ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​​ទាត់​​ពាន​រង្វាន់​ Soccer League 2012​លើក​ទី​1 វគ្គ​ជម្រុះ​តាម​ពូល​ចាប់​​ផ្តើម​​នៅ​ថ្ងៃ​​ទី​​​29 កញ្ញា​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ​​​​​​​​​៖ ​​​​ការ​ប្រកួត​​បាល់​ទាត់​ពាន​រង្វាន់​ Soccer League ​លើក​ទី​​១​​ ឆ្នាំ​​​២០១២​ ​វគ្គ​​ជម្រុះ​​​តាម​ពូល​​៣៣​ក្រុម​​ដំ​​បូងនឹង​​​​ចាប់​​ផ្តើម​​​ពី​ថ្ងៃ​ទី​​២៩ ​​កញ្ញា ​​ត​ទៅ​​នៅ​លើ​ទី​លាន​​មួយ​ចំនួន​​ដូច​ជា ​ទីលាន​​​ពហុ​កីឡ​ដ្ឋាន​​ជាតិ ​​​ស្តាត​ចាស់​ ​ទី​លាន​​មជ្ឈ​មណ្ឌល​​កីឡា​​បាល់​ទាត់​​ជាតិ​ចែង​ម៉ែង​ ​និ​ង​ទីលាន​​​ភ្នំ​ពេញ​ក្រោន​​នៅ​ខណ្ឌ​​ប្ញស្សី​កែវ ​​ជា​ដើម ។​

រាជ​ធានី​ភ្នំ​ពេញ​ ​​​​​​​​​៖ ​​​​ការ​ប្រកួត​​បាល់​ទាត់​ពាន​រង្វាន់​ Soccer League ​លើក​ទី​​១​​ ឆ្នាំ​​​២០១២​ ​វគ្គ​​ជម្រុះ​​​តាម​ពូល​​៣៣​ក្រុម​​ដំ​​បូងនឹង​​​​ចាប់​​ផ្តើម​​​ពី​ថ្ងៃ​ទី​​២៩ ​​កញ្ញា ​​ត​ទៅ​​នៅ​លើ​ទី​លាន​​មួយ​ចំនួន​​ដូច​ជា ​ទីលាន​​​ពហុ​កីឡ​ដ្ឋាន​​ជាតិ ​​​ស្តាត​ចាស់​ ​ទី​លាន​​មជ្ឈ​មណ្ឌល​​កីឡា​​បាល់​ទាត់​​ជាតិ​ចែង​ម៉ែង​ ​និ​ង​ទីលាន​​​ភ្នំ​ពេញ​ក្រោន​​នៅ​ខណ្ឌ​​ប្ញស្សី​កែវ ​​ជា​ដើម ។​

ពិ​ធី​​ប្រកាស​​ឱ្យ​​​មាន​ការ​​ប្រកួត​​ជាផ្លូវ​ការ​​នូវ​វគ្គ​​ប្រកួត​​ជម្រុះ​​តាម​ពូល​​​ជុំ​ដំបូង​​បាន​​ធ្វើ​ឡើង​​នៅ​សាល​ប្រជុំ​​ណាហ្គា​វើល​ កាល​ពី​​​ព្រឹក​ថ្ងៃ​​ទី​​២០ កញ្ញា ​កន្លង​មក​​ ដោយ​បាន​​ការ​អញ្ជើញ​​ចូលរួម​​ពី​លោក​​ហ៊ុន ម៉ានី ​អនុ​ប្រធាន​​សមា​គម​​យុវជន​កម្ពុជា​ និង​​ជា​ប្រធាន​​គណៈ​​កម្ម​ការ​​​ប្រតិ​បត្តិ​​សម្រាប់​​ពាន​រង្វាន់​ Soccer League ​លោក​មុំ​ ច័ន្ទ​​ករុណា ​អនុ​ប្រធាន​​សមា​​គម​​​យុវជន​​​​កម្ពុជា​ និង​​​ជា​ប្រធាន​គណៈ​​កម្ម​ការ​​រៀប​ចំ​ការ​ប្រកួត​ និង​តំណាង​​ក្លិប​ទាំង​​៣៣ ​​។​

