ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សក្ដានុ​ពល​​កម្ពុជា​​អ្នក​ទេសចរ​​នឹង​​កើន​​ទេ​​ឡើង​​ក្នុង​រ​ង្វ​ង់​១០​​លាន​​នាក់​នៅ​​ឆ្នាំ​​២០២០​​ខាង​​មុខ​

12 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ​​ ៖ សម្តេច​​អគ្គ​​មហា​​សេនា​​បតី​តេជោ​​ ហ៊ុន សែន នាយ​​ក​រដ្ឋ​​មន្ត្រី​​នៃ​​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា​​ បាន​មាន​ប្រសាសន៍​​សង្កត់​​ធ្ងន់​​បន្ថែម​​ទៀត​ទៅ​លើ​​ចំណុច​ដែ​លត្រូវ​​យក​ចិត្ត​​ទុក​ដាក់​​ដើម្បី​ធានា​​ថា កម្ពុជា​នឹង​ទទួល​​បាន​​ភ្ញៀវ​​​​​ទេស​ចរ​​ក្នុង​រង្វង់​​១០​លាន​នាក់​​នៅ​​ក្នុង​​​ឆ្នាំ​​២០២០ ។​

សម្តេច​​តេជោ​​នាយ​​ក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន បាន​​មាន​​ប្រសាសន៍​​​បែប​នេះ​នា​ព្រឹក​​ថ្ងៃទី​២០ កញ្ញា ឆ្នាំ​២០១២ នៅ​វិមាន​​សន្តិ​ភាព ​​​ក្នុង​​ឱ​កាស​​អញ្ជើញ​​ជា​​អធិ​

​រាជ​ធានី​ភ្នំពេញ​​ ៖ សម្តេច​​អគ្គ​​មហា​​សេនា​​បតី​តេជោ​​ ហ៊ុន សែន នាយ​​ក​រដ្ឋ​​មន្ត្រី​​នៃ​​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា​​ បាន​មាន​ប្រសាសន៍​​សង្កត់​​ធ្ងន់​​បន្ថែម​​ទៀត​ទៅ​លើ​​ចំណុច​ដែ​លត្រូវ​​យក​ចិត្ត​​ទុក​ដាក់​​ដើម្បី​ធានា​​ថា កម្ពុជា​នឹង​ទទួល​​បាន​​ភ្ញៀវ​​​​​ទេស​ចរ​​ក្នុង​រង្វង់​​១០​លាន​នាក់​​នៅ​​ក្នុង​​​ឆ្នាំ​​២០២០ ។​

សម្តេច​​តេជោ​​នាយ​​ក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន បាន​​មាន​​ប្រសាសន៍​​​បែប​នេះ​នា​ព្រឹក​​ថ្ងៃទី​២០ កញ្ញា ឆ្នាំ​២០១២ នៅ​វិមាន​​សន្តិ​ភាព ​​​ក្នុង​​ឱ​កាស​​អញ្ជើញ​​ជា​​អធិ​បតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​​ប្រគល់​​ និង​​ប្រកាស​​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​​ការ​​ផែន​ការ​​យុទ្ធ​សាស្ត្រ​​អភិវឌ្ឍន៍​​ទេសចរណ៍​​២០១២-២០២០ ដែល​ជា​ការ​​បង្ហាញ​នូវ​​​ចក្ខុ​វិស័យ​​​ច្បាស់​​លាស់ និង​យូរ​​អង្វែង​​សម្រាប់​​ការ​​​អភិវឌ្ឍ​​ទេសចរណ៍​​កម្ពុជា​​ដោយ​​ផ្តោត​​លើ​កត្តា​​សក្តា​​នុ​ពល​នៃ​​ធន​ធាន​​វប្ប​​ធម៌​​ និង​ធម្ម​ជាតិ ។

