ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ផ្តល់ថ​វិកា​​៣៤​លានដុល្លារ​​សម្រាប់​កម្ពុជា​អនុវត្ត​​វិស័យ​សុខាភិបាល​​ និងអប់រំ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ វេលាម៉ោង១១​ព្រឹកថ្ងៃសុក្រ ទី២១ កញ្ញា នេះ លោកឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ដ្រី​ក្រសួង​ការ​បរ​ទេស និងសហប្រតិបត្ដិការអន្ដរជាតិ និងលោកស្រីឡូរី ដឹ ហ្វ្រីស នាយកបេសកកម្មស្តីទី​នៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បី​អភិ​វឌ្ឍន៍​អន្ដរ​ជាតិ USAID ​បានចុះហត្ថលេខាលើ វិសោធនកម្មនៃកិច្ចព្រមព្រៀងទ្វេភាគីចំនួនពីរ ដែលនឹងផ្ដល់ថវិកាចំនួន​៣៤លាន​

រាជ​ធានី​ភ្នំពេញ ៖ វេលាម៉ោង១១​ព្រឹកថ្ងៃសុក្រ ទី២១ កញ្ញា នេះ លោកឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ដ្រី​ក្រសួង​ការ​បរ​ទេស និងសហប្រតិបត្ដិការអន្ដរជាតិ និងលោកស្រីឡូរី ដឹ ហ្វ្រីស នាយកបេសកកម្មស្តីទី​នៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បី​អភិ​វឌ្ឍន៍​អន្ដរ​ជាតិ USAID ​បានចុះហត្ថលេខាលើ វិសោធនកម្មនៃកិច្ចព្រមព្រៀងទ្វេភាគីចំនួនពីរ ដែលនឹងផ្ដល់ថវិកាចំនួន​៣៤លាន​ដុល្លារសហរដ្ឋអាមេរិក ជាជំនួយ​ថវិកាសំរាប់ឆ្នាំ២០១២ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិ (USAID) ដើម្បី​ជួយ​និងពង្រឹងវិស័យសុខាភិបាល និងវិស័យអប់រំ ដែលជាវិស័យអភិវឌ្ឍន៍ជាអាទិភាពនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចំាកម្ពុជាក៏បានឲ្យដឹងថា លោក ជេហ្វ ដេហ្គល ភារធារីស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំនៅកម្ពុជា ក៏នឹងអញ្ជើញចូលរួមនៅក្នុងពិធីនិងចុះហត្ថលេខាជាសាក្សីនាឱកាសនោះផងដែរ ។​ក្នុងចំណោមជំនួយរបស់​អាមេ​រិក​ជាថវិកាសរុប៣៤លានដុល្លារនោះ គឺវិសោធនកម្មលើកិច្ចព្រមព្រៀងក្នុងវិស័យសុខាភិបាលផ្ដល់ថវិកាចំនួន៣៣លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ដែលរួមចំណែកដល់ការ សម្រេច​គោលដៅសុខាភិបាលជាតិរបស់ប្រទេសកម្ពុជា ។ ជំនួយថវិកានេះ ប្រើសំរាប់គាំទ្រ​ដល់​សកម្មភាពនានាជាបន្ត ដើម្បីកែលំអសុខភាពមាតា សុខភាព​បន្តពូជ និងសុខភាពកុមារកាត់បន្ថយការឆ្លង និងផលប៉ះពាល់នៃ​ជំងឺ​អេដស៍ការពារ និងកំចាត់ជំងឺឆ្លងធំៗ ដូចជាជំងឺរបេងជាដើម និងដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលនៃ​ប្រទេស​កម្ពុជា អាទិភាព​សុខា​ភិបាលជាតិរបស់រដ្ឋាភិបាល និងវិសោធនកម្មលើកិច្ចព្រមព្រៀងក្នុងវិស័យអប់រំផ្ដល់ថវិកាចំនួន ១ លាន​ដុល្លារ​សហរដ្ឋ​អាមេ​រិក ដើម្បីគាំទ្រគោលដៅអប់រំនៃរដ្ឋាភិបាលកម្ពុជា ។

ថវិកានេះសំរាប់ជួយ​កម្មវិធីដែលមានជា​បន្តក្នុងវិស័យអប់រំ ដើម្បីកែលំអគុណភាព និងប្រយោជន៍ទាក់ទងនៃ​ការសិក្សា​អប់រំជាមូល​ដ្ឋាន ហើយបង្កើនលទ្ធភាពអោយកុមារទាំងអស់បានរៀនសូត្រ រួមទាំងក្រុមជនជាតិភាគតិចជនពិការ​និងអ្នកក្រ​ខ្លាំង។សកម្មភាព​ទាំង​នេះ ថែមទាំងផ្ដោតទៅលើការកាត់បន្ថយអត្រាបោះបង់ចោលសាលារៀន និងអត្រារៀនត្រួតថ្នាក់ តាមរយៈការបង្កើនគុណ​ភាព​នៃការបង្រៀន ការបណ្ដុះបណ្ដាលលើការគ្រប់គ្រងសាលារៀន និងការវាយតំលៃលទ្ធផល​នៃការសិក្សារបស់សិស្ស។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកក៏បានបន្ថែមទៀតថា ជាបន្ថែមទៅលើសកម្មភាពក្នុងវិស័យសុខាភិបាល និងអប់រំ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ថែមទាំងជួយដល់កម្មវិធីជាច្រើនទៀត សំរាប់ជា​ប្រយោជន៍​ដល់ប្រជា​ជន​កម្ពុជាទាំងអស់ ដូចជាកម្មវិធីកំណើនសេដ្ឋកិច្ច កសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិ  លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ច និង​ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។  ទីភ្នាក់ងារ USAID រំពឹងផ្ដល់ថវិកាសរុបចំនួន៦៥លានដុល្លារសហរដ្ឋអាមេរិក ជា​ជំនួយ​ឧបត្ថម្ភដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១២នេះ ៕