ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ធ្លាក់​​​​បុស្ស​​​ស្បូវ​​​​​ និង​អតី​​ត​​​ទី​បញ្ជា​ការ​​​​​​​​តា​​ម៉ុក​​លើ​ភ្នំ​​​ដង​រែក​​ទាក់​ទាញការទៅ​កម្សាន្ត​

11 ឆ្នាំ មុន

​​​ខេត្ត​​​ព្រះ​វិ​ហារ​ ៖ នៅលើ​​​​​កំ​ពូល​​​​​ភ្នំ​​​ដង​រែក​​​​​​​​មាន​រម​ណី​យ​ដ្ឋាន​​​​​ទេស​ចរណ៍​​​​ធម្ម​ជាតិ​​​​​គួរ​​ឱ្យ​​​​​ទាក់ ទាញ​​​​​ភ្ញៀវ​​ទេសចរ​​​​​ជាតិ​​​ និង​អន្តរ​ជាតិ​​​ ​​​​ទៅ​កម្សាន្ត​​​​ គឺ​រម​​ណីយដ្ឋាន​​​​ធម្ម​ជាតិ​​​​​«ទឹក​​ធ្លាក់​​​​​​តេជោ​​​បុស្ស​​ស្បូវ»​​​ ស្ថិត​ក្នុង​​​​ភូមិ​តេ​ជោ​​​​​បុស្ស​ស្បូវ​​​ ឃុំ​​​ស្រឯម​​​​ស្រុក​ជាំ​ក្សាន្ត​ ។ ​​​រម​ណីយ​ដ្ឋាន​​​​​នោះ​​មាន​ចម្ងាយ​​​​១១០​គីឡូ​​​ម៉ែត្រ​​​​ពី​ក្រុង​ព្រះ​វិហារ​​​ តាម​ដង​​​​ផ្លូវ​ជាតិ​លេខ​​​៦២​​ លុះ​ដល់​​​ចំណុច​​​​ផ្លូវ​បំបែក​​​​ស្រុកជាំ​ក្សាន្ត ធ្វើ​ដំណើរ​​​​តាម​​

​​​ខេត្ត​​​ព្រះ​វិ​ហារ​ ៖ នៅលើ​​​​​កំ​ពូល​​​​​ភ្នំ​​​ដង​រែក​​​​​​​​មាន​រម​ណី​យ​ដ្ឋាន​​​​​ទេស​ចរណ៍​​​​ធម្ម​ជាតិ​​​​​គួរ​​ឱ្យ​​​​​ទាក់ ទាញ​​​​​ភ្ញៀវ​​ទេសចរ​​​​​ជាតិ​​​ និង​អន្តរ​ជាតិ​​​ ​​​​ទៅ​កម្សាន្ត​​​​ គឺ​រម​​ណីយដ្ឋាន​​​​ធម្ម​ជាតិ​​​​​«ទឹក​​ធ្លាក់​​​​​​តេជោ​​​បុស្ស​​ស្បូវ»​​​ ស្ថិត​ក្នុង​​​​ភូមិ​តេ​ជោ​​​​​បុស្ស​ស្បូវ​​​ ឃុំ​​​ស្រឯម​​​​ស្រុក​ជាំ​ក្សាន្ត​ ។ ​​​រម​ណីយ​ដ្ឋាន​​​​​នោះ​​មាន​ចម្ងាយ​​​​១១០​គីឡូ​​​ម៉ែត្រ​​​​ពី​ក្រុង​ព្រះ​វិហារ​​​ តាម​ដង​​​​ផ្លូវ​ជាតិ​លេខ​​​៦២​​ លុះ​ដល់​​​ចំណុច​​​​ផ្លូវ​បំបែក​​​​ស្រុកជាំ​ក្សាន្ត ធ្វើ​ដំណើរ​​​​តាម​​ផ្លូវ​ក្រួស​ក្រហម​​ទៅ​​កាន់​​​​ជើង​​​ភ្នំ​​​ដង​រែក​​​ រួច​គេ​​​​ធ្វើ​ដំណើរ​​​ឡើង​ខ្នង​ភ្នំ​​​​​​តាម​ផ្លូវ​ក្រាល​បេ​តុង​ ។​

