​រង​​របួស​រលាក​​​​ទឹក​សម្ល​​កំពុង​ពុះ​​មួយ​កំណាត់​​ខ្លួន​​​​ចុះ​ក្រោម​​ កាល​ពី​​វេលា​ម៉ោង​​៧​​និង​​៣​០​នាទី​​​យប់​ថ្ងៃ​ទី​​១៩ ​​កញ្ញា ​​នៅ​លើ​​​ផ្ទះ​​របស់​ខ្លួន​​ ​ស្ថិត​​ក្នុង​ភូមិ​​ផ្សារ​​លើ​ ​​សង្កាត់​​ផ្សារ​​ឆ្នាំង ​ក្រុង​កំពង់​ឆ្នាំង ​ខណៈ​​ក្មេង​​​ប្រុស​​រូប​​នេះ​​​រត់​​លេង​លើ​​ផ្ទះ​ ។

ស្ត្រី​​ឈ្មោះ​​​សូ ​ព្រីម​​​ អាយុ​​​​​​​៤៥​​ឆ្នាំ​ ​ដែល​ត្រូវ​ជា​ម្តាយ​​​​​និយាយ​​​ថា ​កូន​​​ប្រុស​​គាត់ដែល​​​រលាក​ទឹក​សម្ល​​កំពុង​​ពុំ​​​នេះ​​​​ឈ្មោះ​​ព្រុំ ​ពេជ​​ភិ​រុណ ​​​​។ នៅ​​ថ្ងៃ​​កើត​ហេតុ​​ ខណៈ​​​​​​គាត់​មក​​ពី​​ធ្វើ​ការ​​​​វិញ​បាន​​​ដាំ​បាយ​​​និង​ស្ល​​ ​លុះ​​ពេល​ទឹក​សម្ល​​​កំពុង​​ពុះ​​តែ​មិន​ទាន់​​បាន​​​ដាក់​បន្លែ​​ ​ត្រី​ សាច់​ ​​​ទេ ​ស្រាប់​តែ​​កូន​​ប្រុស​​គាត់​រត់​​​លេង​​ទៅ​​ជំពប់​​​​​​​ជើង​ដួល​​លើ​ឆ្នាំង​​​​​​សម្ល​​​​បណ្តាល​ឱ្យ​​រលាក​មួយ​កំណាត់​​ខ្លួន​​ត្រឹម​​ចង្កេះ​​ចុះ​ក្រោម​​តែ​ម្តង​ ។ ​ភ្លាម​ៗ​នោះ​ ​គាត់​​ប្រញាប់​​​លើក​កូន​​ប្រុ​ស​​​ជ្រលក់​​ត្រាំ​​ទឹក​​ពាង​ ហើយ​យក​​កូន​មក​​មន្ទីរ​​ពេទ្យ​​​​ជា​បន្ទាន់​​ផង​ដែរ ។​​

​ក្រុម​គ្រូ​ពេទ្យ​​ដែល​បាន​​ជួយ​​សង្គ្រោះ​​កុមារ​​​ខាង​លើ​​​និយាយ​​ថា កុមារ​​​​រង​គ្រោះ​​រលាក​​ធ្ងន់​មួយ​​កំណាត់​​ចុះ​ក្រោម​​ ប៉ុន្តែ​​​​មិន​​មាន​​​ការ​ប៉ះ​ពាល់​​​​​ផ្នែក​ខាង​លើ​​ដែល​​នាំ​ឱ្យ​មាន​​ការ​បារម្ភ​​ពីស្ថាន​​ភាព​​របួស​​​​នោះ​ឡើយ ៕​​