ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកណូដានៅតែ​ ​ជាប់​ឆ្នោត​ជាប្រធាន​គណបក្ស​ប្រជា​ធិប​តេយ្យ​ជប៉ុន

12 ឆ្នាំ មុន

នាយករដ្ឋ​មន្ត្រី​​ជប៉ុន​លោក​ យូស៊ី​ហ៊ី​កូណូ​ដា​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ​ដណ្តើម​បាន​ជោគជ័យ​ដាច់​ក្នុង​ការ​បោះ​ឆ្នោត​​ផ្ទៃ​ក្នុង​ជ្រើស​រើស​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន ​PDJ ​ជាគណ​បក្ស​កំពុង​កាន់អំណាច ។លោក​ណូដា អាយុ​៥៥​ឆ្នាំ​ដណ្តើម​បាន​សំឡេង​​៨១៨​ក្នុងចំណោម​សំឡេង​ទាំង​១២៣១ បោះ​ឆ្នោត​ដោយ​បណ្តា​សមាជិក​សភា ​និង​​បណ្តា​តំណាង​សមាជិក​គណបក្ស​PDJ ​ទល់​នឹង១៥៤​

នាយករដ្ឋ​មន្ត្រី​​ជប៉ុន​លោក​ យូស៊ី​ហ៊ី​កូណូ​ដា​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ​ដណ្តើម​បាន​ជោគជ័យ​ដាច់​ក្នុង​ការ​បោះ​ឆ្នោត​​ផ្ទៃ​ក្នុង​ជ្រើស​រើស​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន ​PDJ ​ជាគណ​បក្ស​កំពុង​កាន់អំណាច ។លោក​ណូដា អាយុ​៥៥​ឆ្នាំ​ដណ្តើម​បាន​សំឡេង​​៨១៨​ក្នុងចំណោម​សំឡេង​ទាំង​១២៣១ បោះ​ឆ្នោត​ដោយ​បណ្តា​សមាជិក​សភា ​និង​​បណ្តា​តំណាង​សមាជិក​គណបក្ស​PDJ ​ទល់​នឹង១៥៤​សំឡេង​សម្រាប់​​អតី​តរដ្ឋ​មន្ត្រី​មហា​ផ្ទៃ​លោក​កា​ហ្សូ​ហ៊ីរ៉ូ​ហារ៉ា​ហ្គូជី ១២៣​សំឡេង​សម្រាប់​​អតីត​រដ្ឋ​មន្ត្រី​កសិកម្ម​លោក​ហ៊ី​រ៉ូ​តាកា​អាកា​ម៉ាត​ស៊ូ​និង​១១៣​សំឡេង​​សម្រាប់​លោក​មីជី​ហ៊ីកូកាណូ ដែល​​ក៏​ជា​អតីត​រដ្ឋ​មន្ត្រី​កសិ​កម្ម​ដែរ ។

ការជាប់ឆ្នោត​ប្រធាន​គណបក្ស​ជាថ្មី​នោះ​អាច​​ឱ្យ​លោក​ណូ​ដា​​រក្សា​​តំណែងនាយក​រដ្ឋមន្ត្រី​ទោះ​បី​​ប្រជាប្រិយ​ភាព​របស់​លោក​ធា្លក់​ចុះ​ហើយ​មាន​ការ​គាបសង្កត់​កាន់តែ​ខ្លាំង​ឱ្យ​លោក​រំលា​យ​សភា ​ហើយ​រៀបចំ​ការបោះ​ឆ្នោត​សភា​មុន​កាល​កំណត់​មួយ​ក៏ដោយ ។
ក្រោយ​ជ័យ​ជម្នះ​នេះ ​លោកណូដា ​ត្រូវ​ធ្វើ​ការ​រុះ​រើ​ក្នុង​ជួរ​​ថ្នាក់​ដឹក​​នាំ​គណបក្ស​និង​រដ្ឋា​ភិបាល​របស់​លោក​ដែល​ការ​រុះ​រើ​ទាំង​នេះ​អាច​ប្រកាស​នាថ្ងៃ​ទី​២៨ កញ្ញា ​និង​ថ្ងៃ​ទី​១ តុលា ៕