សម្តេច​​​តេជោ​​នាយ​ក​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​​​​​ថា មាន​កត្តា​​ធំ​​ៗ​​ពីរ​គួប​ផ្សំ​​​គ្នា​​គឺ ​កត្តា​​ផ្ទៃ​​ក្នុង​​ និង​​​កត្តា​​អន្តរ​ជាតិ ​​ដែល​មាន​ភាព​​​អំណោយ​​ផល ។ ទាក់​ទង​នឹង​កត្តា​​អន្តរ​ជាតិ​​​ដែល​មាន​​ភាព​អំណោយ​​ផល ​​សម្តេច​​​តេជោ​​នាយក​រដ្ឋ​​មន្ត្រី​​ បញ្ជាក់​​ថា យើង​មិន​អាច​​​ទាក់​ទាញ​​ភ្ញៀវ​​ទេស​ចរ​​អន្តរ​ជាតិ​​បាន​នៅ​ពេល​​ដែល​យើង​​​ខ្វះ​​ទំនាក់​ទំនង​ការ​ទូត​​ជា​មួយ​នឹង​​ប្រទេស​​ដទៃ​បាន​ទេ គឺ​ទាល់​​​តែ​មាន​កិច្ច​​​សហ​ប្រតិ​បត្តិ​​ការ​​ទូ​លំ​ទូ​លាយ​​ជា​មួយ​នឹង​ប្រទេស​​ដទៃ​​ទាំង​អស់​​ ។​​ ​​​ការ​ទាក់​ទាញ​​ភ្ញៀវ​​ទេស​ចរ​​អន្តរ​ជាតិ​​នេះ​​​យើង​​គ្មាន​​ការ​រើស​​អើង​ថា​មក​ពី​ស្បែក​ខ្មៅ​-ស្បែក​​ស ឬ​​ស្បែក​លឿង​​​​ទេ គឺ​​​ឱ្យ​តែ​ភ្ញៀវ​​ទេស​ចរ​​​ ។ ​​​​នេះ​​គឺ​ជា​កត្តា​​ដែល​យើង​ចាំ​បាច់​ត្រូវ​តែ​មាន​​ទំនាក់​​ទំនង ​ហើយ​នេះ​​ក៏​ស្ថិត​​​នៅ​ក្នុង​មុម​​​ទី​២​​នៃ​យុទ្ធ​សាស្ត្រ​​​ត្រី​កោណ​ដែល​បាន​ដាក់​ចេញ​​នៅ​ថ្ងៃទី​​២​​ ធ្នូ ឆ្នាំ​​១៩៩៨ ក្នុង​រាជ​រដ្ឋា​​ភិ​បាល​​អាណត្តិ​​ទី​២ ដែល​ធ្វើ​​សមា​ហរណ​​កម្ម​បន្ទាន់​ទៅ​ក្នុង​តំបន់​​ និង​ពិភព​លោក ។ ​តាំង​ពី​ពេល​នោះ​​មក​ កម្ពុជា​​បាន​​បង្កើត​​ទំនាក់​​ទំនង​​ការ​ទូត​​ទូ​លំ​ទូ​លាយ​​ជា​មួយ​​គ្រប់​ទ្វីប​​ គ្រប់​តំបន់​​ រាប់​​ទាំង​ឆ្នាំ​នេះ​​​កម្ពុជា​​ជា​ប្រធាន​អាស៊ាន​​​ផង​ដែរ ។

មួយ​ផ្នែក​​ទៀត​សម្តេច​​តេជោ​​មាន​​ប្រសាសន៍​​ថា កត្តា​​ខាង​ក្រៅ​ក៏​​ជា​កត្តា​​ងាយ​រង​នូវ​​ផល​ប៉ះ​ពាល់​​សម្រាប់​​​វិស័យ​​ទេស​ចរណ៍​​​របស់​កម្ពុជា ​ដែល​​ទាក់​ទង​​ជា​មួយ​ការ​​ធ្លាក់​ចុះ​នៃ​​​សេដ្ឋ​កិច្ច​​​របស់​​ប្រទេស​​ដែល​មាន​ភ្ញៀវ​​ទេស​ចរ​​ច្រើន​​មក​កាន់​កម្ពុជា ។ បើ​សិន​ជា​​អាមេរិក​​ និង​​អឺរ៉ុប​​មាន​សេដ្ឋ​កិច្ច​​ងើប​​ឡើង​ល្អ​​ ទេស​ចរ​​មក​​ពី​តំបន់​​នោះ​​ក៏​មាន​ច្រើន​ដែរ ។

