រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២១ កញ្ញា ២០១២សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាននាំខ្លួនស្ត្រីថៅកែហាងអ៊ុតសក់ និងកែសម្ផស្សមីកាសាឈ្មោះចាន់ ស្រីណុច ហៅចែមុំ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនទៅតំណាងអយ្យការធ្វើការសាកសួរ និងចោទប្រកាន់ជាផ្លូវការ ។
នៅព្រឹកថ្ងៃនេះដែរ សំណុំរឿងចែមុំ បានស្ថិតនៅដៃលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូង ធ្វើការសាកសួរ ហើយការសាកសួរនោះ មិនទាន់ត្រូវបានបញ្ចប់ទេនឹងបន្តវេលាល្ងាចទៀត ។ តែទោះជាយ៉ាងណា សំណុំរឿងចែមុំពាក់ព័ន្ធពីបទជួញដូរផ្លូវភេទនឹងមិនអាចគេចផុតពីការចោទប្រកាន់ឈានទៅដល់ការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះដែរ ។
បានជាមានការអះអាងយ៉ាងដូច្នេះ ដោយសារចែមុំត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រីសៀ សម្បត្តិ ស្នងការរងនៃស្នងការដ្ឋានស្រាវជ្រាវ និងយុត្តិធម៌ ចុះបង្ក្រាបផ្ទាល់ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញ ហើយក៏ជាបទល្មើសជាក់ស្តែងផង ដូច្នេះចែមុំត្រូវប្រឈមមុខនឹងការផ្តន្ទាទោសនៅពេលបញ្ចប់ការស៊ើបអង្កេតរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