​រមណី​យដ្ឋាន​​​​​​​តេ​ជោ​​​​​​បុស្សស្បូវ​​​​​​ ជា​រៀង​រាល់​​​​​ឆ្នាំ​​ត្រូវ​​​​​​រៀប​ចំ​​​កែ​លម្អ​​​​ដោយ​កង​យោ​ធ​ពល​​​ខេម​រ​ភូមិន្ទ​​​របស់​កង​​​​ឯក​ភាព​​​សឹក​រង​​ព្រះ​វិហារ​​​។ ខណៈ​​​ពេល​តំបន់​នោះ​​​មាន​ការ​​​​គំរាម​កំហែង​​​​ពី​​ទាហាន​​សៀម​​​ឈ្លាន​ពាន​​​​មក​លើ​អធិប​តេយ្យ​​​​​​ភាព​របស់​កម្ពុជា​​​កន្លង​ទៅ​​ ​កង​កម្លាំង​​​កម្ពុជា​វាយ​​​​​​​ទប់​ទល់​​​និង​ឈរ​ជើង​​​បាន​យ៉ាង​រឹង​មាំ​​ ។​

រមណី​យ​ដ្ឋាន​​​​​មួយ​​​នោះ ទោះ​បី​​ជាស្ថិត​​នៅ​ដាច់​​​​ស្រយាល​​​ពីទី​ប្រជុំ​​​​ជន​​ក្រុង​ព្រះ​វិហារ​​​ និង​​​​​​រាជ​​ធានីភ្នំពេញ​​​​​ក៏​ដោយ​​ ​តែ​ចំពោះ​​​ភ្ញៀវ​ទេស​ចរ​​​​គេ​សង្កេត​ឃើញ​​​​ទៅ​​កម្សាន្ត​ជា​ហូ​រហែ​​ ។ ភ្ញៀវ​ទេស​ចរជាតិ​​​ និង​អន្ត​រ​ជាតិ​​​ បាន​ទៅលេង​​​​កម្សាន្ត​​​នៅ​តំ​បន់នោះ​ក្នុង​​​​​រដូវ​វស្សា​​​ចាប់​ពី​ខែ​​​​កក្កដា រហូត​​​​​ដល់​​​​​ដំណាច់​​​​​​​​​​ខែ​​តុលា​​​ ពី​ព្រោះ​​​ទឹក​ធ្លាក់​​​ខ្លាំង​​​​មានតែ​ក្នុង​​​​​រដូវ​​​​វស្សា​​​​​ចន្លោះ​​​​​ពី​​៣​ទៅ​​​៤​ខែ​ប៉ុណ្ណោះ ។​ ​

​ចំពោះ​នៅ​រដូវ​ប្រាំង​​​​​តាម​ការ​សង្កេត​​​ឃើញ​​តំបន់​​​​នោះ​​នៅ​តែ​​មាន​ភ្ញៀវ​ទេសចរ​​​ទៅ​កម្សាន្ត​​​​មិន​ដាច់​​​​ ព្រោះ​នៅលើ​​​កំពូល​ភ្នំ​​​​​​ដង​រែក​​​​​ត្រង់​​ចំណុច​​បុស្ស​ស្បូវ​​​​ ក៏​នៅ​មាន​​​​ទី​កន្លែង​​​ទស្សនា​​កម្សាន្ត​​មួយ​កន្លែង​ទៀ​ត​​នៅក្បែរ​នោះ​​​ គឺ​​ជា​ទី​តាំង​​​ជំរំ​​​ទី​បញ្ជា​ការ​​លាក់​​​ខ្លួន​របស់​​​​​​​កង​ទ័ព​ខ្មែ​រ​ក្រហម​​​​​​តាម៉ុក ។​​ ក្រោយ​ពេល​​​​ដួល​​រលំ​​​​​នា​ថ្ងៃ​​ទី​​​៧​​ មករា​ ​ឆ្នាំ​​១៩៧៩ ​​មេ​ខ្លោង​​​​ធំៗ​​​របស់​​ខ្មែរ​ក្រហម​​​បាន​​​កេណ្ឌ​​​​ទ័ព​​របស់​ខ្លួន​រត់​​​ទៅ​​​ពួន​​សម្ងំ​​​លើ​ខ្នង​ភ្នំ​ដង​រែក​​​​ ចំណុច​​ជាំ​​តែ​ ក្បែរ​​​បុស្ស​ស្បូវ​​ ក្នុង​ទឹក​​​ដី​ខ្មែរ​​ជាប់​ព្រំ​​ប្រទល់​​​ប្រទេស​ថៃ​​ ។