បន្ថែម​​ពី​លើ​នេះ ​គឺ​សុវត្ថិ​ភាព​​នៃ​ការ​​ហោះ​ហើរ​​​ដោយ​គ្មាន​​ការ​គំរាម​​កំហែងពី​​​ភេវរ​កម្ម​​ ​ក៏​ជា​​ផ្នែក​មួយ​​នាំ​ទេស​ចរមក​កាន់​​​​កម្ពុជា​​ ហើយ​​កម្ពុជា​​យើង​ក៏​មិន​ត្រូវ​ភ្លេច​​ថា នៅ​តំបន់​​របស់យើង​​មាន​​ប្រទេស​ដែល​​ភ្ជាប់​​ជើង​ហោះ​ហើរ​​ជា​មួយ​​យើង​ តែ​​​​ប្រទេស​ទាំង​នោះ​​បែរ​ជា​​អស្ថិរ​ភាព​​ដោយ​​សារ​មាន​ការ​​វាយ​ប្រហារ​​ដោយ​​ភេរវជន​​​​នោះ ​ហើយ​​កម្ពុជា ក៏​ពុំ​បាន​​ទទួល​​​ទេស​ចរ​​​ នេះ​​​ក៏​ជា​​បញ្ហា​​គ្រោះ​ថ្នាក់​​សម្រាប់​​សេដ្ឋ​កិច្ច​​កម្ពុជា​​ដែរ ។ ដូច្នេះ​​ហើយ​បាន​ជា​​ការ​រួម​គ្នា​​ជា​មួយ​សហ​គមន៍​​​អន្តរ​ជាតិ​ ​ជា​មួយ​​​ដៃ​គូ​​អន្តរ​ជាតិ​​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​​នឹង​​ភេរវ​កម្ម​​ គឺ​មិន​​មែន​​ចៃ​ដន្យ​ទេ គឺ​​បម្រើ​​​ឱ្យ​គោល​​ដៅ​នៃ​​សេដ្ឋ​កិច្ច​​ និង​សុវត្ថិ​ភាព​របស់​កម្ពុជា​​ផង​ និង​រួម​​ចំណែក​​ជា​មួយ​ពិភព​​លោក​​ដើម្បី​​​ប្រយុទ្ធ​ប្រឆាំង​នឹង​​​បិសាចដ៏​​ចង្រៃ​​ដែល​បំ​ផ្លាញ​​ឱ្យ​មាន​អស្ថិរ​ភាព​នៅ​​ក្នុង​​​ពិភព​លោក ។

​​កត្តា​​​អន្តរ​ជាតិ​​វា​មិន​​ទាន់​គ្រប់​គ្រាន់​​ទេ ប៉ុន្តែ​​ឥឡូវ​​ខ្ញុំ​និយាយ​​អំពី​​កត្តា​​ផ្ទៃ​ក្នុង​ដែល​ជា​កត្តា​​ធំ​ជាង​នេះ​​ទៀត ។ សម្តេច​​តេជោ បាន​​លើក​​​ហេតុ​ផល​ថា វា​គ្មាន​​អ្នក​ណា​​គេ​​ប្រថុយ​​ជីវ​ិត​​មក​ស្លាប់​​នៅ​ក្រោម​​គ្រាប់​កាំ​ភ្លើង​​ គ្រាប់​បែក​ទេ ។ អ្នក​ណា​មក​ធ្វើ​​ទេស​ចរណ៍​នៅ​​​កន្លែង​​មាន​​សង្គ្រាម ? ចាប់​តាំងពី​​​ឆ្នាំ​​១៩៧០ មក ​តើ​​មាន​​អ្នក​ណា​គេ​​​ធ្វើ​​ទេសចរណ៍​​នៅ​​​កន្លែង​​មាន​​សង្គ្រាម ? របប​​ប៉ុល ពត ?…

