ការិយាល័យស្ថិតិជាតិនិយាយថា អតិផរណាប្រចាំឆ្នាំរបស់អង់គ្លេសធ្លាក់ចុះដល់២,៥%នៅក្នុងខែសីហាពី២,៦%កាលពីដើមខែនេះឆ្លុះបញ្ចាំងឱ្យឃើញថាកំណើនថ្លៃសម្លៀកបំពាក់សម្ភារសម្រាប់ពាក់ដៃនិងជើង និងគ្រឿងបរិក្ខារក្នុងផ្ទះផ្សេងៗទៀតធ្លាក់ចុះជាងដើមឆ្នាំ ក្នុងនោះតម្លៃឧស្ម័ននិងអគ្គិសនីនៅថេរដដែល ។ បើតាមទិន្នន័យនេះអាចជាការត្រួសត្រាយផ្លូវមួយសម្រាប់សន្ទុះជំរុញសេដ្ឋកិច្ចពីធនាគារកណ្តាលអង់គ្លេស ។
ការធ្លាក់ចុះនៅក្នុងអត្រាប្រចាំឆ្នាំនេះនឹងបន្ថែមការរំពឹងថា ធនាគារអង់គ្លេសនឹងបង្កើនកិច្ចប្រឹងប្រែងជំរុញសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះដើម្បីជួយឱ្យងើបឡើងវិញនៃសេដ្ឋកិច្ចដ៏ទន់ខ្សោយនៅក្នុងប្រទេសដែលបានធ្លាក់ចុះដល់ទៅ៩ខែមកទល់នឹងចុងខែមិថុនា ។
បណ្តាក្រុមសេដ្ឋវិទូរំពឹងថា ធនាគារកណ្តាលនឹងលើកទិសដៅកម្មវិធីជំរុញការទិញសញ្ញាប័ណ្ណលើសពីកម្រិតបច្ចុប្បន្នរបស់ខ្លួនចំនួន៣៧៥ពាន់លានផោននៅពេលដែលចំនួននៃការទិញរបស់ខ្លួនត្រូវបញ្ចប់នៅក្នុងខែវិច្ឆិកាខាងមុខ ។ គេរំពឹងថា ធនាគារអង់គ្លេសនឹងធ្វើដូច្នេះបើទោះណាជាមានការព្រមានចំពោះអតិផរណាពីសំណាក់ក្រុមអ្នករៀបចំគោលនយោបាយក្តី ។ មន្ត្រីធនាគារកណ្តាលជាច្រើនជឿថា អតិផរណានឹងថមថយដល់ចំណុចគោលដៅ២%នៅខែក្រោយ ។
ចែករំលែកព័តមាននេះ