ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អគតិ​អាយុ​45​ឆ្នាំ​ចាប់​ក្មេង​ស្រី​វ័យ​3​ឆ្នាំ​រំលោ.ភ​ប៉ូលិស​ស្រុក​សំបូរ​ចាប់​ខ្លួន​

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ បុរស​អគតិ​ម្នាក់ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​​​ចាប់​ខ្លួន​បន្ទាប់​ពី​រំលោ.ភ​សន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​​៣​ឆ្នាំ​ ។ ការ​ឃាត់​ខ្លួន​ធ្វើឡើង ​​កាលពី​ថ្ងៃទី​១៩​ កញ្ញា​ នៅ​ក្នុង​ទី​​តាំង​ក្រមហ៊ុន​ចំការ​កៅ​ស៊ូមួយ​ ស្ថិត​ក្នុង​ ឃុំ​អូរ​គ្រៀង​ ស្រុក​សំបូរ​ ក្រោយពេល​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ ។

ខេត្ត​ក្រចេះ ៖ បុរស​អគតិ​ម្នាក់ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​​​ចាប់​ខ្លួន​បន្ទាប់​ពី​រំលោភ​សន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​​៣​ឆ្នាំ​ ។ ការ​ឃាត់​ខ្លួន​ធ្វើឡើង ​​កាលពី​ថ្ងៃទី​១៩​ កញ្ញា​ នៅ​ក្នុង​ទី​​តាំង​ក្រមហ៊ុន​ចំការ​កៅ​ស៊ូមួយ​ ស្ថិត​ក្នុង​ ឃុំ​អូរ​គ្រៀង​ ស្រុក​សំបូរ​ ក្រោយពេល​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ ។

លោក​អនុ​សេនីយ៍​ទោ​ នួន​ សារិន នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិការដ្ឋាន​​ស្រុក​សំបូរ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​កម្លាំង​នគរបាល​បាន​ចាប់​ខ្លួន​ឈ្មោះសុង​ សុផាន់​នី អាយុ​៤៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​ និង​បាន​មក​ធ្វើ​ជា​កម្មករ​ចំ​ការ​កៅ​ស៊ូ ។ តាម​ពាក្យ​បណ្តឹង​របស់ស្ត្រី ជា​ម្តាយ​​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​​សមត្ថកិច្ច​ថា ​ថ្ងៃ​កើត​ហេតុ​ គាត់​បាន​ទៅ​ធ្វើ​ការដោយ​​ទុក​កូន​ស្រី​២​នាក់ឱ្យ​​នៅចាំ​ផ្ទះ​ ​កូន​ស្រី​បង​អាយុ​៨​ឆ្នាំ​ និង​កូន​ស្រី​ប្អូន​អាយុ​៣​ឆ្នាំ​ ។ ប្រភព​ដដែលបន្ត​​ថា ដោយ​សារ​តែ​បុរស​ជាប់​ចោទ​ជា​មនុស្ស​ស្គាល់​គ្នា​ ក៏​បណ្តោយ​ឱ្យ​បុរស​នោះ​​នាំ​កូន​ស្រី​អាយុ​៣​ឆ្នាំ​ទៅ​​លេង​ផ្ទះ​​ក្នុង​ក្រុម​ហ៊ុននោះ​ ។ ដោយបាត់​​ប្អូន​ស្រី​​យូរពេក​ ទើបកូនស្រី​បង​អាយុ​៨​ឆ្នាំ​ទៅ​តាម​ ក៏ឃើញ​បុរស​អគតិនោះ ​កំពុង​តែ​ចាប់​ប្អូន​​ស្រី​អាយុ​​៣​ឆ្នាំ​រំលោភ​ ។​ ក្រោយ​ពី​ឃើញ​សភាព​បែប​នេះ​កូន​ស្រី​បង​អាយុ​៨​ឆ្នាំ​ រត់​​ទៅ​ប្រាប់​គេ​ឯង​ក្នុង​ភូមិ​ឱ្យ​ជួយ​ ក៏​ផ្អើល​ឆោឡោឡើង​​​​ ធ្វើ​ឱ្យ​បុរស​​ជាប់​ចោទ​ទម្លាក់​កូន​ស្រី​​ចុះ ​រួច​បាន​គេច​​ខ្លួន​ទៅ​បាត់​ស្រមោល។

លោក​នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា ជន​ល្មើស​​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម​ៗ​បន្ទាប់​​ទទួល​បាន​ពាក្យ​បណ្តឹង​​ និង​បាន​នាំ​មក​កាន​់​​​អធិការដ្ឋាន​ស្រុក​ ដើម្បី​កសាង​សំណុំ​រឿង​តាម​ផ្លូវ​ច្បាប់ ​៕