ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ក្រាប​ជន​ក្លែង​បន្លំ​ជា​សង្ឃ​និង​ជន​ដែល​រួម​គំនិត​6​នាក់

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ជន៤​នាក់​​ក្លែង​ខ្លួន​​ជា​សង្ឃ​​រួម​នឹង​​បុរស​ពីរ​នាក់​ទៀត​​ដែល​ជា​អ្នក​បើក​​រថយន្តជូន​ដំណើរ​​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​​ក្រាំង​​ធ្នង់​​ និង​ប៉ូលិស​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ ចាប់​ខ្លួន​​​​ ខណៈ ពេល​​ពួក​គេ​ជិះ​រថយន្ត​ពីរ​គ្រឿង​​​មាន​ដឹក​ស្បង់​ចីវរ​ និង​បាត​ក្នុង​ឃ្លុប​​រថយន្ត​ខាង​ក្រោយ​​​ទៅ​​រ​ក​ទី​តាំង​​ស្ងាត់​ដើម្បី​​​ស្លៀក​​​ស្បង់​​ចីវរ​​ចេញ​ដើរ​​បិណ្ឌ​​បាត ប៉ុន្តែ​​ដោយ​​ប៉ូលិស​​​មាន​ការ​សង្ស័យ​​ និង​ធ្វើ​ការ​ស្រាវ​​ជ្រាវ​​​យូរ​មក​

រាជ​ធានី​ភ្នំពេញ ៖ ជន៤​នាក់​​ក្លែង​ខ្លួន​​ជា​សង្ឃ​​រួម​នឹង​​បុរស​ពីរ​នាក់​ទៀត​​ដែល​ជា​អ្នក​បើក​​រថយន្តជូន​ដំណើរ​​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​​ក្រាំង​​ធ្នង់​​ និង​ប៉ូលិស​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ ចាប់​ខ្លួន​​​​ ខណៈ ពេល​​ពួក​គេ​ជិះ​រថយន្ត​ពីរ​គ្រឿង​​​មាន​ដឹក​ស្បង់​ចីវរ​ និង​បាត​ក្នុង​ឃ្លុប​​រថយន្ត​ខាង​ក្រោយ​​​ទៅ​​រ​ក​ទី​តាំង​​ស្ងាត់​ដើម្បី​​​ស្លៀក​​​ស្បង់​​ចីវរ​​ចេញ​ដើរ​​បិណ្ឌ​​បាត ប៉ុន្តែ​​ដោយ​​ប៉ូលិស​​​មាន​ការ​សង្ស័យ​​ និង​ធ្វើ​ការ​ស្រាវ​​ជ្រាវ​​​យូរ​មក​ហើយ​នោះ​ ទើប​​ឈាន​ដល់​​ការ​ចាប់​ខ្លួន​​តែ​ម្តង ។

