ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាញ់​ចោរ​​​ប្រុស​ស្លាប់ ចោរ​ស្រី​រត់​គេច​ខ្លួន​បាត់​ក្នុងព្រៃ​​ទាំង​យប់​ បន្ទាប់​ពី​​ប្លន់​ពលរដ្ឋ

13 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​ចំនួន​២​នាក់​ត្រូវបាន​កម្លាំង​​សមត្ថ​កិច្ច​ចម្រុះ​ស្រុក​ស្រែ​អំបិល ​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​ចម្រុះ​ស្រុក​ព្រៃនប់ ធ្វើការ​ឡោម​ព័ទ្ធ​រួច​បាញ់​ បណ្តាល​ឱ្យ​ស្លាប់​​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ បន្ទាប់​ពី​​ជន​សង្ស័យ​ទាំង​​នេះ​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​ពី​ស្រុក​ស្រែ​អំបិល ហើយ​​រត់​គេច​ខ្លួន​បម្រុង​​សំដៅ​ទៅ​ខេត្ត​ព្រះ​សីហនុ ។ ហេតុការណ៍​​នេះ​បាន​កើត​

ខេត្តព្រះសីហនុ ៖ ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​ចំនួន​២​នាក់​ត្រូវបាន​កម្លាំង​​សមត្ថ​កិច្ច​ចម្រុះ​ស្រុក​ស្រែ​អំបិល ​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​ចម្រុះ​ស្រុក​ព្រៃនប់ ធ្វើការ​ឡោម​ព័ទ្ធ​រួច​បាញ់​ បណ្តាល​ឱ្យ​ស្លាប់​​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ បន្ទាប់​ពី​​ជន​សង្ស័យ​ទាំង​​នេះ​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​ពី​ស្រុក​ស្រែ​អំបិល ហើយ​​រត់​គេច​ខ្លួន​បម្រុង​​សំដៅ​ទៅ​ខេត្ត​ព្រះ​សីហនុ ។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​ ​​កាល​ពីថ្ងៃទី​២១ កញ្ញា ២០១២ ​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ នៅ​ចម្ងាយ​ផ្សារ​វាល​រេញប្រហែល​៣០០​ម៉ែត្រ ស្ថិត​​ក្នុង​ភូមិ​បឹង​​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃនប់ ។

តាម​ព័ត៌​មាន​ចេញពី​សមត្ថ​កិច្ចទាំង​២ស្រុក​​បាន​ឱ្យដឹង​ថា ​ជនសង្ស័យ​ខាង​លើ​នេះ​មិន​មែន​មាន​គ្នា​​តែ​​២​នាក់​​នោះទេ គឺ​មាន​គ្នា​ទាំង​អស់​​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង​ដែរ ហើយ​​មុន​ពេល​កើតមាន​​ប្រតិ​បត្តិ​ការ​បាញ់នេះ ​ប្រហែ​លជា​ជាង​មួយ​ម៉ោង គឺ​នៅ​វេលា​ម៉ោង​ជាង​៩​​យប់​ជនសង្ស័យ​ទាំង​នេះ​ប្រដាប់​​ដោយ​កាំភ្លើង​ខ្លី​ចំនួន២​ដើម បាន​ធ្វើ​សកម្ម​ភាព​ប្លន់​ផ្ទះ​​ប្រជា​ពល​រដ្ឋ​ជាអ្នក​លក់​​បាយ​ដែល​មាន​ម្ចាស់​ផ្ទះ​ឈ្មោះ​​ដិក ​ឡឹក អាយុ​៥២​ឆ្នាំ ប្រពន្ធ​ឈ្មោះ​​ហេង ឈុន​ឡាយ អាយុ​៣៩​ឆ្នាំ ​មាន​ទីលំនៅភូមិ​តា​ធង ឃុំ​ដង​ពែង ស្រុក​​ស្រែ​អំបិល ខេត្ត​កោះ​កុង ​ប្លន់​យក​​បាន​ប្រាក់​​៩​ពាន់​បាត​ លុយ​ខ្មែរ​​៩០​ម៉ឺ​រៀល ដុល្លារ​១៧០​ដុល្លារ ទូរស័ព្ទ​​​ដៃ​៣​គ្រឿង នាឡិកា​​មួយ​គ្រឿង ចិញ្ចៀន​​ប្លាទីន​ចំនួន​៤​វង់ ទម្ងន់៥​ជី​ កង​ដៃ​ប្លាទីន​​មួយ​​ខ្សែ និង​រថយន្ត​​ម៉ាក​កូរ៉ូឡា ពណ៌​សំបក​ឪឡឹក​​មួយ​គ្រឿង។

នៅ​ពេល​ព្រឹក​​​ជនសង្ស័យ​ទាំង​៣​នាក់ ​និង​បក្ស​ពួក​​៣​នាក់​ផ្សេង​ទៀត​​សរុប​៦​នាក់ ប្រុស​៣នាក់ ស្រី​៣​​នាក់ បាន​ចូល​មក​ហូប​​បាយ​ថ្ងៃ​ត្រង់​ម្តង​រួច​មក​ហើយ ​ហើយ​ក្រោយ​​ពី​បាយ​​រួច​ក៏​ចេញ​ទៅ​បាត់​​អស់​ទៅ លុះ​ដល់​​ម៉ោង​ជិត​៩​​យប​់​ក៏​ឃើញ​​មាន​គ្នា​​តែ ៣​នាក់ ប្រុស​២ ​ស្រី​ម្នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​​ (​មិន​ស្គាល់​ម៉ាក) ​មក​ចូលស៊ី​បាយ​ម្តង​ទៀត លុះ​ពេល​ស៊ី​រួច​រាល់​ក៏​ហៅ​ម្ចាស់​ផ្ទះ​ឱ្យគិត​លុយ ហើយ​ក៏​ធ្វើ​សកម្ម​ភាព​ប្លន់​ដោយ​ប្រើ​ប្រាស់​អាវុធ​​ខ្លី​ចំនួន​២​ដើម ភ្ជ​ង់​​រួច​ចាប់​ចង​​ម្ចាស់​ផ្ទះ​​ទាំង​២​នាក់​ប្តី​ប្រពន្ធ រួម​ទាំង​អ្នក​បម្រើ​ម្នាក់​​ឱ្យ​ដេក​ផ្កាប់​មុខ​ក្នុង​បន្ទប់​​ ដោយ​ជន​សង្ស័យ​​ប្រុស​២​នាក់​​ជា​អ្នក​​ឈរ​ភ្ជង់​ រីឯ​ស្រី​ម្នាក់​ជាអ្នក​ដើរ​ក​កូក​កាយ​​រក​លុយ​កាក់មាស​ប្រាក់​មាន​តម្លៃ ​លុះ​ប្រមូល​បាន​ហើយ​ជនសង្ស័យ​២​នាក់ ស្រី​មួយ​ ប្រុស​មួយ ក៏​​ឡើង​​បើក​រថយន្តរបស់ចាស់​ផ្ទះ​ចេញ​មក​​ ហើយ​ជនសង្ស័យ​ម្នាក់​ទៀត​ក៏​ជិះ​ម៉ូតូ​ដែល​​​ពួក​ខ្លួន​ជិះ​មក​ធ្វើ​សកម្ម​ភាព​ចេញ​មកតាម​ក្រោយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