ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ដល់​​ប្លង់​​ដី​​ក្រោម​​តំណក់​ទឹ​ក​ភ្លៀង សម្ដេច​​តេ​ជោ ៖ ដំណើរ​ការ​​វាស់​​វែង​​ដី​ធ្លី​​នៅ​​តែ​​បន្ដ​ ​បើ​​មិន​​ទាន់​ចប់​

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ នេះជាលើក​ដំបូង​​ហើយ​ដែល​​សម្តេច​​អគ្គ​មហាសេនាបតី​​តេជោ​ហ៊ុន សែ​ន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា​​និង​លោក​​ជំទាវ​កិ​តិ្តព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ជាអធិប​តី​ដ៏ខ្ពង​់​ខ្ពស់​​ក្នុង​ពិធី​សំណេះសំណាល​និងប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​ឃុំ​ស្រែ​ចារ ​និងឃុំ​២​ធ្នូ​​ ​ក្រោម​តំ​ណក់​ភ្លៀង​នាព្រឹក​ថ្ងៃទី​២១ កញ្ញា ​ឆ្នាំ​២០១២ ស្ថិត​​នៅ​​ឃុំស្រែ​​ចារ​ ស្រុក​ស្នួល​ ខេត្តក្រចេះ ​បន្ទាប់​ពី​ការ​​​​វាស់​

ខេត្ត​ក្រចេះ ៖ នេះជាលើក​ដំបូង​​ហើយ​ដែល​​សម្តេច​​អគ្គ​មហាសេនាបតី​​តេជោ​ហ៊ុន សែ​ន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា​​និង​លោក​​ជំទាវ​កិ​តិ្តព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ជាអធិប​តី​ដ៏ខ្ពង​់​ខ្ពស់​​ក្នុង​ពិធី​សំណេះសំណាល​និងប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​ឃុំ​ស្រែ​ចារ ​និងឃុំ​២​ធ្នូ​​ ​ក្រោម​តំ​ណក់​ភ្លៀង​នាព្រឹក​ថ្ងៃទី​២១ កញ្ញា ​ឆ្នាំ​២០១២ ស្ថិត​​នៅ​​ឃុំស្រែ​​ចារ​ ស្រុក​ស្នួល​ ខេត្តក្រចេះ ​បន្ទាប់​ពី​ការ​​​​វាស់​វែងដីធ្លី​បានចប់​  ជា​ស្ថាពរ​ចំនួន​៥៦០​គ្រួសារ​លើក្បាល​ដី​៨៩០​ក្បាល​ដី ។

រយៈ​ពេល​ជាង​ពីរម៉ោង​បន្ទាប់​ពី​បាន​ធ្វើ​ការ​សំណេះសំណាល​ជាមួយ​ប្អូន​ៗ​ក្មួយៗ​យុវជន​ស្ម័គ្រ​ចិត្ត​ ​​និង​ជាមួយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​​ដែលស្ថិត​នៅ​ក្នុងឃុំ​ទាំង​នោះ​​អំពីការលំបាក​ការងាយ​ស្រួល​​និងទៅ​អនាគត​​ សម្តេច​តេជោ​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ​មាន​ប្រសាសន៍​ថា ​ថ្ងៃ​នេះ​យើង​​បាន​ធ្វើ​សិក្ខាសាលា​មួយដើម្បី​ស្វែង​យល់​នូវ​ទិដ្ឋ​ភាព​ទាំងឡាយ​នៅឃុំ​ស្រែចារ​​នេះ តែ​ម្តង ​។ ​បញ្ហា​ដែល​បាន​កើតឡើងនៅ​ទីនេះ​ក៏​អាច​កើត​ឡើង​នៅ​កន្លែង​ដទៃ​ៗ​ទៀតដែរ ​ដែល​ទម្រង់​នៃការដោះ​ស្រាយ​ជាបន្ត​បន្ទាប់​ពីការ​ដោះ ​ស្រាយ​​​ដីធ្លី ​ក៏​អាច​ផ្តល់​នូវ​អាទិភាព​៤​យ៉ាង​បន្ថែម​ ដើម្បី​គាំទ្រ​នូវ​កំណើន​ និង​បន្ទាប់​ពី​ការផ្តល់​កម្មសិទ្ធិដល់​ប្រជា​ពលរដ្ឋ​ដែល​រួម​មាន​បញ្ហា​ផ្លូវ​ សាលារៀន មណ្ឌល​​សុខ​ភាព​ និងបញ្ហា​ទឹក​ ​ជា​អាទិភាព​ចម្បង​​​ក្នុងការ​ចាត់ចែង​​និងដោះស្រាយ​ដោយ​ស្ថាប័ន​ដោះ​ស្រាយ​លើ​តំបន់​ទាំងអស់​ដែល​បាន​វាស់​វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ ។

