ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផាន់ គ្រាន់ ​មិន​ខ្លាច ​​សារឿន​ ​ចាន់ ​ពេល​ជួប​​​គ្នា​​លើ​សង្វៀន​​បាយ័ន​​​បឹង​ស្នោ​​ថ្ងៃអាទិត្យ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ​​​​​​​​​៖ ​សំអា​ង​លើ​លទ្ធ​ផល​​ដែលទើប​​​​វាយ​បំបាក់​​កីឡា​ករ​​ជើង​ខ្លាំង​​ជំនាន់​​មុន​លោក​​​​ផាន់ ​សុវណ្ណ​ មកពី​ក្លិប​​​មិត្ត​​ប៉ូលិស​​ កាល​​ពី​​សប្តាហ៍​មុន ​​កំពុង​ធ្វើ​​​ឱ្យ​កីឡា​​ករ​ផាន់ ​គ្រាន់ ​មក​ពី​ក្លិប​​ព្រះ​​ខ័ន​រាជ​ អះ​អាង​ថា ​មិន​ខ្លាច​​កីឡា​ករ​​សារឿន ចាន់ ​ក្នុង​ជំនួប​​គ្នា​នៅ​​សង្វៀនស្ថានីយ​​​ទូរ​ទស្សន៍​​​​​បាយ័ន​បឹង​ស្នោ​​នា​ថ្ងៃ​​ស្អែក​​នេះ​​ឡើយ ។​ ​​លោក​បញ្ជាក់​​ថា ទោះ​ជា​​កីឡា​ករ​​សារឿន ចាន់​ ល្បី​​មុន​ខ្លួន​​ ប៉ុន្តែ​​

រាជ​ធានី​ភ្នំ​ពេញ​ ​​​​​​​​​៖ ​សំអា​ង​លើ​លទ្ធ​ផល​​ដែលទើប​​​​វាយ​បំបាក់​​កីឡា​ករ​​ជើង​ខ្លាំង​​ជំនាន់​​មុន​លោក​​​​ផាន់ ​សុវណ្ណ​ មកពី​ក្លិប​​​មិត្ត​​ប៉ូលិស​​ កាល​​ពី​​សប្តាហ៍​មុន ​​កំពុង​ធ្វើ​​​ឱ្យ​កីឡា​​ករ​ផាន់ ​គ្រាន់ ​មក​ពី​ក្លិប​​ព្រះ​​ខ័ន​រាជ​ អះ​អាង​ថា ​មិន​ខ្លាច​​កីឡា​ករ​​សារឿន ចាន់ ​ក្នុង​ជំនួប​​គ្នា​នៅ​​សង្វៀនស្ថានីយ​​​ទូរ​ទស្សន៍​​​​​បាយ័ន​បឹង​ស្នោ​​នា​ថ្ងៃ​​ស្អែក​​នេះ​​ឡើយ ។​ ​​លោក​បញ្ជាក់​​ថា ទោះ​ជា​​កីឡា​ករ​​សារឿន ចាន់​ ល្បី​​មុន​ខ្លួន​​ ប៉ុន្តែ​​លោក​នឹង​ធ្វើ​​ឱ្យ​បាន​ល្អ​​បំផុត​ ដើម្បី​​ដណ្តើម​​យក​ជ័យ​ជម្នះ​​​ពី​ការ​ប្រកួត​​គ្នា​លើក​​ដំបូង​​នេះ​​ ។​​

