ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

1.260គ្រួ​សារ​​រង​គ្រោះ​​​ដោយ​​ទឹក​ជំនន់​​ទទួល​​អំណោយ​​​កាក​បាទ​​ក្រហម​​កម្ពុជា​

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​​ ៖ ជន​រង​​គ្រោះ​​ដោយទឹក​ជំនន់​​ក្នុង​សង្កាត់​​ចំនួន​​២​ ក្នុង​​​ក្រុង​ប៉ោយ​ប៉ែត​​ សរុប​​​១.២៦០​​គ្រួសារ ​​នៅ​ព្រឹក​​ថ្ងៃ​ទី​​២១ ​កញ្ញា ​​បាន​​ទទួល​អំណោយ​​ពី​កាក​បាទ​ក្រហម​​កម្ពុជា​​​ ហើយ​​​ពិ​ធី​​ចែក​អំណោយ​​នេះ​បាន​​​​ប្រារព្ធ​​​ធ្វើ​នៅ​​ទួល​សុវត្ថិ​ភាព​​ម្តុំ​ផ្សារ​​រ៉ា​ថ្មី ​​ក្នុង​ភូមិ​​ប៉ោយ​​ប៉ែត​ ​សង្កាត់ប៉ោយ​ប៉ែត​ ​ក្រោម​អធិប​តី​​​ភាព​​លោក​​កែ​ គឹម​យ៉ាន ​​ឧប​​នាយក​រដ្ឋ​មន្ត្រី​​ និង​ជា​​ប្រធាន​ក្រុ​​ម​ការងារ​​ចុះ​ជួយ​​ខេត្ត​

ក្រុង​ប៉ោយ​ប៉ែត​​ ៖ ជន​រង​​គ្រោះ​​ដោយទឹក​ជំនន់​​ក្នុង​សង្កាត់​​ចំនួន​​២​ ក្នុង​​​ក្រុង​ប៉ោយ​ប៉ែត​​ សរុប​​​១.២៦០​​គ្រួសារ ​​នៅ​ព្រឹក​​ថ្ងៃ​ទី​​២១ ​កញ្ញា ​​បាន​​ទទួល​អំណោយ​​ពី​កាក​បាទ​ក្រហម​​កម្ពុជា​​​ ហើយ​​​ពិ​ធី​​ចែក​អំណោយ​​នេះ​បាន​​​​ប្រារព្ធ​​​ធ្វើ​នៅ​​ទួល​សុវត្ថិ​ភាព​​ម្តុំ​ផ្សារ​​រ៉ា​ថ្មី ​​ក្នុង​ភូមិ​​ប៉ោយ​​ប៉ែត​ ​សង្កាត់ប៉ោយ​ប៉ែត​ ​ក្រោម​អធិប​តី​​​ភាព​​លោក​​កែ​ គឹម​យ៉ាន ​​ឧប​​នាយក​រដ្ឋ​មន្ត្រី​​ និង​ជា​​ប្រធាន​ក្រុ​​ម​ការងារ​​ចុះ​ជួយ​​ខេត្ត​បន្ទាយ​មាន​ជ័​យ​​ ។

ចូល​រួម​ក្នុង​ពិធី​​នោះ​​​មាន​​លោក​អ៊ុយ ​សំអាត ​នាយក​នាយក​​ដ្ឋាន​​គ្រប់​​គ្រង​គ្រោះ​មហន្ត​រាយកាក​​បាទ​ក្រហម​​កម្ពុជា ​​​​តំណាង​​លោក​ជំទាវ​​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ា​នី ហ៊ុន សែន មន្ត្រី​​​​អាជ្ញា​ធរ​​ខេត្ត​​-​ក្រុង​​ សង្កាត់​ និង​មន្ត្រី​​មក​ពី​​មន្ទីរ​​​ពាក់​ព័ន្ធ​​​ជុំ​វិញ​ខេត្ត ​មេ​បញ្ជា​ការ-មេ​បញ្ជា​ការរ​ង​គ្រប់​​​អង្គ​ភាព​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ ព្រម​ទាំង​​សមាជិក​សមាជិកា​ សា​ខា​កាក​បាទក្រហម​ខេត្ត​​ជា​​ច្រើន​រូប​ទៀត​​ ។

