ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​តា​ និង​លោក​យាយ​ទទួល​បាន​អំណោយ​ពី​សប្បុរស​ជន​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បន្ទាប់​ពី​សារ​ព័ត៌​មាន​កោះ​សន្តិភាព​​​ បាន​ចុះ​ផ្សាយ​អំពី​ជី​វិត​ឯកោ​ក្នុង​​វ័យ​ជរា​របស់​លោក​តា គង់​ រស់ អាយុ​៨៥ឆ្នាំ​ និង​​លោក​យាយ​ ហែម ពិ អាយុ៩០​ឆ្នាំ​ កំពុង​រស់​នៅភូមិ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បុរី ក្នុង​ខ្ទម​ដ៏​កម្សត់​ និង​ធ្លុះ​ធ្លាយ រួច​មក​ សប្បុរស​ជន​បាន​រួម​គ្នា​ឧ​បត្ថម្ភ​នូវ​ថវិកា​ចំនួន​៣៣៥​ដុល្លា​រ​អាមេរិក និង​១៣មឺុន​៦ពាន់​រៀល​ តាម​រយៈអ្នក​យក​ព័ត៌​មាន​កោះ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បន្ទាប់​ពី​សារ​ព័ត៌​មាន​កោះ​សន្តិភាព​​​ បាន​ចុះ​ផ្សាយ​អំពី​ជី​វិត​ឯកោ​ក្នុង​​វ័យ​ជរា​របស់​លោក​តា គង់​ រស់ អាយុ​៨៥ឆ្នាំ​ និង​​លោក​យាយ​ ហែម ពិ អាយុ៩០​ឆ្នាំ​ កំពុង​រស់​នៅភូមិ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បុរី ក្នុង​ខ្ទម​ដ៏​កម្សត់​ និង​ធ្លុះ​ធ្លាយ រួច​មក​ សប្បុរស​ជន​បាន​រួម​គ្នា​ឧ​បត្ថម្ភ​នូវ​ថវិកា​ចំនួន​៣៣៥​ដុល្លា​រ​អាមេរិក និង​១៣មឺុន​៦ពាន់​រៀល​ តាម​រយៈអ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ ហើយ​ត្រូវ​បាន​អ្នក​យក​ព័ត៌​មាន​នាំ​យក​ថវិកា​ទាំង​នោះ​ ទៅប្រគល់​ជូន​លោក​តា និង​លោក​យាយ​ផ្ទាល់​នៅ​ព្រឹក​ថ្ងៃ​ទី ២១ កញ្ញា ។

នៅ​ក្នុង​ឱ​កាស​នាំ​យក​ថវិកា​ទៅជូន​លោក​យាយ​លោកតា​នោះ​ដែរ​ ក៏​មាន​ការ​ចូល​រួម​ពី​លោក ឃឹម ម៉ា​រ៉ា​ នាយ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ឫស្សី ក្រោក កញ្ញា ជិម សៅ​ឌី ក្រុម​ប្រឹក្សា​ឃុំ​ និង​លោក ជិន ហម​ មេ​ភូមិ​ហ្លួង ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ជិត​ខាង​ជា​ច្រើន​នាក់​ទៀត​ ។

លោក​ណុប រក្សា​ តំណាង​ម្ចាស់​អំណោយ និង​ជា​អ្នក​យក​ព័ត៌មាន​កោះ​សន្តិ​ភាព​ បាន​ជម្រាប​​ជូន​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ និង​លោក​តា​លោក​យាយ​ជ្រាប​ថា ថវិកា​ដែល​នាំ​យក​មក​ប្រគល់​ជូន​លោក​តា គង់ រស់​ និង​លោក​យាយ​ ហែម ពិ នាពេល​នេះ គឺ​ជា​អំណោយ​របស់​ឯក​ឧត្តម​បណ្ឌិត អ៊ុក រ៉ា​ប៊ុន រដ្ឋ​មន្ត្រី​ប្រតិ​ភូ​អម​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ និង​លោក​ជំទាវ​ព្រម​ទាំង​បុត្រ​ លោក​ឧញ៉ា​ ស្រី​ ងួន និង​លោក​ជំទាវ​ឧកញ៉ា ស្រី វុទ្ធី​ ព្រម​ទាំង​បុត្រ​ ចំនួន​៣០០​ដុល្លា​រ ។ លោក​ សារិ ផល្លា និង​ភរិយា​ព្រម​ទាំង​បុត្រ​៥៦.០០០ រៀល កញ្ញា ស្រី​ ពៅ ៥ដុល្លារ កញ្ញា​រស្មី​ ១០​ដុល្លារ កញ្ញា​ធារី​ ១មឺុន​រៀល​ លោក​បេ​ សុខ​ឡេង លោកស្រី​ សុខ​ គឹមជា និង​កូន​អេង​ វួច​លាង​, អេង យូហេង ២០​ដុល្លារ លោកញ៉ែត សារ៉ាត់​ ៥មឺុន​រៀល លោក​គ្រី គឹមឃាន់​ ក្រឡា​បញ្ជី​អម​សាលា​ដំបូង​រា​ជ​ធានី​ភ្នំ​ពេញ​២មឺុន​រៀល។​

