ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ថៅកែ​ហាង​កែ​សម្ផស្ស​កំពូល​ម៉ែយ៉ែម​ទៅ​ពន្ធនា​គារ​ព្រៃ.ស

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​​​​ព្រឹក​ថ្ងៃ​​ទី​​២១ កញ្ញា សមត្ថ​កិច្ច​​​កង​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​បាន​​នាំ​​ខ្លួន​​​​ស្ត្រី​​ថៅ​កែ​​ហាង​​កែ​សម្ផស្ស​​មីកាសា ឈ្មោះ​ចាន់ ស្រី​​ណុច ហៅ​មុំ ជាប់​សង្ស័យ​​កំពូល​ម៉ែយ៉ែម មក​កាន់​​សាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ ដើម្បី​​ប្រគល់​​​​ជូន​ទៅ​តំណាង​​អយ្យ​ការ​​ធ្វើ​ការ​​សា​ក​សួរ​​ និង​ចោទ​ប្រកាន់​​​ជា​ផ្លូវ​ការ ។

រាជធានី​ភ្នំពេញ ៖ ​​​​ព្រឹក​ថ្ងៃ​​ទី​​២១ កញ្ញា សមត្ថ​កិច្ច​​​កង​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​បាន​​នាំ​​ខ្លួន​​​​ស្ត្រី​​ថៅ​កែ​​ហាង​​កែ​សម្ផស្ស​​មីកាសា ឈ្មោះ​ចាន់ ស្រី​​ណុច ហៅ​មុំ ជាប់​សង្ស័យ​​កំពូល​ម៉ែយ៉ែម មក​កាន់​​សាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ ដើម្បី​​ប្រគល់​​​​ជូន​ទៅ​តំណាង​​អយ្យ​ការ​​ធ្វើ​ការ​​សា​ក​សួរ​​ និង​ចោទ​ប្រកាន់​​​ជា​ផ្លូវ​ការ ។

សំណុំ​​រឿង​​​ម៉ែយ៉ែម​​រូប​​នេះ ស្ថិត​​​នៅ​​ដៃ​លោក​​មាស​​ ច័ន្ទ​ពិសិដ្ឋ ព្រះរាជ​​អាជ្ញា​រង​​​អម​សាលា​ដំបូង​​រាជ​ធានី​​ធ្វើ​ការ​​សាក​សួរ ។ ទោះ​បី​ជា​​យ៉ាង​​ណា សំ​ណុំ​​រឿង​​​កំពូល​​ម៉ែយ៉ែម​​​ពាក់​ព័ន្ធ​ពី​បទ​​ជួញ​ដូរ​​​ផ្លូវ​ភេទ​​​នេះ​​បាន​ស្ថិត​​ក្នុង​ការ​​​តា​ម​ដាន​ពី​​​សា​ធារណ​មតិ ​​ដោយ​សា​រ​​តែ​​ការ​ជួញ​​ដូរ​ផ្លូវ​​ភេទ​​នេះ ​មិន​​មែន​ជា​​លក្ខណៈ​​​ថ្មី​​ «បន​ស្រី» នោះ​ទេ តែ​​ការ​នាំ​​​នាង​តារា​​​មួយ​ចំនួន​​ និង​ក្មេង​​ស្រី​​ព្រហ្ម​ចា​រី​​ឱ្យ​តាតា​​​ដែល​មាន​​​​​លុយ​​រាប់​​ពាន់​​​ដុល្លារ​​ដើម្បី​បម្រើ​​ផ្លូវ​ភេទមួយ​​លើក​ៗ​​​​​ក្នុង​​សណ្ឋា​គារ​​ និង​ផ្ទះ​សំណាក់​​ជា​រឿង​​ដែល​​មហា​ជន​​ចាប់​​អារម្មណ៍​​ជាង​គេ​​ ។ ប្រការ​ដែល​​មាន​ការ​ចាប់​អារម្មណ៍​​ជា​ទូ​ទៅ​​​នោះ ​​ដោយ​សារ​​ហាង​​កែ​សម្ផស្ស​​​មីកាសា​​ជា​ហាង​ល្បី​ឈ្មោះ​​តាម​​​​ទូរ​​ទស្សន៍​​ផង​ដែរ ។

