ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អាមេរិក​ហែល​ទឹក​លេង​ជា​មួយ​កុមារ​ច្រើន​នាក់​ក្នុង​ភូមិ​គាំង​បេះ​ដូង​លង់​ទឹក​ស្រះ​ស្លាប់​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ បុរស​​​អាមេរិក​​​ម្នាក់​ត្រូវ​គេ​អះអាង​ថា ​បាន​គាំង​បេះដូង​​​លង់​ទឹក​ស្លាប់​​​ភ្លាម​ៗ​​​ក្នុង​ស្រះ​ទឹក​​​មួយ ខណៈ​​​​​​​ពេល​កំពុង​​ហែល​ទឹក​​​លេង​ជាមួយ​​​ក្មេង​ៗ​​មួយ​ក្រុម​ក្នុង​ភូមិ​​​ ។ ការ​លង់​ទឹក​​​ស្លាប់​ដោយ​ចៃដន្យ​​នេះ​ បង្ក​​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​​ កាល​ពី​វេលា​​ម៉ោង​​​​​៤​និង​៥​នាទី​​​​រសៀល​​ថ្ងៃទី​​២០ កញ្ញា​ នៅ​ក្នុង​​ស្រះ​ទឹក​មួយ​ស្ថិត​ក្នុង​ក្រុម​​​៦ ភូមិ​ទឹក​ថ្លា​ សង្កាត់​ទឹក​

រាជធានី​ភ្នំពេញ​ ៖ បុរស​​​អាមេរិក​​​ម្នាក់​ត្រូវ​គេ​អះអាង​ថា ​បាន​គាំង​បេះដូង​​​លង់​ទឹក​ស្លាប់​​​ភ្លាម​ៗ​​​ក្នុង​ស្រះ​ទឹក​​​មួយ ខណៈ​​​​​​​ពេល​កំពុង​​ហែល​ទឹក​​​លេង​ជាមួយ​​​ក្មេង​ៗ​​មួយ​ក្រុម​ក្នុង​ភូមិ​​​ ។ ការ​លង់​ទឹក​​​ស្លាប់​ដោយ​ចៃដន្យ​​នេះ​ បង្ក​​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​​ កាល​ពី​វេលា​​ម៉ោង​​​​​៤​និង​៥​នាទី​​​​រសៀល​​ថ្ងៃទី​​២០ កញ្ញា​ នៅ​ក្នុង​​ស្រះ​ទឹក​មួយ​ស្ថិត​ក្នុង​ក្រុម​​​៦ ភូមិ​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌសែនសុខ។

បុរស​ជ​ន​ជាតិ​​​​អាមេរិក​​​ដែល​​​គាំង​បេះដូង​​​ស្លាប់​​​ក្នុង​ស្រះ​ទឹក​នេះ​ឈ្មោះ JEFFREY G. EVANSON អាយុ​៦០​ឆ្នាំ ​ជា​គ្រូ​បង្រៀន​​​ស្នាក់​នៅ​ផ្ទះ​​​លេខ​១៧៧G ផ្លូវ​លេខ​១០១៥ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែន​សុខ​ ។ យោង​តាម​លោក​ប៉ែន​ ថុល​ នាយ​ប៉ុស្តិ៍​​​​នគរបាល​​រដ្ឋ​បាល​​ទឹក​ថ្លា​​ឱ្យ​ដឹង​ថា​ មុន​​ពេល​កើត​ហេតុ​​នា​វេលា​ម៉ោង​​​​​​២និង​៣០​នាទី​​​រសៀល​​ថ្ងៃទី​​២០ ​កញ្ញា​ ​គេ​ឃើញ​​​បុរស​ជន​ជាតិ​​​អាមេរិក​​​រូប​នេះ​​បបួល​​ក្មេង​ៗ​​ក្នុង​ភូមិ​​​ទៅ​ហែល​ទឹក​​លេង​នៅ​ស្រះ​ទឹក​មួយ​​​ក្នុង​ភូមិ​​​ ។ ពេល​នោះ​​មាន​ក្មេង​ប្រុស​​ៗ​៥នាក់​​​បាន​ទៅហែល​ទឹក​​​លេង​ជាមួយ​គាត់​​ លុះ​បាន​ប្រហែល​ជាង​​២ម៉ោង​​ស្រាប់​តែ​ឃើញ​ក្មេង​ៗ​​​ទាំង​អស់​​នោះ​រត់​មក​ផ្ទះ​វិញ​ ហើយ​ប្រាប់​ឪពុក​ម្តាយ​ពួកគេ​​ថា បុរស​ជនជាតិ​អាមេរិក​​រូប​នោះ​លង់​ទឹក​ស្លាប់​​​ទើប​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​ឡើង​និងមាន​មនុស្ស​​​ទៅ​ចោម​រោម​​មើល​កកកុញ​ ។

លោក​ប៉ែន​ ថុល​​ បន្ត​ថា ក្រោ​យ​ពេល​​​កើតហេតុ​​​ ប៉ូលិស​​​បាន​ចុះ​ទៅ​ដល់​និង​ពិនិត្យ​​​សពជនជាតិ​​​អាមេរិក​នោះ​​ទើប​ដឹងថា មិន​មែនស្លាប់​ដោយ​គេ​​សម្លាប់​​ទេ​គឺ​ដោយ​គាំង​បេះដូង​​​​ហើយ​លង់​ទឹក​​​​ ។ ក្រោយ​ពេល​ពិនិត្យ​​រួច​ សព​​​ត្រូវ​គ្រួសារ​យក​ទៅ​លំនៅ​ឋាន​ដើម្បី​ធ្វើ​បុណ្យ​ ៕