លោក​ង៉ោ ម៉េង​ជ្រួន អភិបាល​ក្រុង​ប៉ោយ​ប៉ែត​ថ្លែង​​​ថា ប្រជា​ពល​រដ្ឋ​​​រង​គ្រោះ​​ទាំង​​១.២៦០​គ្រួសារ​​​​រស់​នៅ​​ក្នុង​សង្កាត់​ចំនួន​២គឺ​ សង្កាត់​ប៉ោយ​ប៉ែត​ មាន​​៨៥៤គ្រួសារ​ មក​​៣ភូមិ​គឺ​ភូមិ​ប៉ោយ​ប៉ែត​៤៥០​គ្រួសារ ភូមិ​ក្បាល​កោះ​​ ២៦៤​គ្រួសារ​ និង​ភូមិ​អូរ​ជ្រៅ​៤០​គ្រួសារ​ និង​​សង្កាត់​ផ្សារ​កណ្តាល​មាន​៤០៦​គ្រួសារ​ មក​ពី​ភូមិ​ផ្សារ​កណ្តាល​៩០​គ្រួសារ​ ភូមិ​ស្ទឹង​បត់​៤៧​គ្រួសារ​ និង​ភូមិ​គីឡូ​ម៉ែត​លេខ​៤​​ ​ចំនួន​​២៦៩​គ្រួសារ​ ។ ចំពោះ​​អំណោយ​​ដែល​ផ្តល់​​​ជូន​នា​ពេល​​​នេះ​​​ក្នុង​ មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ក​រ​២៥​គីឡូ​ក្រាម ត្រី​ខ​១០​កំប៉ុង នំ​ធុង​១​ធុង និង​​ឃីត​១​កញ្ចប់​ក្នុង​​នោះ​​មាន​ មុង​១ ភួយ​១ សារុង​១​ ក្រមា​១ ​​​​។ ​​ក្នុង​​ចំណោម​​អំណោយ​​ទាំង​អស់​នេះ​ នំ​​ធុង​ជារបស់​​​​លោក​ឧបនា​យក​រដ្ឋ​មន្រ្តី​កែ​ គឹម​យ៉ាន​ ឯ​ក្រៅពី​នេះ​​ជា​របស់​​កាក​បាទ​​ក្រហម​​កម្ពុជា​​ ។

លោក​​​​កែ​ គឹម​យ៉ាន​​ ឧប​នាយក​រដ្ឋ​​មន្ត្រី​​​​ និង​ជា​ប្រធាន​​​​​ក្រុមការងារ​​​ចុះ​ជួយ​ខេត្ត​​​បន្ទាយ​​មាន​ជ័យ​​​​ថ្លែង​ថា ​រាជ​រដ្ឋា​ភិបាល​​​ក្រោម​ការ​ដឹក​នាំ​​​​ប្រកប​ដោយ​​គតិបណ្ឌិត​​​​របស់​សម្តេច​​​អគ្គមហា​​សេនាធិបតី​​​តេជោ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​​​ ក៏​ដូច​ជា​លោក​ជំទាវកិត្តិ​​​ព្រឹទ្ធ​បណ្ឌិត​​​ប៊ុន​ រ៉ានី​​​ ហ៊ុន​ សែន​ ប្រធាន​កាក​បាទក្រហម​កម្ពុជា ​​​​ជានិច្ច​​កាល​តែង​តែ​​​​យកចិត្ត​ទុកដាក់​​​​ពីសុខ​ទុក្ខ​​​​ប្រជា​ពលរដ្ឋ​​​​​ហើយ​​​ផ្តាំ​ផ្ញើ​នូវ​ការ​សួរ​សុខ​​ទុក្ខ​ជា​ប្រចាំ​​​​ទៀត​ផង​តាម​រយៈ​​​ថ្នាក់​ដឹក​នាំ​​ដែល​ចុះ​ជួយ​​មូលដ្ឋាន​​​ ៕