ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆក់​ត្រី​ភ្លាត់​ស្នៀត​​ឆក់​ខ្លួន​ឯង​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​​ម្នាក់​ធ្វើ​សកម្ម​ភាព​​ឆក់​ត្រី​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ភ្លាត់​ស្នៀត​ បណ្តាល​ឱ្យ​ឆក់​​ស្លាប់​ខ្លួន​ឯង​ទាំង​​ជំហរ​​បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​​ កាល​ពីវេលា​ម៉ោង​​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​​២១ កញ្ញា ២០១២ ​នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ​​ក្រុង​សិរី​សោភ័ណ ។

​តាម​សម្តី​ស្ត្រីម្នាក់​ដែល​អះអាង​ថា ​បុរស​ដែល​ស្លាប់​នេះ​ជា​ប្អូនរបស់​​គាត់​ គឺឈ្មោះ​​អឿន ឌុង អាយុ​៤៧​ឆ្នាំ ​ជាទាហាន​​ប​ម្រើ​ការ​ងារ​នៅ​អង្គ​ភាព​​កង​ពល​តូច​លេខ​៥១ ​ឈរ​ជើង​នៅ​ស្រុក​ព្រះ​នេត្រព្រះ ​មក​លេង​ប្រពន្ធ​​និង​កូន​នៅ​កន្លែង​កើត​ហេតុ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