ត្រង់​​ចំណុច​​​នោះ​ តា​ម៉ុក​​​​​ សហ​ការ​​​ជា​មួយ​កង​ទ័ព​​​​​ថៃ​ធ្វើ​ផ្លូវ​​ចូល​​ពីដី​ថៃ​​​ សាង​សង់​​​​ទី​បញ្ជា​ការ​​​​លាក់​ខ្លួន​​​ដ៏​រឹង​មាំ​​​​មួយ​​​ គឺ​សាង​សង់​​​លេណ​ដ្ឋាន​​​​ធំ​អំពី​​​បេតុង​​​​​ក្នុង​ដី​​​ និង​តាម៉ុក​​​សាង​សង់​​​​ផ្ទះ​​មួយ​​​ខ្នង​​ជញ្ជាំង​​​​​​ធ្វើ​អំពី​​​បេតុង​​​ និង​​​​​សសរ​​​ធ្វើ​​​អំពី​ឈើ​​​គ្រញូង​​​​សុទ្ធ​​​ ។ ពេល​នេះ​​​​ទីបញ្ជា​ការ​​​​តា​ម៉ុក​នោះ​​ បាន​ក្លាយ​ទៅ​ជា​​​​​​ទី​កន្លែង​​​​ប្រវត្តិ​សាស្ត្រ​​មួយ ។​​ ​ភ្ញៀវ​​ទេសចរ​​​ជាតិ និង​អន្តរ​ជាតិ​​​​នៅ​ពេល​​​ឡើង​ទៅកម្សាន្ត​​​នៅ​រមណីយ​ដ្ឋាន​​​​ទឹក​ធ្លាក់​បុស្ស​ស្បូវ​​​​ ក៏​ឆ្លៀត​​​​​ទៅ​ទស្សនា​​ទីបញ្ជា​ការ​​​លាក់​ខ្លួន​​​ប្រវត្តិ​សាស្ត្រ​​របស់​តាម៉ុក​​នៅចំណុច​​​​ជាំ​​តែ​នោះ ។​

​បើ​តាម​​ការ​បញ្ជាក់​​​ឱ្យ​ដឹង​​​​ពី​បណ្តា​នាយ​ទាហាន​​ធ្លាប់​​​រួម​រស់​តស៊ូ​​​ជា​មួយ​ត​ា​ម៉ុក​​ថា នៅ​​ក្បែរ​​​​សំណង់​ផ្ទះ​​​​តា​ម៉ុក​​​​ គឺ​មាន​​​​ដើម​​​រាំ​ង​ភ្នំ​​​​១​ដើម​​​ ​​​​​ដែល​តា​ម៉ុក​​​​ស្រឡាញ់​​​​ស្មើ​ជីវិត​​​ ។ ពួក​គេ​​​ចាំ​បាន​​ថា តាម៉ុក​​​មិន​ឱ្យ​នរណា​​ម្នាក់​​​​ប៉ះ​​​​ពាល់​​​​ទៅ​លើ​​​​ដើម​​រាំង​​ភ្នំ​នោះ​ទេ ។​សព្វ​​ថ្ងៃ​​​​​រាំង​​ភ្នំ​​មួយ​ដើម​នោះ​​​លូត​លាស់​​​ធំ​ខ្ពស់​​ជាង​​ផ្ទះ​តាម៉ុក​​​​ទៅ​ទៀត ។​​​​​​​​ទឹក​ធ្លាក់​​​ធម្ម​ជាតិ​​​បុស្សស្បូវ​​​ ពិត​មែន​​​តែ​នៅ​ឆ្ងាយ​​​ស្ថិត​នៅលើ​កំពូល​ភ្នំ​​ដង​រែក​​ តែ​ភ្ញៀវ​​ទេសចរ​​ដែល​ទៅកម្សាន្ត​​​​​និយាយ​​​ថា ពួក​​គេ​មាន​អារម្មណ៍​​​​​​​​សប្បាយ​​​រីក​រាយ​​​យ៉ាង​ខ្លាំង​​​ពេល​ដែល​​​​​ទៅលេង​​​កម្សាន្ត​​​​​​ជាមួយ​​​​​ក្រុ​ម​គ្រួសារ​​​ និង​មិត្ត​ភក្តិ​​​ ។​​ ធម្ម​​ជាតិ​​នៅ​ទីនោះ​​​មាន​លក្ខណៈ​​​​ល្អ ប្រណីត​​​​​គួរ​​ឱ្យ​ស្រឡាញ់​​​​ ហើយប្រាថ្នា​​​​​ចង់​ទៅ​លេង​នាពេល​ក្រោយ​​ទៀត ៕