ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភូមានឹង​ធ្វើ​ឯក​ជននីយ​កម្ម​សហ​គ្រាស​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋចំនួន​២៦

12 ឆ្នាំ មុន

ប្រទេស​ភូមា​នឹងធ្វើ​ឯក​ជននីយ​កម្ម​ក្រុម​ហ៊ុន​ដែលគ្រប់​គ្រង​ដោយ​រដ្ឋ​ចំនួន​២៦​តាម​រយៈ​ការ​បង្កើត​ក្រុមហ៊ុន​ចម្រុះ​ ឬ​ក៏ការលក់​ដេញ​ថ្លៃ​និង​តាម​រយៈ​ភតិសន្យា​(កិច្ច​សន្យា​សម្រាប់ជួល)​ជា​មួយនឹងវិនិយោគិន​ក្នុងស្រុក​និងបរទេស ​។ នេះ​បើ​តាម​ក្រសួង​បសុសត្វ​និង​ជល​ផល​ឱ្យដឹង ។

ប្រទេស​ភូមា​នឹងធ្វើ​ឯក​ជននីយ​កម្ម​ក្រុម​ហ៊ុន​ដែលគ្រប់​គ្រង​ដោយ​រដ្ឋ​ចំនួន​២៦​តាម​រយៈ​ការ​បង្កើត​ក្រុមហ៊ុន​ចម្រុះ​ ឬ​ក៏ការលក់​ដេញ​ថ្លៃ​និង​តាម​រយៈ​ភតិសន្យា​(កិច្ច​សន្យា​សម្រាប់ជួល)​ជា​មួយនឹងវិនិយោគ​ិន​ក្នុងស្រុក​និងបរទេស ​។ នេះ​បើ​តាម​ក្រសួង​បសុសត្វ​និង​ជល​ផល​ឱ្យដឹង ។

សហ​គ្រាស​ទាំងនេះ​ពាក់​ព័ន្ធ​នឹងការចិញ្ចឹម​សត្វ ​ផលិត​ផល​ផលិត​ពីទឹក​ដោះ​ និងជ​ល​ផល​ដែលគ្រប់​គ្រង​ដោយ​ក្រសួង​បសុសត្វ​និងជល​ផល​ ។ ​វិធានការនេះនឹង​ជួយ​ផ្លាស់ប្តូរ​សហគ្រាស​ដែលគ្រប់​គ្រង​ដោយ​រដ្ឋ​ទៅជាសហគ្រាស​មួយ​ស្ថិត​ក្រោម​គោល​នយោបាយសេដ្ឋ​កិច្ច​តម្រង់​ទិស​​ទៅរកទីផ្សារ ​។​​

ក្នុង​ចំណោម​សហ​គ្រាស​ទាំង​២៦​មានសហគ្រាស​៦​នឹង​ត្រូវដាក់​ឱ្យ​ដេញ​ថ្លៃ​ ហើយសហគ្រាស​១០​នឹងត្រូវ​ដាក់​ឱ្យ​ជួល​ ចំណែក​សហ​គ្រាស​​១០​ទៀត​នឹងត្រូវប្រតិបត្តិ​ការក្រោម​ទម្រង់​ជា​ក្រុម​ហ៊ុន​ចម្រុះ​រវាង​ក្រុម​ហ៊ុន​ក្នុងស្រុក​និង​បរទេស ។ ​ជាមួយ​គ្នានេះ​ដែរ ​អគារ​ការិយាល័យ​ក្រសួង​នានា​របស់​ភូមា​ពីមុន​ដែល​ស្ថិត​នៅ​ទីក្រុង​រ៉ង់​ហ្គូន​បន្ទាប់​ពី​ទីក្រុង​រដ្ឋ​បាល​ផ្លាស់​ប្តូរ​ទៅ​ទីក្រុង​ណៃ​ពីដោ​កាលពី​ចុង​ឆ្នាំ​២០០៥​ក៏នឹងត្រូវ​​ធ្វើ​ឯក​ជន​នីយ​កម្ម​ដែរ​ក្នុងនោះ​រួម​មាន​ ៖ ក្រសួង​ការបរទេស​ ក្រសួង​ថាម​ពល​ ក្រសួង​សណ្ឋាគារ​និងទេសចរណ៍​ ក្រសួង​អន្តោ​ប្រវេសន៍​និងប្រជា​ជន ​និងក្រសួង​ពាណិជ្ជកម្ម​ ។ រដ្ឋាភិបាល​ធ្លាប់បាន​ធ្វើឯក​ជននីយកម្ម​នេះម្តង​រួច​ហើយ​កាល​ពីឆ្នាំ​១៩៩៥ ។