លោក​ណុប រក្សា ​បាន​បន្ត​ថា ជា​និច្ច​កាល​ឯក​ឧត្តម​បណ្ឌិត អ៊ុក រ៉ា​ប៊ុន លោក​ឧកញ៉ា ស្រី​ ងួន និង​លោក​ជំទាវ​ឧក​ញ៉ា ស្រី​ វុទ្ធី តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​អំណោយ​ជា​ថវិកា​តាម​រយៈកាសែត​កោះ​សន្តិ​ភាព ដើម្បី​យក​ទៅប្រគល់​ជូន​ជន​ចាស់​ជរាដែល​គ្មាន​ទី​ពឹង​នៅក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​នេះ ។

តាម​ការ​រៀប​រាប់​បំ​ភ្លឺ​ពី​លោក​ ជិន ហម មេ​ភូមិ​ហ្លួង​ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា លោកតា​គង់ រស់ និង​លោក​យាយ ហែម ពិ ​ពុំ​មាន​ដី​ធ្លី​ផ្ទះ​សម្បែង​​ទេ ហើយ​ខ្ទម​ដែល​គាត់​នៅសព្វ​ថ្ងៃ​នេះ​ គឺ​គាត់​សុំ​គេ​ស្នាក់​នៅ​បណ្តោះ​អាសន្ន ខណៈពេល​ដែល​ម្ចាស់​ខ្ទម​នេះ​ គេ​ទៅ​ធ្វើ​ការងារ​នៅឯ​ប្រទេស​ថៃ ។ ចំណែក​លោក​តា​និង​លោក​យាយ ក៏​បាន​និយាយ​រៀ​ប​រាប់​ទាំង​អួល​ដើម.កថា គាត់​មាន​កូន​ប្រុស​ ស្រី​ចំនួន​៥​នាក់​ តែ​ស្លាប់​អស់នៅ​តែកូន​ប្រុស​ម្នាក់​ តែ​កូន​ប្រុស​នោះ​គេ​នាំ​ប្រពន្ធ​និង​កូន​របស់​គេ​ចាក​ចោល​រូប​គាត់​ទាំង​២​នាក់អស់​រយៈពេល​១០​ឆ្នាំ​ មក​ហើយ ចាប់​តាំង​ពី​គាត់​ធ្លាក់​ខ្លួន​ចាស់​ជរា​មក ។

ឯ​ការ​រស់​នៅ​សព្វ​ថ្ងៃ ដោយ​គាត់ប្រកប​របរ​ដើរ​លក់​នំ​ប័ុង​បាន​កម្រៃ​បន្តិច​បន្តួច​ និង​បាន​អ្នក​​ជិត​ខាង​គេ​ផ្តល់​ជា​អង្ករ​ឬម្ហូប​​អាហារ​ខ្លះ​ដែរ គ្រា​កំដរ​រស់​សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​ពួក​គាត់ ។លោក​តា​និង​លោក​យាយ បាន​ថ្លែង​អំណរ​គុណ​ដល់​សប្បុរស​ជន​ចិត្ត​បុណ្យ​ទាំង​អស់​ សូម​ឱ្យ​ជួប​តែ​សេចក្តី​សុខសេចក្តី​ចម្រើន គ្រប់​ពេលវេលា ៕