ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសឥណ្ឌា​រក្សា​អត្រា​ប្រាក់​គោល​ឱ្យ​នៅ​ថេរ​ដដែល​

12 ឆ្នាំ មុន

​ធនាគារ​កណ្តាល​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧ កញ្ញា ​បាន​រក្សាអត្រា​ការប្រាក់​គោល​នៅ​​ថេរឱ្យ​​ដដែល​ ដោយ​យោង​ទៅលើការរង់​ចាំ​ការវាយ​តម្លៃ​ផល​ប៉ះពាល់​នៃកំណែទម្រង់​របស់​រដ្ឋា​ភិបាល​មុន​ពេល​កំណត់​បន្ថយ​តម្លៃ​ប្រាក់​កម្ចី ។ធនាគារ​កណ្តាល​ឥណ្ឌា​ស្ថិត​ក្រោម​សម្ពាធ​របស់​រដ្ឋា​ភិបាល​និង​មេដឹក​នាំ​ធុរ​កិច្ច​នានា​ឱ្យ​កាត់​បន្ថយ​អត្រា​ការប្រាក់ដើម្បី​លើកស្ទួយ​​សេដ្ឋ​កិច្ច​ដែល​មាន​វិបត្តិ​​ ព្រោះ​

​ធនាគារ​កណ្តាល​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧ កញ្ញា ​បាន​រក្សាអត្រា​ការប្រាក់​គោល​នៅ​​ថេរឱ្យ​​ដដែល​ ដោយ​យោង​ទៅលើការរង់​ចាំ​ការវាយ​តម្លៃ​ផល​ប៉ះពាល់​នៃកំណែទម្រង់​របស់​រដ្ឋា​ភិបាល​មុន​ពេល​កំណត់​បន្ថយ​តម្លៃ​ប្រាក់​កម្ចី ។ធនាគារ​កណ្តាល​ឥណ្ឌា​ស្ថិត​ក្រោម​សម្ពាធ​របស់​រដ្ឋា​ភិបាល​និង​មេដឹក​នាំ​ធុរ​កិច្ច​នានា​ឱ្យ​កាត់​បន្ថយ​អត្រា​ការប្រាក់ដើម្បី​លើកស្ទួយ​​សេដ្ឋ​កិច្ច​ដែល​មាន​វិបត្តិ​​ ព្រោះ​ថាសេដ្ឋកិច្ច​ប្រទេស​នេះ​ទទួល​បានកំណើន​តែ​៥,៥%​ប៉ុណ្ណោះ ​នៅក្នុង​ត្រី​មាស​ខែ​មិថុនា ​ ។

ធនាគារ​កណ្តាល​បាន​ស្នើ​សុំ​សកម្ម​ភាព​នយោបាយ​ពី​រដ្ឋា​ភិបាលជាច្រើន​លើក​​ច្រើន​គ្រា​ដើម្បី​កាត់បន្ថយ​ប្រាក់​ឧបត្ថម្ភ​​ធន​និងពង្រឹង​បរិយាកាស​វិនិយោគ​​និង​អនុម័ត​ការ​កាត់បន្ថយ​ផ្សេងទៀត​នាពេល​ណាមួយខាង​មុខ ។ ​ធនាគារកណ្តាល​និយាយ​ថា ​ដោយ​សារ​មាន​ក្តី​បារម្ភ​ចំពោះ​អតិ​ផរណា​ដែល​នៅតែខ្ពស់​នៅ​ឡើយ​​ ​អត្រា​ការប្រាក​់​ទិញ​ត្រឡប់​វិញ​ដែល​ធនាគារ​​ផ្តល់​ឱ្យ​ធនាគារ​ពាណិជ្ជ​​ខ្ចី​មាន​ចំនួន​៨,០%​ដដែល ​។ ​ប៉ុន្តែខ្លួន​បាន​ខិតខំ​បង្កើន​សាច់​ប្រាក់​ងាយ​ស្រួល​នៅ​ក្នុង​វិស័យ​ធនាគារ​ដោយ​បន្ធូរ​បន្ថយ​ធន​បម្រុង​កាតព្វ​កិច្ច​រហូត​ដល់​៤,៥០% ៕