ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការត្រួត​ពិនិត្យ​បទ​ល្មើស​នេសាទ​នៅ​ចំណុច​ចំណង​ក្របីនិង​ចុង​ស្ទឹង​ព្រែក​ចាម

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ កាល​ពីថ្ងៃ​ទី​១៩ ​កញ្ញា​កន្ល​ងទៅនេះ​ លោក​​សុខ​ វិសាល​ អនុរដ្ឋ​លេខាធិ​ការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រ​មាញ់​ និង​នេសាទ​ និង​លោក​បណ្ឌិត ​ណៅ ធួក ​ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ជល​ផល​ បា​នដឹក​នាំ​សមត្ថកិច្ច​ចម្រុះ​រួម​មាន​សមត្ថកិច្ច​រដ្ឋបាល​ជល​ផល ​តំណាង​អាជ្ញាធរ​មូល​​ដ្ឋាន​ និង​កង​កម្លាំង​ប្រដាប់អាវុធ​ បើក​ប្រតិ​បត្តិ​ការ​ធ្វើ​អធិការ​កិច្ច​បទ​ល្មើស​

ខេត្ត​ពោធិ៍​សាត់​ ៖ កាល​ពីថ្ងៃ​ទី​១៩ ​កញ្ញា​កន្ល​ងទៅនេះ​ លោក​​សុខ​ វិសាល​ អនុរដ្ឋ​លេខាធិ​ការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រ​មាញ់​ និង​នេសាទ​ និង​លោក​បណ្ឌិត ​ណៅ ធួក ​ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ជល​ផល​ បា​នដឹក​នាំ​សមត្ថកិច្ច​ចម្រុះ​រួម​មាន​សមត្ថកិច្ច​រដ្ឋបាល​ជល​ផល ​តំណាង​អាជ្ញាធរ​មូល​​ដ្ឋាន​ និង​កង​កម្លាំង​ប្រដាប់អាវុធ​ បើក​ប្រតិ​បត្តិ​ការ​ធ្វើ​អធិការ​កិច្ច​បទ​ល្មើស​នេសាទ​នៅក្នុង​ភូមិ​សាស្ត្រ​សំខាន់​ៗ​ក្នុង​ខេត្ត​​ពោធិ៍​សាត់​ ដោយ​ចាប់​ផ្តើម​រុក​រក​ពី​ចំណុច​ចំណង​ក្របី​ ឃុំ​កំពង់​ហ្លួង​ ស្រុក​ក្រគរ និង​ចំណុច​ចុង​ស្ទឹង​ព្រែក​ចាម ឃុំ​កញ្ជរ ស្រុក​​កណ្តៀង ​​ប្រ​ទះ​ឃើញបទ​ល្មើស​មួយចំនួន​ ដែល​ជន​ល្មើស​បាន​លប​លួច​ដាក់​នៅតំបន់​ព្រៃ​លិច​​ទឹក​ពិ​បាក​ចូល​ទៅ​ដល​់​ ក្នុង​គោល​បំណង​បិទ​បាំង​សមត្ថកិច្ច​រដ្ឋ​បាល​ជលផល​ ។

លោក​ហុង​ ហ៊ី​ នាយ​អធិការ​ដ្ឋានរដ្ឋបាល​ជល​ផល​​ខាង​ត្បូង​បឹង​ទន្លេ​សាប​ឱ្យ​ដឹង​ថា បទ​ល្មើស​​​នេសាទក្នុង​​ខេត្ត​​​ពោធិ៍​សាត់​ មានការ​​ថយ​ចុះ​​ច្រើន​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ ។​ ចំណែក​សមត្ថ​កិច្ច​ចម្រុះ​នៅទី​នោះឱ្យ​ដឹង​បន្ថែម​ទៀត​ថាដំ​ណា​ក់​​​​​កាល​នេះ​ គឺ​ឋិត​ក្នុងរដូវបិទ​នេសាទ​ដោយ​ផ្អែក​លើ​ច្បាប់​ស្តី​ពី​ជល​ផល​ត្រង់​ជំពូក​៤ មាត្រា​ទី​១៦ បាន​កំណត់​ច្បាស់​​ថា ជារៀង​រាល់​ឆ្នាំ ​ដែន​នេសាទនៅ​ផ្នែក​ខាង​ជើង​ខ្សែ​ស្រប​ទន្លេ​ចតុមុខ​ ត្រូវ​បិទ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា​ដល់​ថ្ងៃ​ទី​​៣១​ ខែ​តុលា ។

លោក​បណ្ឌិត​ ណៅ ធួក​ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​នៅតែ​មិន​ទាន់​យល់​ដឹង​អំពី​សភាព​ការណ៍ថ្មី​នៃ​ការ​គ្រប់​គ្រង​ធនធាន​ជល​ផល​ស្ថិត​នៅលើ​មាគ៌​ាដ៏ស៊ីជម្រៅ បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​បាន​សម្រេច​លុបរំសាយ​ឡូត៍​នេសាទ​ទាំង​អស់​នៅក្នុងទូ​ទាំង​ប្រទេស​ ដើម្បី​ផ្តល​់​លទ្ធភាព​ជូន​ប្រជា​ពលរដ្ឋ​ប្រកបរបរ​នេសាទ​ និង​ជំនួស​មក​វិញ​ ដោយ​ការ​បង្កើត​កន្លែង​​អភិរក្ស​ជល​ផល​ និង​បង្កើត​សហ​គមន៍នេសាទឈាន​ឆ្ពោះ​ទៅ​គ្រប់​គ្រង​ប្រភព​ធន​​ធាន​ជល​ផល​ឱ្យ​មាន​និរន្តរភាព ​ជាង​នេះ​ទៀត ​អនុសាសន៍​ចំនួន​៧ច​ំណុច​របស់សម្តេច​អគ្គមហា​សេនាបតី​តេជោហ៊ុន​ សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​មាន​អត្ថ​ន័យ​គ្រប់​គ្រាន់​នៅក្នុង​សភាព​ការ​ណ​៍​​ថ្ម​ីនៃ​ការ​គ្រប់​គ្រង​វិស័យ​ជលផល​ ។

គួរ​ឱ្យ​កត់​សម្គាល់​ថា​ កិច្ច​ប្រតិ​បត្តិការ​បង្ក្រាប​បទ​ល្មើស​អនាធិបតេយ្យ​នៅក្នុង​វិស័យ​ជល​ផល​ ដឹកនាំដោយ​លោក​សុខ​ វិសាល​ និង​​លោក​បណ្ឌិត​ ណៅ​ ធួក បាន​បន្ត​អនុវត្ត​នៅ​ចំណុច​សំខាន់ៗ​​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​​ពោធិ៍​សាត់ គឺ​បាន​ចុះ​​រើ​ និង​រឹប​អូសឧ​បក​រណ៍​​ខុស​ច្បាប់​មាន​ របាំង​ស្បៃ​មុង​ចំនួន​៦​ខ្សែ​ ប្រវែង​៥៥០​ម៉ែត្រ​ លូស្បៃ​មុង​​ចំនួន​៩មាត់​ បង្គោល​ចំនួន​២០០​ដើម​ ព្រម​ទាំងចាក់​លែង​កូន​ត្រី​ចម្រុះ​ចំនួន​១០គីឡូ​ក្រាម​ ៕