សម្តេច​​​មាន​ប្រសាសន៍​​ថា ​នៅ​​មុន​ឆ្នាំ​​១៩៩៨-១៩៩៩ រដ្ឋា​ភិបាល​​ជប៉ុន​​អនុញ្ញាត​​ឱ្យ​ទេស​ចរ​ជប៉ុន​​មក​ត្រឹម​តែ​ទី​ក្រុង​​ភ្នំ​ពេញ​​ និង​ទី​ក្រុង​​សៀម​រាប​​ទេ អត់​​ឱ្យ​ទៅ​ឆ្ងាយ​ទេ ។ ​ទេស​ចរ​​ជន​ជាតិ​បារាំង​ម្នាក់​​ អង់​គ្លេស​​ម្នាក់​​ និង​អូ​ស្ត្រា​លី​​ម្នាក់​បាន​​ស្លាប់​ពេល​​​​ធ្វើ​ដំណើរ​​តាម​​រថ​ភ្លើង ។ ​នេះ​គឺ​​ជា​ចំណុច​​​ដែល​​ធ្វើ​​ឱ្យ​​គេ​ភ័យ​ខ្លាច ​​មិន​​មាន​សុវត្ថិ​ភាព​​​​លើ​​បញ្ហា​ទេស​ចរណ៍​ទេ ដូច្នេះ​​បញ្ហា​សន្តិ​សុខ​ ស្ថិរ​ភាព​​​ខាង​នយោ​បាយ​​​វា​សំខាន់​​ណាស់​សម្រាប់​​​កម្ពុជា​ក្នុង​ការ​ទាក​់ទាញ​​ភ្ញៀវ​ទេស​ចរ​នេះ ។

យើង​មិន​​ត្រូវ​​មើល​រំ​លង​​ជា​មួយ​​នឹង​សន្តិ​​សុខ​​នេះ​ទេ ជាក់​ស្តែង​បាន​​បង្ហាញ​​ហើយ​ដែល​យើង​​ត្រូវ​ខិត​ខំ​​ចាប់​តាំង​​ពី​បញ្ហា​​សន្តិ​សុខ​​ធំ​​រហូត​​ទៅ​ដល់​​បញ្ហា​​តូ​ច​តាច​​ដូច​ជា បញ្ហា​​ភេរវ​កម្ម​​មិន​មែន​​ជា​បញ្ហា​​ដាច់​​ដោយ​ឡែក​​របស់​កម្ពុជា​​​​ទេ តែ​កម្ពុជា​​បាន​​ចូល​រួម​​ប្រឹ​ង​ប្រែង​​ដើម្បី​​កម្ពុជា​​ខ្លួន​​ឯង​ផង​​ និង​តំបន់ ព្រម​ទាំង​ពិភព​លោក​​ផង​ដែរ ។ ក៏​ប៉ុន្តែ​​​យើង​មិន​ត្រូវ​ភ្លេច​ថា​ កម្ពុជា​​​ក៏​មាន​​ទេស​ចរ​​ជន​ជាតិ​​បរទេស​ដែល​ពួក​ភេរវ​​​ករ​​ចង់​វាយ​​ប្រហារ​​​ដែរ ។ យើង​ត្រូវ​​មាន​ការ​ប្រុង​ប្រយ័ត្ន​​​លើ​ចំណុច​​ទាំង​អស់​នេះ ។

