ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ទារុណកម្ម​ក្នុង​​ពន្ធនាគារ​​ហ្សក​ហ្ស៊ី​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​សុំ​លាលែង​

12 ឆ្នាំ មុន

រដ្ឋមន្ត្រី​មហា​ផ្ទៃ​ហ្សក​ហ្ស៊ី​លោក​បាកូអាខា​ឡៃ​អីុ​យ៉ា​បាន​ប្រកាស​ពីការសុំលា​លែង​របស់​លោក​កាលពី​ថ្ងៃទី​២០ កញ្ញា ​បន្ទាប់​ពី​ការលាត​ត្រដាង​រឿង​អាស្រូវ​ធ្វើ​ទារុណ​​ពួក​អ្នក​ទោស ​ក្នុង​ប្រទេស​នោះ​មក ​។ក្នុងសេចក្តី​ប្រកាសមួយ​រដ្ឋមន្ត្រី​រូប​នោះ​និយាយ​ថា ​ខ្ញុំ​សូម​ទទួល​ខុស​ត្រូវ​​ខាងសីល​ធម៌​និង​នយោបាយ​ក្នុង​រឿង​នេះ ​ដែល​យើង​ពុំ​អាច​លុប​បំបាត់​ចោល​បាន​នូវការ​អនុវត្ត​អំពើ​ព្រៃ​ផ្សៃ​នោះ

រដ្ឋមន្ត្រី​មហា​ផ្ទៃ​ហ្សក​ហ្ស៊ី​លោក​បាកូអាខា​ឡៃ​អីុ​យ៉ា​បាន​ប្រកាស​ពីការសុំលា​លែង​របស់​លោក​កាលពី​ថ្ងៃទី​២០ កញ្ញា ​បន្ទាប់​ពី​ការលាត​ត្រដាង​រឿង​អាស្រូវ​ធ្វើ​ទារុណ​​ពួក​អ្នក​ទោស ​ក្នុង​ប្រទេស​នោះ​មក ​។ក្នុងសេចក្តី​ប្រកាសមួយ​រដ្ឋមន្ត្រី​រូប​នោះ​និយាយ​ថា ​ខ្ញុំ​សូម​ទទួល​ខុស​ត្រូវ​​ខាងសីល​ធម៌​និង​នយោបាយ​ក្នុង​រឿង​នេះ ​ដែល​យើង​ពុំ​អាច​លុប​បំបាត់​ចោល​បាន​នូវការ​អនុវត្ត​អំពើ​ព្រៃ​ផ្សៃ​នោះ ។ ​​អាស្រ័យ​ហេតុ​​នេះ​ ​ហើយបាន​ជា​​​ខ្ញុំ​ដាក់​ពាក្យ​សុំ​លាលែង​ជូន​ចំពោះ​ប្រធានាធិបតី ។

ប្រធានាធិបតី​ហ្សក​ហ្ស៊ី លោក​មីខៃ​​អីុល ​សាអា​​កាក​​​វី​លី បាន​សម្រេច​តែង​តាំង​លោក​ហ្ស៊ី​អ័រ​ហ្គី​​ទូ​ហ្គូជី​ជាអ្នក​ការ​ពារ​សិទ្ធិម​នុស្ស​ឱ្យ​កាន់​តំណែង​រដ្ឋមន្ត្រី​​រដ្ឋ​បាល​ពន្ធនាគារ​ជំនួស​លោក​ខា​ទូណា ​កាល់​ម៉ា​ឃឺ​លីដ ​ដែល​សុំ​លា​លែង​កាលពី​ថ្ងៃទី​១៩ កញ្ញា ​ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​នេះ ។ប្រធានាធិបតី​បន្ទាប​់​មក​បានចេញ​បញ្ជា​ឱ្យ​ដាក់​ពង្រាយ​​ប៉ូលិស​​តាម​ពន​្ធនាគារ​ទាំង​ឡាយ​របស់​​ប្រទេស​ដើម្បី​រៀបចំ​ការ​ផ្លាស់​ប្តូរ​ឆ្នាំគុក​ក្រោយ​ការចាក់​ផ្សាយ​វីដេអូស្តី​ពី​​ឆាក​ធ្វើ​ទារុណ​កម្ម​​ពួកអ្នក​​ទោសក្នុង​ពន្ធនាគារមួយ​នៃ​រដ្ឋធានី​ប៊ី​លីស៊ី ៕