ការចាប់​ខ្លួន​​នោះ​បាន​ធ្វើ​ឡើង​​​កាល​ពី​វេលា​ម៉ោង​​៨ និង​​៤៥​នាទី​ព្រឹក​​ថ្ងៃទី​​២០ កញ្ញា ឆ្នាំ​​២០១២ នៅ​​តាម​ផ្លូវ​​​លេខ​​២០១១ ស្ថិត​​​ក្នុង​ភូមិ​​​​ត្រពាំង​​ជើង​ស្រុក សង្កាត់​​​ក្រាំង​​ធ្នង់​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រុម​ជន​សង្ស័យ​​ទាំង​​៦​នាក់​​នេះ​ ១-ឈ្មោះ​​ជីម ណាត អាយុ​​២៧​ឆ្នាំ ២-​ឈ្មោះ​សន ណាក់ អាយុ​​៣៦​ឆ្នាំ ៣-​ឈ្មោះ​​ទូច ណែត អាយុ​​២៥​ឆ្នាំ ៤-​ឈ្មោះ​​បឿន ធី អាយុ​​២៣​ឆ្នាំ ៥-​ឈ្មោះ​​សន សុណៃ អាយុ​​៣៣​ឆ្នាំ និង​​៦​ឈ្មោះ​​សន សំអូន អាយុ​​៣២​ឆ្នាំ ។ ជន​ទាំង​​​៦​នាក់​​នោះ​មាន​ស្រុក​កំណើត​​នៅ​​ស្រុក​​មេសាង ខេត្ត​ព្រៃ​វែង ជា​មួយ​គ្នា​​ ហើយ​សព្វ​ថ្ងៃ​ស្នាក់​នៅ​​ក្នុង​​ភូមិ​​អណ្តូង​​៣ សង្កាត់​​គោក​រកា​​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រោយ​​ពេល​ចាប់​ខ្លួន​​​ប៉ូលិស​​ដក​ហូត​បាន​សម្ភារ​​​មួយ​ចំនួន​​រួម​មាន​រថយន្ត​ម៉ាក​​កូរ៉ូឡា ពណ៌​ស ពីរ​គ្រឿង ដែល​​មួយ​គ្រឿង​ពាក់​​ស្លាក​​លេខ​ភ្នំពេញ​​​ 2Q 6252 និង​មួយ​គ្រឿង​​ទៀត​ពាក់​ស្លាក​លេខ​​កំពង់​ចាម 2A0245 ព្រម​ទាំង​​បាត​ចំនួន​​៩​​ ស្បង់​​ចីវរ​​ចំនួន​​៥​កំប្លេ​​ និង​​ឆត្រ​ចំនួន​​១១​ ។

លោក​វរ​​សេនីយ៍​​ទោ ប៊ន សំអាត អធិ​​ការ​​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​​មាន​ប្រសាសន៍​ថា ជន​ទាំង​​៦​នាក់​ខាង​លើ​នេះ​​គឺ​​បាន​ក្លែង​​ខ្លួន​​ជាសង្ឃ​​ចេញ​ដើរ​​បិណ្ឌ​​បាត​​បោក​ប្រាស​​ប្រជា​ពល​រដ្ឋ​​​ជា​យូរ​​មក​ហើយ​ដែល​​ក្នុង​​១​ថ្ងៃ​ៗ​ពួក​​គេរក​​ប្រាក់​​បាន​រាប់​ម៉ឺន​​រៀល ដោយ​​ពួក​គេ​មិន​​បាន​គិត​ដល់​ថា​ ខ្លួន​​កំពុង​​តែ​​​ជាន់​​ឈ្លី​​វិស័យ​​ព្រះពុទ្ធ​សាសនា​​ដែល​ជា​សាសនា​​របស់​រដ្ឋ​​​នោះឡើយ ។ ម្យ៉ាង​​ទៀត​ប្រជា​ពល​រដ្ឋ​តែង​តែ​មាន​ជំនឿ​​ខ្លាំង​ណាស់​​​ម្នាក់​ៗ​​ពេល​បាន​​ឃើញ​ជន​ទាំង​នេះ​ទៅ​ស្លៀក​​ស្បង​់​​ចីវរ​​​ចេញ​ទៅ​បិណ្ឌ​​បាត​​ម្តង​​ៗ​ពួក​គាត់​​មាន​ជំនឿ​​បាន​​យក​​បាយ ឬ​​បច្ច័យ​​​ទៅ​ដាក់​​បាត​​ដោយ​​គ្មាន​​ការ​សោក​ស្តាយ​​​អ្វី​ទាំង​អស់​​​ ព្រោះ​ក្នុង​​នាម​ខ្លួន​ជា​អ្នក​​កាន់​ព្រះ​ពុទ្ធ​​សាសនា​​ ។

លោក​អធិ​ការ​​បាន​បន្ត​ថា ការ​ជឿជាក់​នោះ​​គឺ​ដោយ​សារ​​​តែ​​បង​​​​ប្អូន​​​ប្រជា​ពលរដ្ឋ​​ទាំង​អស់​​​មិន​បាន​ដឹង​​​ថា ជន​ទាំង​​នោះ​គឺ​ជា​​​សង្ឃ​​ក្លែង​​​​ក្លាយ​​នោះ​​ទេ ហើយ​​​មិន​ត្រឹម​តែ​យក​ចង្ហាន់​ ឬ​បច្ច័យ​​​ទៅ​ប្រគេន​​ និង​ដាក់​​បាត​​ប៉ុណ្ណោះ​​ទេ គឺ​ថែម​​ទាំង​ក្រាម​​​ថ្វាយ​បង្គំ​​ឱន​ក្បាល​​ដល​់​ដី​​ទៀត​ផង​​ ។ តាម​ពិត​​ជន​ទាំង​នេះ​គឺ​ជា​ជន​ក្លែង​​ខ្លួន​​ដែល​ជា​​អ្នក​​​​ប្រព្រឹត្ត​​បទ​ល្មើស​​ទៅ​នឹង​ច្បាប់​​ ។

