ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ Hsieh​ Su-​Wei​បំ​បាក់​​នាង​​ Robson​យក​​ឈ្នះ​​ពាន​​ជើង​​ឯក​​ប្រ​កួត​​វាយ​កូន​​បាល់​ Guangzhou ​Open​​នៅ​​ប្រ​ទេស​​ចិន​

13 ឆ្នាំ មុន

កីឡា​កា​រិនី​​តៃ​​វ៉ាន់​​ Hsieh Su-Weiបាន​​សម្តែង​​នូវ​​ក្តី​រីក​​រាយ​​ជា​​ខ្លាំង​​បន្ទាប់​​ពី​​​នាង​​បាន​ក្លាយ​ជា​ម្ចាស់​ពាន​កម្ម​វិធី Guangzhou Open​ប្រ​ចាំ​ឆ្នាំ​២០១២​នៅ​ប្រ​ទេស​ចិន​កាល​ពី​ថ្ងៃ​សៅ​រ៍​ទី​២២​កញ្ញា​កន្លង​មក​នេះ ។​ ការ​ប្រ​កួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង Guangzhou​​​ខេត្ត Guangdongប្រ​ទេស​ចិន ។​

Su-Weiបាន​យក​ឈ្នះ​ការ​ប្រ​កួត​ក្នុង​លទ្ធ​ផល​៦-៣,៥-៧​និង​៦-៤​ដោយ​ប្រើ​​អស់​ថិរវេលា ២​ម៉ោង​និង​៤៨​នា​ទីបញ្ចប់​ក្តី​សង្ឃឹម​របស់​នាង Robsonក្នុង​ការ​យក​ឈ្នះ​ពាន​ជើង​ឯក​សមាគម​​ WTA​ជា​លើក​ទី​១​ក្នុង​អា​ជីព ។ នេះ​គឺ​ជា​ពាន​សមាគម​ WTA Tour​លើក​ទី​២​ហើយ​នៅ​ក្នុង​អា​ជីព​នាង Su-Wei ។​

សម្រាប់ Robson វិញ​ ​ការ​​បរា​ជ័យ​លើក​នេះ​​បាន​បញ្ចប់​នូវ​ការរង់​ចាំ​របស់​នាង​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​កីឡាការិនី​អង់​គ្លេស​ដំ​បូង​គេរយៈ​ពេល​២៤​ឆ្នាំ​ដើម្បី​យក​ឈ្នះ​ពាន​ WTA  Tour ផង​ដែរ ។ដោយ​បាន​យក​ឈ្នះ​មេដាយ​ប្រាក់​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង និង​ឈាន​ដល់​វគ្គ​១៦​នាក់​ចុង​ក្រោយ​នៃ​ក្រប​ខណ្ឌធំ U.S. Open ពេល​នេះ​រដូវ​កាល​ប្រ​កួត​របស់​នាង​អាច​និយាយ​បាន​ថា កំពុង​កាក់​កប​និង​​​បន្ត​នៅ​លើ​ផ្លូវ​ដ៏​ល្អ​មួយ ។ ​នាង​បាន​ថ្លែង​ថា ៖«បន្ទាប់​ពី​បញ្ចប់​ការ​ប្រ​កួត​នៅ​ទី​ក្រុង​នូវ​យ៉ក ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​​យ៉ាង​ខ្លាំង ។ ទោះ​ជា​យ៉ាង​ណា ​នៅ​មាន​ចន្លោះ​ប្រ​ហោង​ជាច្រើន​ទៀត​ដែល​ខ្ញុំ​ត្រូវ​កែ​លំអ​ ។ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​ព្យាយាម​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បំ​ផុតនោះ​គឺ​​កែ​លំអ​បច្ចេក​ទេស​ប្រ​កួត​និង​ស្តាប់​ដំ​បូន្មាន​គ្រូ​បង្ហាត់ »។

ឈាន​ចូល​មកដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ Robson​បាន​បំ​បាក់​កីឡាការិនី​ម្ចាស់​ផ្ទះ​អស់​២នាក់​រួម​នឹង​កីឡាការិនី​រូ​ម៉ា​នី​ Sorana Cirstea​ នៅ​ក្នុង​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​ដោយ​មិន​ឱ្យ​តប​ត​បាន​ទៀត​ផង​​ ។​ ​​នាង​បាន​និយាយ​ថា ៖«វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពិត​ជា​ការ​ប្រ​កួត​ដ៏​ស្វិត​ស្វាញ​មួយ​​ពី​ព្រោះ​នាង Cirstea​បានវាយ​លុកយ៉ាង​​ខ្លាំង​ក្លាបំ​ផុត​ ។ ដូច្នេះ​ការយក​ឈ្នះ​​នាង​លើកនោះ​​ ពិត​ជា​ការ​ងារ​ពិ​បាក​មួយ​មែន​​ »៕