សម្តេច​តេជោ​បញ្ជាក់ថា ​សូម​ធ្វើការ​ផ្សព្វ​ផ្សាយ​ថា ​ការវាស់​វែង​នឹង​ត្រូវ​​ដំណើេ​រ​ការ​បន្ត​ហើយ​បើ​សិន​​ជា​មិន​ទាន់​​​​ចប់​ខ្ញុំ​ក៏​មិន​​​​ទាន់​ដក​ថយ​ដែរ​ ​។​​ ​​អ្វី​ដែ​ល​មិន​អា​ច​វាស់​វែង​​​​បាន​គឺ​​ដី​មាន​​ទំនាស់​​​ដូ​ច​បាន​​លើ​ក​ឡើង​​នៅ​សល់​​១២​ក្បាល​​ដី​​ដែល​​​មាន​​ទំនាស់​​​គឺ​​មិន​អាច​វាស់​វែង​បាន​​​​​ ​​​ហើយ​ករណី​អ្នក​កាប់​ទន្រ្ទាន​ដី​ថ្មី​ៗ​​ដែល​កាប់​បំពាន​​​​​ក៏​មិន​អាច​វាស់​វែង​​ជូន​​បាន​ដែរ​ ព្រោះ​រដ្ឋ​​មិន​អាច​ទទួល​​យក​បាន​ឡើយ​​ពីសំណាក់​ក្រុម​ជន​​​ណា​មួយ​​ឱ្យរដ្ឋ​បាល​​​ឬ​រាជ​រដ្ឋា​ភិបាល​​​ទទួល​ស្គាល់​នៅ​អំណាច​​របស់​ខ្លួន​ទេ​​ ។​ ​

ចំពោះ​ប្រ​ជាពលរដ្ឋ​ដែល​មិន​បាន​វាស់​វែង​​សម្ដេច​​​មាន​ប្រសាសន៍​ថា  មិន​ថា​នៅ​ខេត្ត​ក្រចេះ​នៅ​ទូ​ទាំង​ប្រទេស​​​ សូម​មេត្តា​​​កុំ​បារម្ភ​​​បញ្ហា​នេះ​គ្រាន់​តែ​បញ្ហា​ពេល​​វេលា​​​​តែប៉ុណ្ណោះ​​​ ចាំ​បាច់​ត្រូវ​តែ​ដំណើ​រ​ការ​នេះ​ជាប​ន្ត​ទៅទៀត​ ​ការវាស់​វែង​ជូន ។ ​

ទាក់​ទិន​នឹង​ការអញ្ជើញ​របស់​​សង្គម​ស៊ី​វិល​ដែល​បាន​ធ្វើ​សិក្ខាសាលា​ស្ដី​អំពី​​ដី​ធ្លី​សម្រាប់​គណបក្ស​នយោបាយ​​​​​សម្ដេច​តេជោ​ សូម​ផ្ញើ​សារ​ត្រឡប់​ទៅ​វិញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​ពេល​វេលា​សម្រាប់​ការចូល​រួម​សិក្ខាសាលានៅ​ក្នុង​សណ្ឋា​គារ​ទេ ​គណបក្សប្រជាជន​កម្ពុជា​មាន​គោ​ល​ន​យោបាយ​ច្បាស់​លាស់​​ចំពោះ​​បញ្ហា​ដី​ធ្លី​រួច​ស្រេច​ទៅ​​ហើយ​តាម​នយោបាយ​របស់​គណ​បក្ស​ ​ហើយ​​រាជរដ្ឋាភិបាល​កំពុងអនុវត្តន៍ ។ ​

