ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ការិនី​រោង​ចក្រ​ធ្វើ​ស្រោម​ដៃ​76​នាក់​សន្លប់​រោង​ចក្រ​ថាម​ក​ពី​ក្លិន​ថ្នាំ​បា.ញ់​ស្រូវ កម្មករ​ថា​ពុល​មក​ពី​ក្លិន​ក្រណាត់

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​​ ៖ យ៉ាង​ហោច​ណាស់​​​​មាន​កម្មការិនី​​​រោង​ចក្រ​​​​យ៉ក​ ផលិត​​ស្រោម​ដៃ​​(Yorks Cambodia)ចំនួន​៧៦​នាក់​​​​ បាន​​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​​ធ្វើឱ្យ​​​កម្មករ​​​កម្មការិនី​ក្នុង​រោង​ចក្រ​​ជាង​៥០០នាក់​​ភ័យ​ស្លន់​ស្លោ​​នាំគ្នា​រត់​ចេញ​​​​ពី​រោង​ចក្រ​​ដោយ​សារ​មាន​ធុំ​ក្លិន​​​​ថ្នាំ​ពុល​ ។ ​​ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​​​​កាល​ពី​​ថ្ងៃទី​២១ កញ្ញា វេលា​ម៉ោង​​​​៨និង​​​២០​នាទី​​ព្រឹក​​ នៅរោង​ចក្រ​​​ដែល​មាន​ទីតាំង​​​​​នៅភូមិ​ព្រៃ​ស្តៅ​​

ខេត្ត​ស្វាយ​រៀង​​ ៖ យ៉ាង​ហោច​ណាស់​​​​មាន​កម្មការិនី​​​រោង​ចក្រ​​​​យ៉ក​ ផលិត​​ស្រោម​ដៃ​​(Yorks Cambodia)ចំនួន​៧៦​នាក់​​​​ បាន​​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​​ធ្វើឱ្យ​​​កម្មករ​​​កម្មការិនី​ក្នុង​រោង​ចក្រ​​ជាង​៥០០នាក់​​ភ័យ​ស្លន់​ស្លោ​​នាំគ្នា​រត់​ចេញ​​​​ពី​រោង​ចក្រ​​ដោយ​សារ​មាន​ធុំ​ក្លិន​​​​ថ្នាំ​ពុល​ ។ ​​ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​​​​កាល​ពី​​ថ្ងៃទី​២១ កញ្ញា វេលា​ម៉ោង​​​​៨និង​​​២០​នាទី​​ព្រឹក​​ នៅរោង​ចក្រ​​​ដែល​មាន​ទីតាំង​​​​​នៅភូមិ​ព្រៃ​ស្តៅ​​ សង្កាត់​​​ច្រក​ម្ទេស​​ ក្រុង​បាវិត​ ។

កម្មការិនី​​ឈ្មោះសៀវ ស្រី​ អាយុ​២៧​ឆ្នាំ ​​មាន​ផ្ទៃពោះ​​​​៤ខែ​​​​ និង​មាន​ទីលំនៅ​​ភូមិ​ព្រៃ​ទទឹង​​​​ ឃុំ​ប្រសូត​​​ ស្រុក​ស្វាយ​ទាបថា ​នាង​បាន​ចូល​ធ្វើការ​នៅ​វេលាម៉ោង​​​៧​និង​៣០​នាទី​​ព្រឹក ខណៈ​ពេល​កំពុង​​​ធ្វើ​ការ​​​​ ស្រាប់​តែ​​​ធុំ​ក្លិន​​​ថ្នាំ​​​ភាយ​ចូល​​​ក្នុង​អគារ​រោង​ចក្រ​​​​ក៏​ទន់​ដៃ​​ទន់​ជើង​ដួល​សន្លប់​តែម្តង​​​ លុះ​ពេល​ដឹង​ខ្លួន​​ឡើង​ស្រាប់​តែ​​​​នៅក្នុង​មន្ទីរពេទ្យ​ ហើយ​នាង​​ចុក​ក្នុង​ពោះ​​​ដែល​គ្រូ​ពេទ្យ​​​ប្រាប់​ថា ក្លិន​​ថ្នាំ​​អាច​ប៉ះពាល់​​ដល់​ទារក​ក្នុង​ផ្ទៃ ។ ចំណែក​កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ​វ៉ែ​ន​ សម្បត្តិ​​​ ​អាយុ​១៩​ឆ្នាំ មាន​ផ្ទៃពោះ​​​២ខែ​ និង​មាន​​ទីលំនៅ​​ភូមិ​ជប់​ព្រីង​​ ឃុំ​ថ្មី  ស្រុក​កំពង់​រោទិ៍​ ដែល​ដួល​សន្លប់​​​ហើយ​​មាន​អាការៈ​ចុក​ពោះ​ដែរ​ គ្រូ​ពេទ្យ​​​ប្រាប់​ថា​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​​ដូចគ្នា​ ។