​សម្តេច​​​​តេជោ​​ មាន​ប្រសាសន៍​ថា ក្រៅ​ពី​​​នេះ​បញ្ហា​​ខ្លះ​​​ដែល​ខ្ញុំ​​ត្រូវ​ធ្វើ​​ការ​​ដាស់​តឿន​ ​រឿង​ខ្លះ​​មិន​គួរ​​កើត​​បែរ​ទៅ​​ជា​កើត​​ ។ រឿង​នេះ​​ខ្ញុំ​គិត​ថា​ គួរ​​ឈាន​​ដល់​ដំណាក់​​កាល​ផ្តាច់​ព្រ័ត្រ​ហើយ ​​មិន​គួរ​ត្រូវ​បាន​លើក​​លែង​បន្ថែម​ទេ នៅ​តាម​​ហាង ភោជ​នីយដ្ឋាន​នីមួយៗ​​ស្ទើរ​តែ​​គ្រប់​​ភោជនី​យ​ដ្ឋាន​​​មាន​​​ទេស​ចរបរទេស​​​​ចូល​ទទួល​ទាន​ ក៏​ដូច​​ជា​ទេស​​ចរ​ក្នុង​ស្រុក​​ក៏​ចូល​​ហាង​ដែរ ។ ប៉ុន្តែ​​​ក៏​នៅ​មាន​​ពួក​អ្នក​មាន​កាំ​ភ្លើង​​ទៅ​បាញ់​​បោះ​ធ្វើ​​ឱ្យ​មាន​​ចលាចល​ក្នុង​ភោជនីយ​ដ្ឋាន…។

ទាក់​ទិន​នឹង​បញ្ហា​​នេះ​​ សម្តេច​​តេជោ​​នាយក​​រដ្ឋ​មន្ត្រី​បាន​​សង្កត់​​ធ្ងន់​ថា តើ​យើង​ត្រូវ​បន្ត​ការ​អត់​ឱន​​ចំពោះ​ពួក​​នោះ​ដែល​មា​ន​កាំ​​ភ្លើង​បាញ់​​បោះ​ក្នុង​​ហាង​​តទៅ​ទៀតទេ?

មិន​ថា​​ទេស​ចរ​ជាតិ ឬ​បរទេស​​ទេ ពេល​ណា​​គេ​ឃើញ​​​ការ​បាញ់​បោះ​​នៅ​តាម​ភោជនីយដ្ឋាន​​ ដូច្នេះ​​គឺ​ជា​ការ​បំ​ផ្លាញ​ភ្ញៀវ​​ទេស​ចរ​​ហើយ​ ។ ​មិន​មែន​​​តែនៅ​​ភ្នំ​ពេញ​​ទេ គឺ​នៅ​គ្រប់​ខេត្ត​​ទាំង​អស់​​ បើ​ចង់​រក្សា​​សុវត្ថិ​ភាព​ទេស​ចរ​​ ចង់​​ឱ្យ​​មាន​​ភ្ញៀវ​ទេស​ចរ​មក​កម្សាន្ត​​ តើ​​អស់​លោក​​បណ្តោយ​​ឱ្យ​ពួក​កាប់​ដាវ​​​សាមូរ៉ៃ​​​ បាញ់​បោះ​ក្នុង​ភោជនី​យ​ដ្ឋាន​​ ហើយ​ទទួល​​ការ​អត់​​ឱន​​លើក​លែង​​ទេ? បើ​ទោះ​បី​ជា​កូន​អ្នក​ធំ​​ក៏​ដោយ បើ​សិន​ជា​ឪពុក​ម្តាយ​​ធំ​​ប៉ុណ្ណា​​ ក៏​ត្រូវ​តែ​បង្ក្រាប​​​ក្មេងនោះ​ដែរ ហើយ​ឪពុក​​ម្តាយ​កុំ​កាន់​​ជើង​ដើម្បី​​ចាត់​​វិធាន​ការ​​តាម​ផ្លូវ​​ច្បាប់​ ។ ត្រូវ​ដោះ​ស្រាយ​​បន្ត​ទៀត ។

សម្តេច​​គូស​​បញ្ជាក់​ថា ដូច្នេះ​ត្រូវ​យក​ចិត្ត​​​ទុក​ដាក់​​ឱ្យ​មែន​ទែន​​ចាប់​តាំង​​ពី​​ភេរវ​កម្ម​​ ហើយ​កុំ​​ភ្លេច​​បញ្ហា​តូច​តាច​​ដែល​បង្ក​​ឡើង​​ឱ្យ​សោះ ។ ក្រៅ​ពី​​នោះ​​ក៏​នៅ​មាន​ចរាចរ​​ណ៍ បញ្ហា​​ចរាចរណ៍​​នេះ​ក៏​បណ្តាល​​ឱ្យ​​ទេសចរ​ភ័យ​​ខ្លាច​​ដែរ ទាំង​​ទេស​ចរ​ក្នុងស្រុក​​ និង​ទេស​ចរ​ក្រៅ​ស្រុក ។ កន្លង ​​ទៅ​មាន​គ្រោះ​ថ្នាក់​​តាម​រថយន្ត​​តាក់ស៊ី រថយន្ត​​ក្រុង មាន​ការ​បាត់​បង់​​ជីវិត​ជន​ជាតិ​រុស្ស៊ី​ ។

