ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនខ្មែរ-ចិន51នាក់ភ្នាល់ល្បែងតាមអីុនធើរណេត

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ទី​តាំង​​លេង​ល្បែង​​ភ្នាល់​​បាល់​​តាម​ប្រព័ន្ធ​​​ អីុន​ធើរ​ណេតចំនួន​​ពីរ​កន្លែង​​ត្រូវ​​​​សមត្ថ​កិច្ច​នគរ​បាល​​​នៃ​នាយក​ដ្ឋាន​​ប្រឆាំង​​ភេរវ​​កម្ម​​ក្រសួង​​មហា​ ផ្ទៃ​​​ សហ​ការ​ជា​មួយ​នគរ​​បាល​ស្នង​ការ​ដ្ឋាន​​រាជ​ធានី​ភ្នំពេញ ​​​​និង​នគរ​បាល​​​​ខណ្ឌ​ចំ​ការ​មន​ ដោយ​​​មាន​ការ​​ចូល​រួម​​​អនុវត្ត​​ពី​ព្រះរាជ​អាជ្ញា​​​អម​​សាលា​ដំបូង​​រាជ​ធានី​​ បាន​ឆែក​ឆេរ​​​ និង​ឃាត់​ខ្លួន​​​ជន​ជាតិចិន​​ ​​ម៉ាឡេស៊ី​​ ចំនួន​២៦​​នាក់ និង​​ជន​ជាតិ​ខ្មែ​រ​​ចំនួន​​២៥​នាក់​​​ នាំ​ទៅ​​កាន់​​នាយក​ដ្ឋាន​ដើម្បី​​​ធ្វើ​​ការ​​សួរ​នាំ​​

រាជ​ធានី​ភ្នំពេញ ៖ ទី​តាំង​​លេង​ល្បែង​​ភ្នាល់​​បាល់​​តាម​ប្រព័ន្ធ​​​ អីុន​ធើរ​ណេតចំនួន​​ពីរ​កន្លែង​​ត្រូវ​​​​សមត្ថ​កិច្ច​នគរ​បាល​​​នៃ​នាយក​ដ្ឋាន​​ប្រឆាំង​​ភេរវ​​កម្ម​​ក្រសួង​​មហា​ ផ្ទៃ​​​ សហ​ការ​ជា​មួយ​នគរ​​បាល​ស្នង​ការ​ដ្ឋាន​​រាជ​ធានី​ភ្នំពេញ ​​​​និង​នគរ​បាល​​​​ខណ្ឌ​ចំ​ការ​មន​ ដោយ​​​មាន​ការ​​ចូល​រួម​​​អនុវត្ត​​ពី​ព្រះរាជ​អាជ្ញា​​​អម​​សាលា​ដំបូង​​រាជ​ធានី​​ បាន​ឆែក​ឆេរ​​​ និង​ឃាត់​ខ្លួន​​​ជន​ជាតិចិន​​ ​​ម៉ាឡេស៊ី​​ ចំនួន​២៦​​នាក់ និង​​ជន​ជាតិ​ខ្មែ​រ​​ចំនួន​​២៥​នាក់​​​ នាំ​ទៅ​​កាន់​​នាយក​ដ្ឋាន​ដើម្បី​​​ធ្វើ​​ការ​​សួរ​នាំ​​ពាក់​ព័ន្ធ​​នឹង​សកម្ម​ភាព​​លេង​ល្បែង​​ភ្នាល់​​​តាម​​អីុន​ធើរ​​ណេត កាល​ពី​​​ព្រឹក​ថ្ងៃទី​​២០ កញ្ញា ។

ទី​តាំង​​​ទាំង​ពីរ​​​កន្លែង​​ខាង​លើ​​នេះ​​​​​កន្លែង​​ទី​​១ ស្ថិត​នៅ​​​ផ្ទះ​​លេខ​​១៦ AB ផ្លូវ​លេខ​​៩ សង្កាត់​​​ទន្លេ​​បាសាក់ ខណ្ឌ​ចំ​ការ​មន និង​ទី​​២ ស្ថិត​​នៅ​​ផ្ទះ​លេខ​​៣៤​ ផ្លូវ​លេខ​​១០៥ សង្កាត់​បឹង​កេង​កង​ទី​​៣ ខណ្ឌ​​ចំ​ការ​មន ។ ​​ប្រតិ​បត្តិ​​ការ​​ទាំង​ពីរ​​​កន្លែង​នេះ​​សមត្ថ​កិច្ច​​អនុវត្ត​​ន៍​​ឡើង​ក្នុង​ពេល​តែ​មួយ​​​​ ក្នុង​នោះ​​​​ ​​ក៏​បាន​ឃាត់​ខ្លួន​​ជន​ជាតិ​ខ្មែរ​​​នៅ​ក្នុង​​​ទី​តាំង​​ខាង​លើ​នេះ​​ចំនួន​​​២៥​នាក់​​មាន​ប្រុស​​-ស្រី នាំ​ទៅ​កាន់​​​នាយក​ដ្ឋាន​​ដើម្បី​​​សួរ​ចម្លើយ ។