គណ​បក្ស​ប្រជាជន​កម្ពុជា​ ឬ​​ រាជរដ្ឋាភិបាល​បាន​កើត​​មុន​សង្គមស៊ីវិល​បា​ន​ ហើយ​ការ​ដោះ​ស្រាយ​​នយោបាយ​ដី​ធ្លី​នេះ ​មិន​មែន​ជាបញ្ហា​ថ្មី​របស់​​គណបក្សប្រជាជន​កម្ពុជា​ទេ​​ ​​មិន​មែន​ជា​រឿង​ថ្មី​របស់​រាជរដ្ឋាភិបាល​ទេ​​ ។ ​នយោ​បាយ​​ចាស់​ ​សកម្មភាព​ថ្មី​​​ ​ដោយ​សា​រមិន​មែន​រឿង​ថ្មី​របស់​គណ​បក្ស​ប្រ​ជាជន​​ ​​ហើយ​​ក៏​មិន​​​​​​​មែន​​​រឿង​ថ្មី​​របស់​ហ៊ុន​ សែន ​ទេ ​។ ​នេះជាលើក​ទី​៤​ ដែល​បាន​​ដោះ​ស្រាយ​ដីធ្លី​ជូន​ប្រជាជន។ លើក​ទី​១ ក្រោយ​​ថ្ងៃ​រំដោះ​ ​១៩៧៩​ ​នេះ​ដំណាក់​កាល​​​ទី​១​ក្រោយ​ថ្ងៃ​រំដោះ​​​ដែល​ប្រ​ជាពលរដ្ឋ​​មាន​សិទ្ធិ​​កាន់​កាប់​ដី​ធ្លី​​ ។ ចាប់ពី​ឆ្នាំ​ ១៩៩១- ​១៩៩២ ​បាន​ដោះស្រាយ​​ដី​ធ្លី​លើកទី២​​ រដ្ឋ​កម្ពុជា​​ពេល​​នោះ​​​មាន​ភារកិច្ច​ទទួល​​បន្ទុក​ដោះស្រាយ​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​​ដែល​ធ្វើ​មាតុ​ភូមិ​និវត្តន៍​​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជាវិញ​ ។ ​លើក​ទី​​៣​ ​បន្ទាប់​ពី​​ការ​ធ្វើ​​សមា​ហរណ​កម្ម​​រួច​ហើយ​ ​ប្រជា​ពល​រដ្ឋ​​ទាំង​នៅ​​តំបន់​​​​កាន់​កាប់​ដោយ​​​ខ្មែ​រ​ក្រហម​ក៏​បាន​ទទួល​​​​ដី​ ហើយ​​បង​ប្អូន​​ចូល​ទៅ​​តំបន់​​​នោះ​​ក៏​​បាន​ទទួល​​ដី​​ ។ ឯ​លើក​ទី​​៤​គឺ​ពេល​​នេះ​ហើយ​ ​​ពេល​នេះ​​យើង​ប្រគល់​​កម្ម​សិទ្ធិ​​ជូន​ប្រជា​ពល​រដ្ឋ​​នៅ​​លើ​ដី​​ស្ថាន​ភាព​​​​៣​បែប​ ​ទី​​១- ​ដី​ដែល​​នៅ​ក្នុង​​ព្រៃ​សម្ប​ទាន​​ត្រូវ​​​កាត់​ជូន​​​ឱ្យ​ប្រជា​ពល​រដ្ឋ​​​ ។ ទី២- ​ដី​ដែល​មាន​​ភាព​​មិន​ច្បាស់​​លាស់​​​រវាង​​ប្រជា​ពល​រដ្ឋ​​ជាមួយ​នឹង​​​​ក្រុម​ហ៊ុន​​ដែល​បាន​​ទទួល​ដី​​​សម្ប​ទាន​​​សេដ្ឋ​កិច្ច​​​​ ហើយ​​​ដែល​​​យើង​បាន​​​និង​កំពុង​​​​ធ្វើ​នៅ​​លើ​ទី​តាំង​​នេះ ហើយ​ត្រូវ​​​វាស់​​​វែង​ជូន​ប្រជា​ពល​រដ្ឋ​​​ជា​មុន​ ​ឯ​ក្រុម​​​​ហ៊ុន​​​​ទុក​​ជា​ក្រោយ​ ។ ទី​៣- ​គឺ​ដី​កាន់​កាប់​​​មិន​ទាន់​​ស្រប​​ច្បាប់ ។​
​សម្តេច​​តេ​ជោ ​នាយក​រដ្ឋ​មន្ត្រី​​​គូស​បញ្ជាក់​ថា ​ដោយ​សារ​​បំពេញ​​នីតិ​វិធី​​បាន​ត្រឹម​ត្រូវ​​ ហើយ​មាន​​ការ​ជឿ​ជាក់​​ ដោយ​​ការ​​ខិត​ខំ​​​របស់​មន្ត្រី​​សុរិយោ​​ដ​ី​ អាជ្ញា​ធរ​​ដែន​ដី​​គ្រប់​លំដាប់​ថ្នាក់​​ រួម​​​ជាមួយ​​នឹង​យុវជន​ស្ម័គ្រ​ចិត្ត​​ ធ្វើ​ការ​​វាស់​វែង​​ហ្មត់​​ចត់​​យ៉ាង​ដូច្នេះ​ គឺហ៊ាន​​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​​ជូន​ប្រជា​ពល​រដ្ឋ​​​ដោយ​មិន​​រង់​ចាំ​​ការ​ចេញ​​ប័ណ្ណ​​​​​ជា​លើក​ទី​១​ ហើ​​យ​រង់​ចាំ​​​ប៉ុន្មាន​ខែ​​​ទើ​ប​ចេញ​​ប័ណ្ណ​​​​ស្ថាពរ​នោះ​ទេ ​គឺ​យើង​​ដើរ​ផ្លូវ​កាត់​​បាន ។​