ដូច្នេះ​​ បញ្ហា​​សុវត្ថិ​ភាព​​ចរាចរណ៍​​​ជា​​បញ្ហា​មួយ​​ធំ​​​ដែរ​​សម្រាប់​​ទេស​ចរ ​​កុំ​​ឱ្យ​​ទេសចរ​​មាន​ការ​ភ័យ​​ខ្លាច​ទាក់​ទង​​នឹង​​ការ​ធ្វើ​ដំណើរ​​​របស់​​ពួក​​គេ ។ នេះ​ជា​បញ្ហា​​មួយ​ដែល​ត្រូវ​​​លើក​យក​មក​និយាយ​ ។ មិន​មែន​​គ្រាន់​តែ​​រថយន្ត​ទេ សូម្បី​តែ​​កា​ណូត​​សម្រាប់​​ទេស​ចរ​ក៏​ត្រូវ​តែ​ពិនិត្យ​​មើល​​ដែរ ជា​ពិសេស​​ពេល​នេះ​​មាន​ទឹក​ជំនន់​​ពេល​ទេសចរ​​ចុះ​​កា​ណូត​​ភ្លាម​គឺ​ត្រូវ​មាន​​ពោង​​សុវត្ថិ​​ភាព​​​សម្រាប់​​​​ភ្ញៀវ​ទេស​ចរ ។

សូម្បី​តែ​សុវត្ថិ​ភាព​​​ចំណី​​អាហារ​ជា​ដើម គឺ​សុទ្ធ​តែ​​ជា​​ផ្នែក​​សុវត្ថ​ិភាព​​នៃ​ទេស​ចរ​​ ប្រយ័ត្ន​ពេល​​​គេ​​​​ពិសា​​​​ទៅ​នាំ​​ឱ្យ​​គេ​​រាក​​ ។ ដូច្នេះ​​ចំណុច​ទាំង​នេះ​​គឺ​​ជា​ចំណុច​​​ត្រូវ​យក​ចិត្ត​​ទុក​ដាក់​​​ដើម្បី​ធានា​​ឱ្យ​ទេស​ចរ​​កើន​ឡើង​​នៅ​ប្រទេស​កម្ពុជា​​ គឺ​​កម្ពុជា​ខ្លួន​ឯង​ត្រូវ​តែ​​មាន​សន្តិ​សុខ​​ ត្រូវ​តែ​​មាន​​សន្តិ​ភាព​​ ត្រូវ​​តែ​​មាន​ស្ថិរ​ភាព​​នយោបាយ ។

លោក​​ថោង ខុន រដ្ឋ​​មន្ត្រី​​ក្រសួង​​​ទេស​ចរណ៍​​បាន​​ថ្លែង​ថា វិស័យ​​ទេស​ចរណ៍​​​ត្រូវ​បាន​​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ទទួល​ស្គាល់​ថា​ជា​​មាស​​ «បៃ​តង» ជា​ផ្នែក​​ដ៏​សំខាន់​នៃ​​​សេដ្ឋ​​កិច្ច​​​បៃ​តង ​​ដែល​ចំណូល​នៃ​វិស័យ​​នេះ​ត្រូវ​បាន​​ចាត់​បញ្ចូល​​ភ្លាម​ៗ​​ទៅ​ក្នុង​​ចរន្ត​សេដ្ឋ​កិច្ច​​​ជាតិ រួម​ចំណែ​ក​​ជំរុញ​​កំណើន​​ផលិត​​​​ផល​​ក្នុង​ស្រុក​​សរុប ។ អភិវឌ្ឍ​​ន៍​ទេស​ចរណ៍​​ប្រកប​ដោយ​​​គុណ​ភាព​​​ និង​ការ​ទទួល​ខុស​ត្រូវ ​​រួម​​ចំណែ​ក​យ៉ាង​សកម្ម​​ដល់​កិច្ច​​​អភិ​វឌ្ឍ​ន៍​ថែ​រក្សា​​ការ​ពារ​​​នូវ​​សម្បត្តិ​​វប្បធម៌​​​ប្រវត្តិ​សាស្ត្រ​​​ និង​ធន​ធាន​​ធម្ម​ជាតិ ។