ការ​បង្ក្រាប​​​​ទី​តាំង​​​​លេង​ល្បែង​ភ្នាល់​​ទាំង​ពីរ​កន្លែង​​ខាងល​ើ​នេះ​​ សមត្ថ​កិច្ច​​​អនុវត្ត​​ឡើង​ក្នុង​​រយៈ​ពេល​​តែ​២​ម៉ោង​ប៉ុណ្ណោះ ដោយ​សារ​​ទី​តាំង​​​ទី​​មួយ​​​តូច​ជាង​ទី​តាំង​​​ក្នុង​ភូមិ​សាស្ត្រ​​​សង្កាត់​បឹង​កេង​ទី​​៣ ។ ទី​តាំង​នៅ​ក្នុង​​សង្កាត់​ទន្លេ​បាសាក់​ដដែល​​នោះ ​គេ​ឃើញ​​​មាន​តែ​ជន​ជាតិ​ចិន​​តែ​២​​នាក់​ប៉ុណ្ណោះ ដោយ​ឡែក​ទី​តាំង​​ក្នុង​ភូមិ​សាស្ត្រ​​​បឹង​កេង​កង​​​​ទី​​៣​​​​ មាន​ជន​ជាតិ​​ចិន ភេ​ទ​​ប្រុស​​​​ចំនួន​​២៤​នាក់ និងខ្មែរ​​៧​នាក់​សុត្ធ​​តែ​ជា​នារី​ទាំង​អស់ ។

ប្រភព​ព័ត៌​​មាន​ក្រៅ​ផ្លូវ​ការ​​​បាន​បង្ហើប​​ថា ប្រតិ​បត្តិ​ការ​ខាង​​លើ​នេះ​សមត្ថ​កិច្ច​​​ក៏​បាន​ធ្វើ​ការ​ដក​​ហូត​​លុយ​ដុល្លារ​​ពី​ក្រុម​ជន​​ជាតិ​ចិន​ខាង​លើ​នេះ​​​បាន​​មួយ​ចំនួន​ធំ​​ផង​ដែរ ។ ជាង​នេះ​ទៅ​ទៀត​​​សមត្ថ​កិច្ច​​បាន​ឆែក​ឆេរ​​​ឃើញ​​​ «បុង» ចាក់​​បាល់​ដែល​មាន​វិក្ក​យ​បត្រ​​​រាប់​ម៉ឺន​​ដុល្លារ ។

មិ​ន​ទាន់​មាន​​​ប្រភព​ព័ត៌​​មាន​​​ផ្លូវ​ការ​ណា​មួ​យ​អះ​អាង​​បញ្ជាក់ ​ពី​​ក្រុម​មន្ត្រី​​​សមត្ថ​កិច្ច​​​ក្នុង​ប្រតិ​បត្តិ​ការ​​ខាង​​លើ​នេះ​​ថា ការ​ចុះ​​​ឆែក​ឆេរ​​ និង​ឃាត់​ខ្លួន​​មនុស្ស​​មាន​ចិន​​ មាន​ខ្មែរ​​​នេះ​ពាក់​ព័ន្ធ​​នឹង​​បទ​ល្មើស​​អ្វី​ច្បាស់​លាស់​​នៅ​ឡើយ​ទេ ប៉ុន្តែ​​សមត្ថ​កិច្ច​​ខ្លះ​​លួច​​​បង្ហើបប្រាប់​​​ថា​ ពាក់​ព័ន្ធ​​នឹង​បទ​ល្មើស​​លេង​ល្បែង​​ភ្នាល់​​តាម​ប្រព័ន្ធ​​អេឡេ​ត្រូនិក​​ ។ កាល​ពី​​​ប៉ុន្មា​ន​​ថ្ងៃ​មុន​នេះ​​ក៏​​​មាន​​​​ការ​ឃាត់​​ខ្លួន​​ក្រុម​ជន​​ជាតិ​​ឥណ្ឌូណេ​ស៊ី​​​រាប់​រយ​​នាក់ ​ដែល​ជួល​​​ផ្ទះ​នៅ​ក្នុង​​​ខណ្ឌ​ចំការ​មន​​​ដែរ​ ពួក​​គេ​ទទួល​​​រង​ការ​​ចោទ​ប្រកាន់​​ថា លេង​ល្បែង​​​ភ្នាល់​ខុស​ច្បាប់ដូច​គ្នា​ដែរ ៕