តាមរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារទី១៨ កញ្ញា បានឱ្យដឹងថា តម្លៃផ្ទះសម្បែងនៅក្នុងទីក្រុងមួយចំនួននៃប្រទេសចិនឡើងថ្លៃខ្ពស់កាលពីខែសីហា ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២លើពិភពលោកមួយនេះប្រឹងប្រែងទប់ស្កាត់តម្លៃអចនទ្រព្យនិងការប៉ាន់ស្មានមួយចំនួន ។
ការិយាល័យស្ថិតិជាតិឱ្យដឹងថា កាលពីខែសីហា ទីក្រុងចំនួន៣៦ធ្លាក់ចុះពីទីក្រុងចំនួន៥០កាលពីខែកក្កដា ក្នុងចំណោមទីក្រុងធំៗទាំង៧០ឃើញថា តម្លៃផ្ទះសម្បែងឡើងខ្ពស់ ។ បើធៀបនឹងខែកក្កដា តម្លៃផ្ទះសម្បែងថ្មីនៅក្នុងទីក្រុងចំនួន២០បានធ្លាក់ចុះនៅក្នុងខែសីហា ខណៈដែលតម្លៃផ្ទះសម្បែងនៅក្នុងទីក្រុងចំនួន៤ទៀតនៅថេរដដែល ។
យ៉ាងណាក៏ដោយ បើផ្អែកទៅលើមូលដ្ឋានប្រចាំឆ្នាំកាលពីខែមុន គេសង្កេតឃើញថា តម្លៃផ្ទះសម្បែងឡើងថ្លៃខ្ពស់ ដែលទីក្រុងចំនួន១៤ក្នុងចំណោមទីក្រុងទាំង៧០មានការកើនឡើងដល់ទៅ១,៣% ។ ប្រទេសចិនបានរឹតបន្តឹងការទប់ស្កាត់ទៅលើវិស័យអចលនទ្រព្យចាប់តាំងពីឆ្នាំ២០១០ មកក្នុងកិច្ចប្រឹងប្រែងរក្សាតម្លៃផ្ទះសម្បែងឱ្យស្ថិតក្នុងកម្រិតមួយសមហេតុផល ។
រដ្ឋាភិបាលបានដាក់កំហិតលើការទិញផ្ទះសម្បែងនៅក្នុងទីក្រុងជាច្រើនខណៈដែលមានការទាមទារឱ្យទម្លាក់ខ្ទង់ចំណាយ និងបញ្ជូលពន្ធអចលនទ្រព្យ ។ ថ្មីៗនេះដើម្បីលើកស្ទួយសេដ្ឋកិច្ចដែលកំពុងយឺតយ៉ាវនោះ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយបន្ធូរបន្ថយអត្រាការប្រាក់នៅក្នុងខែមិថុនានិងកក្កដា ៕
ចែករំលែកព័តមាននេះ