លោក​​​ណេប សារ៉ុន អភិបាល​​ស្តី​ទី​​​​​ក្រុង​​បាវិត​​ថ្លែង​ថា ​រោង​ចក្រ​​ Yorks  Cambodia មាន​កម្មករ​កម្មការិនី​​​សរុប​​ជាង​​៥០០​នាក់​ ហើយ​​ការ​ដួល​​សន្លប់​នេះ​សង្ស័យ​ថា មក​ពី​​ក្លិន​ថ្នាំ​​ពុល​ ព្រោះ​​​​កសិករ​​បាញ់​ថ្នាំ​​​​សម្លាប់​​សត្វ​​ល្អិត​នៅក្នុង​ស្រែ​​​ចម្ងាយ​ប្រមាណ​​​២០០​ម៉ែត្រ​​​ពីរោង​ចក្រ​​​ ។ លុះ​ពេល​មាន​ខ្យល់​​​​​បក់​ចូល​ទៅ​​​​​ក្នុង​រោង​ចក្រ​​​​​ក៏​បណ្តាល​​ឱ្យ​ដួល​សន្លប់​​​​​​​បន្ត​បន្ទាប់​​​ចំនួន​៧៦​នាក់​​​​ និង​ជាង​​៤០០នាក់​​​រត់​ចេញ​​​មក​​ក្រៅ​ ។ ​ដោយ​សារ​​ហេតុ​ការណ៍​នេះ​​​​ ក្រុម​ហ៊ុន​​​​បាន​ឱ្យ​សម្រាក​​​​​១ថ្ងៃ​​ដើម្បី​សម្អាត​អគារ​​រោង​ចក្រ​​​​ហើយ​​រូប​លោក​​រួម​ជា​មួយ​មន្ត្រី​​​​សាលា​​ក្រុង​​​ នគរ​បាល​​​​ កង​រាជ​អាវុធ​​ហត្ថ​​​ក្រុង​ បាន​ទៅ​ជួយ​អន្តរាគមន៍​ដោយ​ហៅ​​​រថយន្ត​​សាមុយ​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​​​ជីភូ​ និង​រថយន្ត​ឯកជន​​​ មក​ដឹក​កម្មការិនី​​​ទាំង​​៧៦​នាក់​​​ទៅ​កាន់​មន្ទីរពេទ្យ​​​បង្អែក​​ស្រុក​ប្រតិបត្តិ​​​ជីភូ​​ដើម្បី​សង្គ្រោះ​​​ ។

លោក​វេជ្ជបណ្ឌិត​​​​​​សូ សុណារី​ ប្រធាន​ការិយា​ល័យ​​​សុខា​ភិបាល​​​ស្រុក​ប្រតិបត្តិ​​ជីភូ​​​មាន​ប្រសាសន៍​ថា មន្ទីរពេទ្យ​​​​​មាន​រថយន្ត​សាមុយ​តែ​មួយ​គ្រឿង​​​ ហើយ​កម្មករ​​​កម្មការិនី​​​រោង​ចក្រ​​មាន​គ្រោះថ្នាក់​ជា​ញឹក​ញាប់​​ពេល​មាន​អាសន្ន​​​​គ្មាន​រថយន្ត​​​ដឹក​ទេ ដូច្នេះ​​លោក​សំណូម​ពរ​​ដល់​រាជ​រដ្ឋា​ភិបាល​​​មេត្តា​​ផ្តល់​រថយន្ត​​សាមុយ​​​មួយ​គ្រឿង​ទៀត​ដើម្បី​​​ធានា​​ការ​ដឹក​ជញ្ជូន​​ឱ្យ​បាន​ទាន់​​ពេល​។ ចំពោះ​ការ​​​​​ដួល​សន្លប់​​​​របស់​កម្មការិនី​​នេះ​ បើ​តាម​កម្មការិនី​​ថា ពុល​ក្លិន​​​ក្រណាត់​​​ តែ​លោក​​ព្រំ ចាន់​ថា ​តំណាង​រោង​ចក្រ​​​យ៉កនិយាយ​ថា ​ពុំ​មែន​​សន្លប់​​​ដោយ​សារ​ធុំ​ក្លិន​​​​​ពីក្រណាត់​ទេ​​ គឺពុល​ក្លិន​​ថ្នាំ​ដែល​ម្ចាស់​ស្រែ​បាញ់​​ថ្នាំ​ស្រូវ​​នៅ​ខាងលិច​​​​រោង​ចក្រ​ ។ ការ​លើក​ឡើង​បែប​នេះ​ដោយ​សំអាង​ថា បុគ្គលិក​​សន្តិ​សុខ​​រោង​ចក្រ​​បាន​ឃើញម្ចាស់​ស្រែ​​​បាញ់​ថ្នាំ​​នៅវេលាម៉ោង​​​​៧ព្រឹក​​​ ក៏​ប៉ុន្តែ​​​​ម្ចាស់​ស្រែ​ឈ្មោះឡឹក សាវ៉ាន់​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​ផ្តៅ​ ដែល​មាន​ស្រែ​​​ជាប់​រោង​ចក្រ​​​នោះ​បដិ​សេធ​​ថា រូបគាត់​​​ពុំ​បាន​បាញ់​ថ្នាំ​ទេ ។ គាត់​បាន​​អះអាង​​​ថា រូបគាត់​​​នឹង​ដក​ដើម​ស្រូវ​មក​ហូប​​ឱ្យ​មើល​​ បើ​មាន​ជាតិ​ពុល​​គឺ​ពុ​ល​ហើយ​ ។