​សម្តេច​​តេ​ជោ​ នាយក​រដ្ឋ​មន្ត្រី​​​ថ្លែង​ថា ​​ប្រជា​ពលរ​ដ្ឋ​​ទាំង​អស់​​ដែល​ទទួល​​ប័ណ្ណ​កម្ម​សិទ្ធិ​​នៅ​ថ្ងៃ​​នេះ​​គឺ​ហាក់​បី​ដូច​​ជា​បាន​​ទទួល​​មាស​​​​នៅ​ក្នុង​ដៃ​​រក្សា​​ទុក ​​។ សូម​​​អង្វករ​​​​គួរ​កុំ​​លក់​ គួរ​កុំ​​ដូរ ​​ទុក​​ឱ្យ​​កូន​ចៅ​​បន្ត ។ ​

​ក្នុង​​សុន្ទ​រកថា ​លោក​អភិបាល​ខេត្ត​​ក្រចេះ​​បាន​​​​ឱ្យ​ដឹង​ថា ក្នុង​ការ​អនុវត្ត​គោល​​នយោ​បាយ​​​ចាស់​សកម្ម​ភាព​ថ្មី​​លើ​កំណែ​ទម្រង់​​​​​ដី​ធ្លី​​ ជា​ពិសេស​​​​​​អនុសាសន៍​​ដ៏​ខ្ពង់​ខ្ពស់​​​របស់​សម្តេ​ច​​អគ្គមហា​សេនា​បតី​​​​តេជោ​ ហ៊ុន សែន ​​​នាយក​រដ្ឋ​មន្ត្រី​​​នៃ​ព្រះ​រា​ជា​ណាចក្រ​​កម្ពុជា គោល​​ការ​ណ៍​​ណែនាំ​​​​របស់​ក្រសួង​​​រៀប​ចំ​ដែនដី​នគរូបនីយ​កម្ម​​​និង​សំណង់​​​​ និងការ​ណែនាំ​​​ផ្ទាល់​ពី​លោក​​អឹុម​​ ឈុន​លឹម យន្ត​ការ​​សម្រាប់​​ការ​ងារ​​ត្រូវ​បាន​​​រៀប​ចំ​​រួចរាល់​​​​នៅ​​ថ្ងៃទី​២៨ ​មិថុនា ​​ប្អូន​ៗ​យុវជន​​ស្ម័គ្រចិត្ត​​សម្តេច​តេជោ​​​បានមក​ដល់​​ និងបញ្ជូន​ទៅ​កាន់​​ទីតាំង​​គោលដៅ​​​ចាប់​ពី​ថ្ងៃទី​​​៣ កក្កដា រហូត​មក ។

លោក​អភិបា​ល​ខេត្ត​បញ្ជាក់ថា សមិទ្ធផល​​​​នៃ​​ការ​ខិត​ខំ​ប្រឹង​ប្រែង​​​​បំពេញ​​ការងារ​​​របស់ក្រុម​​យុវ​ជន​ស្ម័គ្រចិត្ត​​​សម្តេច​តេជោ​​​ និង​ក្រុម​​​មន្ត្រី​​​បច្ចេក​ទេស​​​សុរិយោ​ដី​​​ ព្រម​ទាំង​​​ការ​ចូលរួម​​ពី​អាជ្ញាធរ​​​​ដែន​ដី​​ និង​​បងប្អូន​​ប្រជា​ពល​រដ្ឋ​​​​​​​​​​​​ចំពោះ​នយោ បាយ​​​​​ចាស់​សកម្មភាព​ថ្មី​​លើ​​វិស័យ​​​​ដី​ធ្លីរបស់​សម្តេច​តេជោ​​នាយក​រដ្ឋមន្ត្រី​​​​ បាន​​​​​​​​ចុះ​វាស​់​វែង​ដី​ធ្លី​សម្រេច​ចេញ​ប័ណ្ណ​​​កម្ម​សិទ្ធិ​ជូន​​​ប្រជាពលរដ្ឋ​​​​​បាន​​ចំនួន​​៥៦០​គ្រួសារ​លើ​ក្បាល​ដី​​​៨៩០​ក្បាល​ដី ៕