ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​ជាតិ​និយម​ប្រកាស​ផ្លាស់​ឈ្មោះ​​​និង​រូប​សញ្ញា​គណ​បក្ស​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​គណ​បក្ស​ជាតិ​និយម​​​បាន​​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​​ឱ្យ​ដឹង​ថា ​​យោង​​តាម​​លទ្ធ​ផល​សមាជវិ​សាមញ្ញ​​របស់​​គណ​​​បក្ស​​​​នរោត្តម​ រណឫទ្ធិ​ កាល​ពី​​ថ្ងៃទី​​​២៤ សីហា​ ​បាន​សម្រេច​​ផ្លាស់​ប្ដូរ​ឈ្មោះ​​គណបក្ស​​​ និង​រូប​​សញ្ញា​គណ​បក្ស​​ ​ដោយ​​ស្លា​ក​គណ​បក្ស​​ នរោត្តម​ ​រណឫទ្ធិ ​​ដែល​បាន​លើក​នៅ​គ្រប់​បណ្ដា​ទី​ស្នាក់​ការ​​គណ​បក្ស​​​ និង​តាម​ដង​​​ផ្លូវ​សា​ធារណៈ​​ ត្រូវ​ប្ដូរ​​មក​​​ជា​ស្លាក​គណ

រាជធានី​ភ្នំពេញ ៖ ​គណ​បក្ស​ជាតិ​និយម​​​បាន​​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​​ឱ្យ​ដឹង​ថា ​​យោង​​តាម​​លទ្ធ​ផល​សមាជវិ​សាមញ្ញ​​របស់​​គណ​​​បក្ស​​​​នរោត្តម​ រណឫទ្ធិ​ កាល​ពី​​ថ្ងៃទី​​​២៤ សីហា​ ​បាន​សម្រេច​​ផ្លាស់​ប្ដូរ​ឈ្មោះ​​គណបក្ស​​​ និង​រូប​​សញ្ញា​គណ​បក្ស​​  ​ដោយ​​ស្លា​ក​គណ​បក្ស​​ នរោត្តម​ ​រណឫទ្ធិ ​​ដែល​បាន​លើក​នៅ​គ្រប់​បណ្ដា​ទី​ស្នាក់​ការ​​គណ​បក្ស​​​ និង​តាម​ដង​​​ផ្លូវ​សា​ធារណៈ​​ ត្រូវ​ប្ដូរ​​មក​​​ជា​ស្លាក​គណ​បក្ស​ជាតិ​និយម​វិញ​ស្រប​តាម​ច្បាប់​ ។

សេចក្ដី​ជូន​ដំណឹង​របស់​គណ​បក្ស​ជាតិ​និយម​​បន្ត​ថា ​យោង​តាម​ពិធី​សារ​ពី​ការ​រួបរួ​ម​​គណ​បក្ស​រាជានិយម​​ទាំងពីរ​​មក​​ជាគណ​បក្ស​​ហ៊្វុន​ស៊ិនប៉ិច​​​តែ​មួួ​យ​ឡើង​វិញជា​ដ​ំណាក់កាល​​ និង​ដើម្បី​ចៀស​វាង​​ការ​ភាន់​ច្រឡំ​​រូ​ប​សញ្ញា​គណ​បក្ស​​ពេល​បោះ​ឆ្នោត​​ខាងមុខ​ ស្លាក​សញ្ញា​​គណបក្ស​ជាតិ​និយម​​នៅ​តាម​ទី​ស្នាក់​ការ​​ និង​នៅ​តាម​ដង​ផ្លូវ​​​ទាំង​អស់​នឹងត្រូវ​​ប្ដូរ​មក​​​ជាស្លាក​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ ​ទាំង​​អស់​ ៕