​​កីឡា​ករ​​​​ផាន់ គ្រាន់ ​និយាយ​ថា ​បើ​គិត​​​លើ​បទ​ពិសោធន៍​​​ប្រកួត​​ គឺ​លោក​មិន​​អាច​ប្រៀប​​ផ្ទឹម​នឹង​​កីឡា​ករ​​ជើង​ខ្លាំង​​​សា​រឿន ​ចាន់​ ​ដែល​មាន​ឈ្មោះ​​ដើម​ថា​ ​រាជ​សីហ៍​ ចាន់​រ៉ា​ នោះ​​បាន​ឡើយ​ ​ដោយ​សារ​តែ​​កីឡា​ករ​​រូប​នេះ​​ជាប់​ឈ្មោះ​​ខាង​ជើង​ខ្លាំង​​ក្នុង​ពិ​ភព​​​ប្រដាល់​មុន​​លោក​​ជា​យូរ​​​ឆ្នាំ​​​ណាស់​មក​ហើយ ។ ​ទោះ​បី​​ជា​បែប​ណា​ លោក​នៅ​​តែ​មាន​ជំនឿ​ចិត្ត​​ បើ​ទោះ​​ជា​លោក​​ទើប​តែ​ឡើង​​រេញ​​បាន​ជាង​​​២០ដង​ ដែល​តិច​​​ជាង​​កីឡា​ករ​​សារឿន ចាន់​ ​ឬ​រាជ​សីហ៍​ ចាន់​រ៉ា ​​​​ដល់​ទៅ​​២​ដង​​នោះ​ក៏​ដោយ​ ។ លោក​ផាន់ ​គ្រាន់​ ពោល​​ថា ការ​ប្រកួត​​​​ប្រដាល​់​មិន​អាច​​កំណត់​​​លទ្ធ​ផល​​​ឈ្នះ​​ឬ ចាញ់​​ទុ​ក​ជា​​មុន​ ដោយ​គ្រាន់​​តែ​សម្គាល់​​ឃើញ​​សម្បក​ក្រៅ​​របស់គូ​ប្រកួត​​បាន​ទេ ។

ប៉ុន្តែ​សម្រាប់​​លោក​គឺ​មាន​​ជំនឿ​ចិត្ត​​ និង​ហា៊ន​​និយាយ​ទុក​​មុន​ថា ​អត់​​ខ្លាច​​​ខ្លា​ចាស់​​​រៀម​ច្បង​​ម្នាក់​នេះ​​តាំង​ពី​​ពេល​​ដឹ​ង​ថា​​មាន​ការ​​ផ្គូ​ផ្គង​​គ្នា​នោះ​​​ម៉្លេះ​ ​។ ជា​មួយ​​​គ្នា​នោះ​ ​លោក​ថែ​ម​​ទាំង​​សប្បាយ​​ចិត្ត​​នៅ​ពេល​បាន​​ប្រកួត​ជាមួយ​​កីឡា​ករ​រៀម​ច្បង​​ដែល​ជា​ជើង​​ខ្លាំង​ ​​ធ្លាប់​​មាន​ឈ្មោះ​​ល្បី​មុន​​ខ្លួន​បែប​នេះ​ ប្រកប​ដោយ​​អារម្មណ៍​​អន្ទះ​សា​ចង់​​​ឆាប់​ឱ្យ​​​ដល់​ម៉ោង​​ឡើង​រេញ​​ថែម​ទៀត​​ផង ។​ ​កីឡា​​ករ​​វ័យ​​១៩​ឆ្នាំ​​​រូប​នេះ ​​បញ្ជាក់​ថា ​​ភាព​ខ្លាំង​របស់​​កីឡា​ករ​​សារឿន ចាន់​ គឺ​​ម៉ាត់​​ត្រង់​ ​និង​ដៃ​​ជើង​រស់​រវើក​ ​អីុចឹង​​ហើយ​​ទើប​លោក​​បាន​ត្រៀម​​បញ្ចេញ​​ស្នៀត​​​ពិសេសៗ​មិន​តិ​ច​​ជាង​​​បី​បួន​​ស្នៀត​ឡើយ​​​ដើម្បី​ទប់​ទល់ ​។​​