ថៅ​កែ​ស្រី​ហាង​​មីកា​សា​ ត្រូវ​​​សមត្ថ​កិច្ច​​កង​រាជ​​អាវុធ​​​ហត្ថ​​លើ​ផ្ទៃ​​ប្រទេស​​ដឹក​​នាំ​ដោយ​​​លោក​​ឧត្តម​សេនីយ៍​​ត្រី សៀ សម្បត្តិ​ ស្នង​ការ​​រង​នៃ​ស្នង​​​​ការ​ដ្ឋាន​​ស្រាវ​ជ្រាវ និង​​យុត្តិ​ធម៌​​​ បាន​​បង្ក្រាប​​​ផ្ទាល់​​​ដោយ​​មា​ន​ការ​​សម្របស​​ម្រួល​ពី​​ស្ថា​ប័ន​​អយ្យ​ការ​​​សាលា​​ដំបូង​​រាជ​ធានី​ភ្នំពេញ ហើយ​​ក៏​ជា​​បទ​ល្មើស​​ជាក់​ស្តែង​​ដែល​អាច​​ប្រឈម​​មុខ​នឹង​ការ​ផ្តន្ទា​​ទោស​​នៅ​ពេល​​​បញ្ចប់​​ការ​ស៊ើប​​អង្កេត​​របស់​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ ​​​​។

ប្រភព​​ព័ត៌​​មាន​​ពី​សាលា​ដំបូង​​ ត្រូវ​បាន​​​ដឹង​ថា អ្នក​ស្រី​​ចាន់ ស្រី​ណុច ហៅ​មុំ នៅ​តែ​បដិ​សេធ​​ថា​ខ្លួន​​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​​​ជួញ​ដូរ​​​ផ្លូវ​ភេទ​​ដូច​ការ​ចោទ​ប្រកាន់​​នោះ​ទេ ។ អ្នក​ស្រី​​​បាន​ឆ្លើយ​​ចំពោះ​មុខ​តំណាង​អយ្យ​​ការ​ថា ខ្លួន​ពិត​​ជា​បាន​​​នាំ​នាង​​​៥​នាក់​នោះ​ទៅ​ផ្ទះ​សំណាក់​​​មែន ​ដើម្បី​​​​តម្រូវ​​ចិត្ត​ម៉ូយ​​ (ភ្ញៀវ) ឯ​រឿង​​បម្រើ​ផ្លូវ​ភេទ​ជា​រឿង​​​​របស់​នាង​ៗ​​ ។ ប្រភព​​ឱ្យ​ដឹង​​ទៀតថា យោង​លើ​​របាយ​ការណ៍​​សមត្ថ​កិច្ច​​​កង​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​​ប្រទេស ​​នាង​​៥​នាក់​រួម​​ទាំង​តារា​​ចម្រៀង​​ម្នាក់​ផង​​បាន​​រៀប​រាប់​​អស់​ហើយ ពិត​ណាស់​​​មុន​នឹង​ទៅ​​បម្រើ​​ភ្ញៀវ​​​ណា​ម្នាក់​​លុះ​ត្រា​​ឆ្លង​​កាត់​មែយ៉ែម​​រូប​នេះ​​សិន​ ទើប​​​ចេញ​បាន​​ ។ តាម​​ចម្លើយ​បាន​បញ្ជាក់​​ថា​​ ពួក​នាង​​​ធ្លាប់​​ចេញ​ទៅ​បម្រើ​​​ផ្លូវ​​ភេទ​​​​ច្រើន​ដង​ហើយ ​តាម​រយៈ​​ចែ​មុំ​​ធ្វើ​​មេ​អណ្តើក ​។ ចម្លើយ​​​​បាន​​​ឱ្យ​ដឹង​ថា ​នាង​ជា​តារា​​ ចែ​មុំ​​តម្រូវ​​ការ​ប្រាក់​​ពី​​ភ្ញៀវ​​១.០០០ទៅ​​១.៥០០​ទៅ​ដល់​២.០០០​ និង​​ទៅ​ដល់​​​​៣.០០០​ដុល្លារ​ ​ប៉ុន្តែ​​ប្រាក់​​នោះ​សា​មី​ខ្លួន​​ទទួល​បាន​​ពី​ចែ​មុំ​​វិញ​​តែ​​​៥០០​ដុល្លារ​​ច្រើន​បំផុត ។ រី​ឯ​នាង​​​ៗ​ជា​កូន​​​កសិករ​ខ្វះ​ខាត​​ជី​វភាព​​ដែល​ចែ​មុំ​​យក​មក​​ចិញ្ចឹម​​(ប្រោះ​​)​​​ឱ្យ​ធ្វើ​ការ​​ជា​ជា​ងអ៊ុត​សក់នោះ​ ​តែ​ធាតុ​ពិត​​ពួក​នាង​​​​​​យូរ​​និង​ឆាប់​ត្រូវ​​ក្លាយ​​ជា​ម្ហូប​​​តាតា​ ។ តាម​ចម្លើយ​​​​សារ​ភាព​​ថា ចែ​មុំ​​លក់​​ឱ្យ​ភ្ញៀវ​​៥០០​ដុល្លារ​ ពេល​​ទៅ​បម្រើ​​ផ្លូវ​ភេទ​​ម្តងៗ ។ ក្នុង​តម្លៃ​​៥០០​ដុល្លារ​​នោះ​សាមី​ខ្លួន​​ទទួល​បាន​យ៉ាង​​ច្រើន​បំផុត​​៣០០​ដុល្លារ​​ប៉ុណ្ណោះ ​។ ចម្លើយ​​ទាំង​អស់​នោះ​​ហើយ​បាន​​ធ្វើ​ឱ្យ​​តំណាង​អយ្យ​ការ​​មាន​ភស្តុ​តាង​​គ្រប់​គ្រាន់​​ ដើម្បី​​​​ដាក់​បន្ទុក​​ជន​ត្រូវ​ចោទ​​ រួម​ទាំង​​របាយ​​​ការណ៍​សមត្ថ​កិច្ច​​បង្ក្រាប​​​ជាក់​ស្តែង​​ផង​ ។​