លោក​អធិ​​ការ​​បាន​បន្ត​ថា ទម្រាំតែ​​ចាប់​ខ្លួន​​បក​ស្បែក​​​សង្ឃ​​ក្លែង​ក្លាយ​​​នោះ​បាន​ គឺ​​លោក​​បាន​ដាក់​កម្លាំង​​ធ្វើ​ការ​​តាម​ដាន​រយៈ​​ពេល​ជាង​​១​ខែ​មក​ហើយ ។ រហូត​​ដល់​ព្រឹក​ថ្ងៃ​​ទី​​២០ កញ្ញា ​បាន​​ប្រទះ​ឃើញ​​​រថយន្ត​របស់​​ក្រុម​សង្ឃ​ក្លែង​​ក្លាយ​​ទាំង​នោះ​បើក​ចេញ​​​ពី​​​ផ្ទះ​នៅ​​ក្នុង​ភូមិ​អណ្តូង​​​៣ សង្កាត់​​គោក​រកា ។ ពេល​នោះ​​កម្លាំង​​​ប៉ូលិស​​​របស់​លោក​បាន​​​ចេញ​​ធ្វើ​ការ​ស្ទាក់​​ចាប់​​​ត្រួត​ពិនិត្យ​​​​បាន​ប្រទះ​ឃើញ​​​មាន​បុរស​​៤​នាក់​​ក្បាល​ត្រងោល​​ ឯ​ពីរ​នាក់​ទៀត​ដែល​ជា​អ្នក​បើក​​រថយន្ត​គឺ​មាន​សក់​​ធម្ម​តា ហើយ​បន្ទាប់​​ពី​​ការ​​ឆែក​ឆេរ​បន្ត​​បន្ទាប់​បាន​​​​​​រក​ឃើញ​បាត និង​​​ស្បង់​ចីវរ​​​​ ព្រម​ទាង​​ឆត្រ​​ទើប​នាំ​ខ្លួន​ទៅ​ធ្វើ​ការ​សាក​សួរ ។

លោក​អធិ​​ការ​បាន​បន្ត​ថា ក្រោយ​ពេល​​​សាក​សួរ​ជន​ទាំង​នោះ​បាន​សារ​ភាព​ថា ពួក​គេ​ពិត​ជា​​បាន​ក្លែង​​ខ្លួន​​ជា​សង្ឃ​ចេញ​ដើរ​​បិណ្ឌ​បាត​​មែន​ដោយ​​បាន​​​ធ្វើ​បែប​នេះ​យូរ​មក​ហើយ ។ ​ពេល​ពួក​គេ​​ជិះ​រថយន្ត​ដល់​កន្លែង​​ស្ងាត់​​ទើប​​ស្លៀក​​ស្បង់​​ចីវរ​​ចេញ​ដើរ​បិណ្ឌ​​បាត​តែ​ម្តង ។ បន្ទាប់​ពី​​មាន​ចម្លើយ​​សារ​ភាព និង​​​វត្ថុ​តា​ង​ជាក់​​ស្តែង​បែប​នេះ លោក​​បាន​បញ្ជា​​ឱ្យ​​នាំ​​ខ្លួន​ជន​​ទាំង​នោះ​​ទៅ​កាន់​​ផ្នែក​ព្រហ្ម​ទណ្ឌ​ដើម្បី​​សាក​សួរ និង​​កសាង​សំណុំ​រឿង​​​​បន្ត​បញ្ជូន​ទៅ​​តុលា​ការ​​​ចាត់​ការ​​តាម​ច្បាប់ ៕