​​តាម​ការ​កត់​សម្គាល់​ កីឡា​ករ​ផាន់ គ្រាន់ ​​ដ្បិត​ថា​​ទើប​តែ​ល្បី​​ឈ្មោះ​ក្រោយ​​សារឿន ចាន់ ​​បន្តិ​ច​មែន​ ​ប៉ុន្តែ​លោក​​ត្រូវ​គេ​មើល​​ឃើញ​ថា ​មាន​ស្នៀត​​ល្អ​មិន​​​ធម្ម​តា​​ឡើយ​ ​ពិសេស​​គឺ​ក្បាច់​​នាគ​វាត់​​​កន្ទុយ​ ​និង​ក្បាច់​​កែ​ង​ហោះ​​ ដែល​​លោក​ធ្លាប់​​ប្រើ​​ ហើយ​ទទួល​​បាន​​​ជោគ​ជ័យ​​លើ​គូ​ប្រកួត​​នា​ពេល​ចុង​ក្រោយ​ ។ ជាក់​ស្តែង​​កាល​ពី​​សប្តាហ៍​​មុន លោក​​បានវ​ាយ​​បំបាក់​ជើង​​ខ្លាំង​គឺ​​កីឡា​ករ​​​ផាន់ សុវណ្ណ ​ដោយ​ប្រើ​ស្នៀត​​​ទាំង​នេះ​ ​ស្ទើរ​តែ មិន​​អាច​​ឱ្យ​កីឡា​ករ​​ផាន់ សុវណ្ណ ​​ស៊ូ​ដល់​​ទឹក​ចុង​ក្រោយ​​​​បាន ។ ​ប៉ុន្តែ​បើ​​ផ្អែក​តាម​​ការ​ប្រកួត​​របស់​កីឡា​ករ​​សារឿន​ ចាន់​ ​វិញ​ក៏​មាន​​ចំណុច​​ខ្លាំង​ពិ​បាក​​ឱ្យ​កីឡាករ​​ផាន់ ​គ្រាន់​ ​យក​ឈ្នះ​បាន​​ដោយ​ងាយ​​​​​ៗ​ផង​ដែរ ​ដោយសា​រ​តែ​​លោក​ខ្លាំង​​ទាំង​ជង្គង់​ ​និង​ដៃ​ជើង​ ដែល​កន្លង​មក​​គេ​ច្រើន​​​​សម្គាល់​ថា ​ឱ្យ​តែ​​គូ​ប្រកួត​​​ចូល​កៀ់ក​​រមែង​​ស៊ី​កណ្តាប់​ដៃ​​ និង​ជង្គង់​​របស់​សារឿន​ ​ចាន់​ ​ត្រូវ​​ចំផាច់ៗ​​ធ្វើ​ឱ្យ​​លោក​​ស្រូប​​បា​​ន​ពិន្ទុ​​នោះ​​ផង​ដែរ ។​ កីឡា​ករ​​​សារឿន ចាន់ ​អះ​អាង​​​​​​ក្នុង​ពេល​​ផ្គូ​ផ្គង​​ថា លោក​មាន​​ជំនឿ​​ចិត្ត​ឈ្នះ​​លើការ​​ប្រកួត​នេះ​​ដូច​គ្នា​ ដោយ​សារ​តែ​​លោក​បាន​ធ្វើ​​កា​រហ្វឹ​ក​ហាត់​​​ និង​បំប៉ន​​កម្លាំង​​មួយ​រយៈ​ ដើម្បី​​កុំ​​ឱ្យ​​ចាញ់​​ស៊ុហ្វ​​​ក្នុង​​​ពេល​ប្រកួត​ ។

អ្នក​ទស្សនា​​ជា​ច្រើន​​បាន​ត្រឹម​​តែ​ចាំ​មើល​​​ពី​លទ្ធផល​​ជាក់​ស្តែង​​ដែល​​នឹង​កើត​ឡើង​​នា​ថ្ងៃ​ស្អែក​​នោះ​តែ​ប៉ុណ្ណោះ​ ក្នុង​ពេល​​ដែល​ពួក​​គេ​មិន​ធ្លាប់​​ជួប​​សាក​កម្លាំង​​គ្នា​​​ ទើប​​មិន​អាច​​ដឹង​មុន​ថា ​អ្នក​ណា​​ខ្លាំង​ជាង​​​​អ្នក​ណា ។​ ទោះ​​យ៉ាង​ណា​ ​ក្នុង​ចំណោម​​អ្នក​​ស្នេហា​​កីឡា​ប្រដាល់​ ហាក់​ផ្តល់​​ទំនោរ​ចិត្ត​​​លើ​កីឡា​ករ​​ផាន់ គ្រាន់​ ច្រើន​ជាង​​​​ដោយ​​សារ​​តែ​មួយ​រយៈ​ចុង​ក្រោយ​​នេះ​លោក​​មាន​ឱកាស​​ផ្តួល​​គូ​ប្រកួត​​ជា​​ជើង​ខ្លាំង​​​ៗ​រៀម​ច្បង​​ឱ្យ​ចាញ់​ជាប់​​​​គ្នា​​​រហូត​​ត្រូវ​​គេ​ផ្តល់​​ឱកាស​​ឱ្យ​​វាយ​​​ក្នុង​គូ​ឯក​ទៀត​ផង ។ ម៉្យាង​​កីឡាករ​​រូប​នេះ ​នៅ​ក្មេង​​កម្លាំង​​ពេញ ​និង​មាន​ស្នៀត​​ល្អ​ទាំង​កែង ជង្គង់ ​ជើង​ ​និង​ក្បាច់​នា​គ​វាត់កន្ទុយ​​​​ផង ទើប​​​គេ​នៅ​តែ​យល់​ថា​ ​កីឡា​ករ​ផាន់ គ្រាន់​ ​មាន​ទឹក​មាត់​​លេប​ជា​ង​​សារឿន ចាន់ ​។ ប៉ុន្តែ​​​ចំពោះ​លទ្ធផល​​ជាក់​ស្តែង​​ គឺ​មិន​​​អាច​កំណត់​​ដឹង​នៅ​ឡើយ​​​ទេ ​ក្នុង​ពេល​​កីឡា​ករ​​ទាំង​​២​នេះ​​សុទ្ធ​តែ​មាន​​​ផ្លែ​​ល្អ​​ក្នុង​​ការ​ប្រកួត​​រៀង​ៗ​ខ្លួន​ ហើយ​​មាន​ទំនុក​ចិត្ត​​ថា​ឈ្នះ​​ការ​​ប្រកួត​​ ដោយ​​​ម្នាក់​​​ៗ​សុទ្ធ​​តែ​ជឿ​​ជាក់​លើ​សមត្ថ​ភាព​​ខ្លួន​ឯង​​បែប​នេះ ។​​

​​​នា​ថ្ងៃ​អាទិត្យ​នោះ​ដែរ ក៏​មាន​​ការ​ប្រកួត​​​​រវាង​កីឡា​​ករ​​រឿន ​ស្មាច់ ​ម​ក​ពី​ក្លិប​​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​​ភ្នំ​ពេញ​ ​និង​កីឡា​ករ​​ស៊ីន ​ជីវ័ន ​មក​ពី​ក្លិប​​​​រកា​ខ្នុរ​​គ្រឿង​ញៀន ​។ កីឡា​​ករ​សួស ​​យ៉ាត ​មក​ពី​ក្លិប​​ទ័ព​ជើង​​ទឹក និង​កីឡា​ករ​​ឯម ​ពិភ័ត ​មក​ពី​​ក្លិប​​គ្រុឌ​មាន​ជ័យ ​។ កីឡា​ករ​​ពេជ្រ​ ​សំពៅ ​មក​ពី​ក្លិប​​ខេមរ​​​ភូមិ​ន្ទ​​ និង​កីឡា​ករ​​ស្រិល ​ទ្រី ​មក​ពី​ក្លិប​​​គជ​សារ​កីឡា​ ​និងគូ​​​​ចុង​ក្រោយ​​គឺ​​ការ​ប្រកួត​​រវាង​កីឡា​ករ​​ព្រំ​ វី មក​ពី​ក្លិប​​​ស្រុក​ស្ទោង​ ​ខេត្ត​កំពង់​ធំ​ ​​​និង​កីឡា​ករ​​គួន ប៊ុន​ហ៊ីម ​មកពី​ក្លិប​​​ពន្លឺ​​សាម​គ្គី ​៕​​​