លោក​រដ្ឋ​​មន្ត្រី​ថ្លែង​បន្តថា ក្រោម​កិច្ច​ដឹក​នាំ​​ដ៏​ត្រឹម​ត្រូវ​​ឈ្លាស​វៃ និង​​​​​ប្រកប​​ដោយ​គតិ​បណ្ឌិត​​របស់​សម្តេច​​​អគ្គ​មហា​សេនា​​បតីតេជោ​​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​​ ជា​និច្ច​កាល​​តែង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​គាំ​ទ្រ​ និង​​ជំរុញ​​​ការ​​អភិវឌ្ឍ​​ទេស​ចរណ៍​​​​ឱ្យ​បាន​​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់ ។ រាជ​រដ្ឋា​ភិបាល​​បាន​ដាក់​ចេញ​​គោល​នយោ​បាយ​​ វិធាន​​ការ ​​ផែន​ការ​​ និង​យុទ្ធ​សាស្ត្រ​​​ជំរុញ​​ការ​អភិវឌ្ឍ​​​ទេសចរណ៍​​ ពិសេស​គោល​​នយោ​បាយ​​បើក​​​ចំហ​​ជើង​មេឃ យុទ្ធ​សាស្ត្រ​​​ចតុ​កោណ​​​ដំណាក់​​កាល​ទី​២ និង​​ផែន​ការ​​យុទ្ធ​សាស្ត្រ​​​អភិ​វឌ្ឍ​ន៍​ទេស​ចរណ៍​​២០១២-២០២០ ត្រូវ​ជំរុញ​​​អនុវត្ត​​ដោយ​ផ្តោត​​ទៅ​លើ​​ទិស​ដៅ​យុទ្ធ​សាស្ត្រ​​អាទិភាព​​​៦​យ៉ាង​​ជា​សំខាន់​​រួម​មាន​ ៖

១-​ការ​អភិវឌ្ឍ​​ផលិត​ផល​ទេស​ចរណ៍

២-​ការ​សិក្សា​​ទី​ផ្សារ និង​​ផ្សព្វ​ផ្សាយ​​ទេស​ចរណ៍

៣-​ការ​ត​ភ្ជាប់​​​ និង​សម្រួល​​ការ​​​ធ្វើ​ដំណើរ​​​ ដឹក​ជញ្ជូន​​ទេស​ចរណ៍

៤-​​ប្រព័ន្ធ​​សុវត្ថិ​ភាព​ទេស​ចរណ៍​​ និង​ការ​គ្រប់​គ្រង​​ផល​ប៉ះ​ពាល់

៥-​ប្រព័ន្ធ​ច្បាប់​​​​ និង​យន្ត​ការ​​គ្រប់​គ្រង​ និង​

៦-​​ការ​​អភិវឌ្ឍ​​​​ធន​ធាន​មនុស្ស​​

សម្រាប់​​កម្ពុជា​ ​ចក្ខុ​វិស័យ​ឆ្នាំ​​២០២០ គឺ​​ការ​​មក​ដល់​​ភ្ញៀវ​​ទេស​ចរ​អន្តរ​ជា​​តិ​​​ចំនួន​​១០​លាន​នាក់​​ជា​មួយ​​ចំណូល​​ប្រមាណ​​ជា​​៥.០០០​​លាន​​ដុល្លារ​​ក្នុង​​មួយ​ឆ្នាំ៕