ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិ​ផរណា​របស់​អង់គ្លេស​ធ្លាក់ចុះ​នៅ​ក្នុង​ខែសីហា

12 ឆ្នាំ មុន

ការិយាល័យ​ស្ថិតិ​ជាតិ​និយាយ​ថា ​អតិ​ផរណា​ប្រចាំ​ឆ្នាំ​របស់​អង់គ្លេស​ធ្លាក់​ចុះ​ដល់​២,៥%​នៅក្នុង​ខែសីហា​ពី​២,៦%​កាលពី​ដើម​ខែ​នេះ​ឆ្លុះ​​​បញ្ចាំង​ឱ្យ​ឃើញ​ថាកំណើន​ថ្លៃ​សម្លៀក​បំពាក់​សម្ភារ​សម្រាប់​ពាក់​ដៃ​និងជើង​ និងគ្រឿង​បរិក្ខា​រ​ក្នុង​ផ្ទះ​ផ្សេងៗ​ទៀត​ធ្លាក់​ចុះ​ជាង​ដើមឆ្នាំ ក្នុងនោះ​តម្លៃ​ឧស្ម័ន​និងអគ្គិសនី​នៅ​ថេរដដែល ​។ បើ​តាម​ទិន្ន​ន័យ​នេះ​អាច​ជាការ​ត្រួស​ត្រាយ​ផ្លូវ​មួយ​សម្រាប់​សន្ទុះ​ជំរុញ​

ការិយាល័យ​ស្ថិតិ​ជាតិ​និយាយ​ថា ​អតិ​ផរណា​ប្រចាំ​ឆ្នាំ​របស់​អង់គ្លេស​ធ្លាក់​ចុះ​ដល់​២,៥%​នៅក្នុង​ខែសីហា​ពី​២,៦%​កាលពី​ដើម​ខែ​នេះ​ឆ្លុះ​​​បញ្ចាំង​ឱ្យ​ឃើញ​ថាកំណើន​ថ្លៃ​សម្លៀក​បំពាក់​សម្ភារ​សម្រាប់​ពាក់​ដៃ​និងជើង​ និងគ្រឿង​បរិក្ខា​រ​ក្នុង​ផ្ទះ​ផ្សេងៗ​ទៀត​ធ្លាក់​ចុះ​ជាង​ដើមឆ្នាំ ក្នុងនោះ​តម្លៃ​ឧស្ម័ន​និងអគ្គិសនី​នៅ​ថេរដដែល ​។ បើ​តាម​ទិន្ន​ន័យ​នេះ​អាច​ជាការ​ត្រួស​ត្រាយ​ផ្លូវ​មួយ​សម្រាប់​សន្ទុះ​ជំរុញ​សេដ្ឋកិច្ច​ពីធនាគារ​កណ្តាល​អង់​គ្លេស​ ។

ការធ្លាក់​​ចុះ​នៅក្នុង​អត្រា​ប្រចាំ​ឆ្នាំ​នេះនឹង​បន្ថែម​ការរំពឹង​ថា ​ធនាគារ​អង់គ្លេស​នឹងបង្កើន​កិច្ច​ប្រឹង​ប្រែង​ជំរុញ​សេដ្ឋកិច្ច​នៅក្នុងឆ្នាំ​នេះដើម្បី​ជួយ​ឱ្យ​ងើបឡើង​វិញ​​នៃសេដ្ឋកិច្ច​ដ៏​ទន់​ខ្សោយ​នៅ​ក្នុង​ប្រទេស​ដែល​បានធ្លាក់​ចុះ​ដល​់​ទៅ​​៩ខែ​មក​ទល់​នឹងចុងខែ​មិថុនា ។

បណ្តា​ក្រុមសេដ្ឋ​​វិទូ​រំពឹង​ថា ​ធនាគារ​កណ្តាល​​នឹងលើក​ទិសដៅ​កម្មវិធី​ជំរុញ​ការទិញ​​សញ្ញា​ប័ណ្ណ​លើស​ពីកម្រិត​​បច្ចុប្បន្ន​របស់ខ្លួន​​ចំនួន​៣៧៥​ពាន់​លាន​ផោន​នៅ​ពេល​ដែល​ចំនួន​នៃការទិញ​របស់ខ្លួន​​ត្រូវ​បញ្ចប់​នៅ​ក្នុង​​ខែ​វិច្ឆិកា​ខាងមុខ ។ ​គេរំពឹងថា ​ធនាគារ​អង់​គ្លេស​នឹង​ធ្វើ​ដូច្នេះ​បើ​ទោះ​ណា​ជា​មាន​ការ​ព្រមាន​​ចំពោះ​អតិផរណា​ពីសំណាក់​ក្រុម​អ្នក​រៀប​ចំ​គោល​នយោបាយ​ក្តី ។ ​​មន្ត្រី​ធនាគារ​កណ្តាល​ជា​ច្រើន​ជឿ​ថា អតិផរណា​នឹងថម​ថយ​ដល់​ចំណុច​គោល​ដៅ​២%​នៅខែក្រោយ ។