​លោក​​ម៉ៃ​ តុលា​​ ​​ប្រធាន​​គណៈ​​ក​ម្មការ​​បច្ចេក​​ទេស​​បាន​ឱ្យដឹង​ថា ​ក្រុម​ទាំង​​៣៣​​នេះ​នឹង​​ធ្វើ​ការ​​ចាប់​​ឆ្នោត​​ចែក​ចេញ​​ជា​​៨​ពូល​ ​ចាប់​ពី​​ពូល​ A​រហូត​ដល់​​​ពូល​H​​ ។ ក្រោយ​​ពី​ការ​ចាប់​​ឆ្នោត​​ដើម្បី​​ស្វែង​​រក​ក្រុម​​​តាម​ពូល​​នីមួយៗ​​​ឈាន​ទៅ​​ធ្វើ​ការ​​​ប្រកួត​​តាម​រូប​មន្ត​​ជម្រុះ​​ក្នុង​ពូល​​រួច​មក​ ​សម្រាប់​​​ពូល​ A ​មាន​​២​ក្រុម ដែល​ត្រូវ​​បាន​ផ្តល់​​អាទិភាព​​​មុន​គេ​​​ដោយ​​មិន​បាច់​​ឆ្លង​កាត់​​ការ​ចាប់​ឆ្នោត​ គឺ​ក្រុម​​យុវជន​ក្នុង​បុព្វ​ហេតុ​​មាតុ​​ភូមិ​​ ​និង​ក្រុម​​យុវជន​ទូរទស្សន៍​​បាយ័ន​​ ចំណែក​២​ក្រុម​​ទៀត​គឺ​​ក្រុម​និស្សិត​​បញ្ញវន្ត​​ ​​ប្រជា​ធិប​តេយ្យ​​កម្ពុជា ​និង​ក្រុម​​យុវជន​​ខេត្ត​ស្វាយ​រៀង​។ ពូល​ B ​មាន​ក្រុម​​យុវជន​​ខណ្ឌ​មាន​ជ័យ ​​ក្រុម​យុវជន​​អាស៊ាន ​ក្រុម​​​​​​​យុ​វ​ជន​​ខេត្ត​កោះ​កុង ​និង​ក្រុម​​​យុវ​ជន​​ខេត្ត​សៀម​រាប ។ ​ពូល​ C ​​មាន​ក្រុម​​​​យុវជន​​​ក្រសួង​​ការ​ងារ ​និង​​បណ្តុះ​បណ្តាល​​​វិជ្ជា​ជីវៈ​​ ​ក្រុម​យុវជន​​ក្រសួង​​ទេសចរណ៍ ​​ក្រុម​យុវជន​​​​ក្រសួង​កសិ​​កម្ម ​និង​​ក្រុម​​យុវជន​​ខណ្ឌ​ប្ញស្សី​កែវ ។ ​ពូល​ D ​មាន​ក្រុម​​យុវជន​​​​ខេត្ត​ព្រៃ​វែង ​​ក្រុម​យុវជន​​​​អ៊ិ​ស្លា​​ម​កម្ពុជា ​ក្រុម​យុវជន​​​អប្សរា​​២​ធ្នូ​​ ​និ​ង​​ក្រុម​យុវជន​​ក្រសួ​ង​ពាណិ​ជ្ជ​កម្ម​ ។ ​ពូល​ E មាន​​​ក្រុម​យុវជន​​បេះ​ដូង​ខ្មែរ ​​ក្រុម​​យុវជន​​​ខណ្ឌ​ទួល​គោក​​ ក្រុម​​ចលនា​យុវជន​​​​កម្ពុជា​​១៥៧ ​និង​ក្រុម​យុវជន​​ក្រសួង​ព័ត៌​មាន ​។ ពូល​ F ​មាន​ក្រុម​​យុវ​ជន​​ខណ្ឌ​ដង្កោ ​ក្រុម​យុវជន​​ខេត្ត​កំពង់​ស្ពឺ ​ក្រុម​យុវ​ជន​​​ទី​ស្តី​​ការ​​គណៈ​រដ្ឋ​មន្ត្រី​ ​​និង​ក្រុម​​យុវជន​​ក៧៧ ​​។ ពូល​ ​G មាន​ក្រុម​​យុវជន​​បៃ​តង​ ​ក្រុម​យុវជន​​​​ក្រសួង​សង្គម​កិច្ច ​អតីត​​​​​​​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្បទា​ ក្រុម​បាល់​ទាត់​​ក្លិប​​កម្សាន្ត​ហាស់​ ​និ​ង​​ក្រុម​​យុវ​ជន​​ស្ម័គ្រ​ចិត្ត​ ក​១២ ​។ រី​ឯ​​ពូល H ​ដែល​​មាន​​​​រហូត​ដល់​​ទៅ​​៥​​ក្រុម​​នោះ ​មាន​​ក្រុម​​សាលា​ដំបូង​​​​រាជ​ធានី​​ភ្នំ​ពេញ ​​ក្រុម​យុវជន​​​ណាហ្គា​វើល ​ក្រុម​​យុវជន​​​ខណ្ឌ​សែន​សុខ ​​ក្រុម​​យុវជន​​ធនាគារ​​​ជាតិ​​នៃ​កម្ពុជា ​និង​ក្រុម​យុវជន​​​​ក្រុម​ហ៊ុន​​វីតាល់ ។

​លោក​ហ៊ុន ម៉ានី ​បាន​មាន​ប្រ​សាសន៍​​ថា​ មូល​ហេតុ​​ដែល​​លោក​​​​ និងគណៈ​កម្មការ​​ទាំ​ង​អស់​រៀប​ចំ​​​ឱ្យមាន​​​​ព្រឹត្តិ​ការណ៍​​នៃ​ការ​ប្រកួត​​នេះ​ឡើង​ ​គឺ​ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​​វិស័យ​បាល់​ទាត់​​ផង​ និង​ធ្វើ​​យ៉ាង​ណា​​​ឱ្យ​​យុវជន​​យើង​ទាំង​​អស់​​ដែល​ជា​​​កោសិកា​​សង្គម​នោះ​​មាន​ឱកាស​​បាន​ធ្វើ​ទំនាក់​ទំនង​​​គ្នា​​ សាម​គ្គី​​ភាព​​រវាង​​ក្រុម​​មួយ​ទៅ​ក្រុម​​​​មួយ​ទៀត ​​និង​ក៏​មាន​​បំណង​​​ចង់​ឱ្យ​​ពួក​​គេ​ចៀស​​​​ឱ្យ​ផុត​​ពី​​គ្រឿង​ញៀន​​​ និង​​អំពើ​មិនល្អ​ដទៃ​​ទៀត​ ដែល​​សង្គម​​ស្អប់​ខ្ពើម ៕