ដោយ​សារ​ការ​ចោទ​ប្រកាន់​​​និងការ​បដិសេធ​​​​ដ៏​ចម្រូង​ចម្រាសនេះ​ ​លោក​​ប្រាជ សាឡន​ ប្រធាន​​ការិយា​ល័យ​​​កសិកម្ម​​​ក្រុង​បាវិត​​ បានចុះ​ពិនិត្យ​​ស្រែរបស់​​​​​កសិករ​ឈ្មោះឡឹក​ សាវ៉ាន់​ ហើយ​មាន​ប្រសាសន៍​ថា​ ការ​ចោទ​​ប្រកាន់​​របស់​តំណាង​​​រោង​ចក្រ​​យ៉ក​ថា​​​​កម្មការិនី​​​ដួល​​សន្លប់​មក​ពី​ការ​ភាយ​​ក្លិន​​ថ្នាំ​ពុល​​​កសិករ​បាញ់​ថ្នាំ​ស្រូវ​​នោះ​លោក​​សូម​បដិសេធ​​​ ពី​ព្រោះ​​ក្នុង​ស្រែ​​​​ពុំ​មាន​​​រក​ឃើញ​​​សារជាតិ​ពុល​​​ឡើយ​​​​ ។ ប៉ុន្តែ​នៅក្នុង​ភូមិ​​ព្រៃ​ផ្តៅ​ ចម្ងាយ​ប្រមាណ​​​​ជា​៧០០​ម៉ែត្រ​ទៅ​​៩០០​ម៉ែត្រ​ខាងលិច​​រោង​ចក្រ​​​ គឺ​មាន​​កសិករ​​​​ម្នាក់​បាញ់​​ថ្នាំ​សម្លាប់​​​សត្វ​ល្អិត​​«ក្រឹង»​លើ​ដំណាំ​​​ស្រូវ​មែន​ ។​ ដូច្នេះ​ការ​សាយ​ក្លិន​​​ក៏​មិន​អាច​​​ភាយ​មក​ដល់​​ទេ​ ពី​ព្រោះ​​​ឆ្លង​​​កាត់​ផ្ទះ​ប្រជា​ពល​រដ្ឋ​​​​មួយ​ភូមិ​ ។ បើ​ពុល​​​ដោយសារ​ថ្នាំ​​បាញ់​​ស្រូវ​គឺ​​ពុល​អ្នកភូមិ​​​​​​ហើយ​ ជាពិសេស​​​អ្នក​បាញ់​​​​ថ្នាំ​​​ខ្លួន​ឯង​ ហើយ​​​​នៅចំណុច​កើត​ហេតុ​​​មាន​រោង​ចក្រ​ចំនួន​៣​គឺ​រោង​ចក្រ​​​ម័រ​ និង​រោងចក្រ​​​កង់​អាត្លង់​ទិក​ ទើប​ដល់​រោង​ចក្រ​​​យ៉ក​​  ។ ចុះ​ហេតុ​អ្វី​ពុល​​​​សន្លប់​​តែ​រោង​ចក្រ​​យ៉ក​? សូម​​មន្ត្រី​មន្ទីរ​ការ​ងារ​​​ ឬក្រសួង​ការ​ងារ​​​ចុះ​ស្រាវ​ជ្រាវ​​រក​មូលហេតុ​​​នៃការ​​​ពុ​ល​នេះ​​ឱ្យ​បាន​ច្បាស់​​ ។

រីឯកម្ម​ការិនី​ម្នាក់​សុំ​មិន​បញ្ចេញ​​ឈ្មោះ​និយាយ​ថា រូបនាង​​​និង​កម្មការិនី​​​ផ្សេង​ទៀត​​បាន​ធ្វើការ​ថែម​​ម៉ោង​រហូត​ដល់​យប់​​ ហើយ​ព្រឹក​ឡើង​​​មក​ធ្វើការ​ទៀត​​​ទើប​អស់​កម្លាំង​​​​​ លុះ​ពេល​ធុំ​ក្លិន​​​ក្រណាត់​ក៏​ពុល​​ដួល​សន្លប់​​​តែម្តង​ ៕