ការ​សួរ​​​ចម្លើយ​​​​នៅ​​សាលា​ដំបូង​​រាជ​ធានី​​​ រហូត​​ដល់​​ម៉ោង​​៦​ល្ងាច​​​ថ្ងៃទី​២១ កញ្ញា ដដែល កំពូល​​ម៉ែយ៉ែម​​ត្រូវ​បាន​​បញ្ចប់​​ និង​ត្រូវ​​បាន​​​បញ្ជូន​​​ទៅ​ពន្ធ​​​នា​គារ​​ព្រៃ​សពី​បទ​សញ្ចរកម្ម​ ។ ​​គួរ​បញ្ជាក់​​ថា កំពូល​​ម៉ែយ៉ែម ចែមុំ​ ​ត្រូវ​សមត្ថ​កិច្ច​​​ចាប់​​ខ្លួន​​កាល​ពី​វេលា​​ម៉ោង​​៥​ទៅ​ម៉ោង​​៧​​យប់​ថ្ងៃ​​ទី​​១៩ កញ្ញា ​នៅ​ផ្ទះ​សំណាក់​​ទំនើប​១​ ក្នុង​ទឹកដី​ខណ្ឌ​​ទួល​គោក ​​ខណៈ​​ម៉ែយ៉ែម​​​​​នាំ​នាង​ៗ​​​​​​៥នាក់​​បូក​​ទាំង​តារា​​ម្នាក់​ផង ​​បំណ​ង​យក​​ទៅ​ជូន​តាតា​បម្រើ​​ផ្លូវ​ភេទ​ ។​

​ក្រោយ​​ពី​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​​តា​រា​​​សិល្បៈ​​ម្នាក់​និង​​​ក្តាម​ស្រែ​​៤​នាក់​ទៀត​ត្រូវ​​បាន​ដោះ​លែង​​ឱ្យ​វិល​​ត្រឡប់​​ទៅ​​ផ្ទះ​វិញ​ ​ដែល​​ពួក​នាង​​ទាំង​​​៥​នាក់​​​នោះ​សមត្ថ​កិច្ច​​​បាន​អះ​អាង​​​ថា ​នាង​ជា​ជន​​រង​គ្រោះ​ ទុក​តែ​​ម៉ែយ៉ែម​​​ម្នាក់​ប៉ុណ្ណោះជូន​សាលា​​ដំបូង​​ចាត់​ការ​​​តាម​ច្បាប់​​ ។

មាន​គេ​​ខ្សឹប​ប្រាប់​​កោះ​សន្តិ​ភាព​​​ថា កំពូល​ម៉ែយ៉ែម​​មិន​មែន​​មាន​តែ​​ថៅ​កែ​​ស្រីមីកាសា​​​ម្នាក់​ប៉ុណ្ណោះ​​​ទេ នៅ​មាន​​ជើង​​ខ្ញង់លើស​​នេះ​​​​ប៉ុន្មាន​​នាក់​ទៀត​​ ។ បើ​សួរ​​តាតា​​ប្រាកដ​​ជា​​សួរ​មិន​​ចេញ​ទេ ហើយ​​​​មាន​តែ​​យាយ​​យាយ​​​​ទេ ដែ​ល​សប្បាយ​​ចិត្ត​​ការ​​កម្ចាត់​ម៉ែយ៉ែម​​ជាន់​ខ្ពស់​​បែប​នេះ៕