ក្រុងប៉ោយប៉ែត ៖ ព្រឹកថ្ងៃទី២០ កញ្ញា ២០១២ នេះអាជ្ញាធរមានសមត្ថកិច្ចបានចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុងក្រុងប៉ោយប៉ែត ដឹកនាំដោយលោកជូ យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យ លោកទ្រី ណារិន អភិបាលរងខេត្តបន្ទាយមានជ័យ លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារមួយចំនួនទៀត។
លោកង៉ោ ម៉េងជ្រួន បានឲ្យដឹងថា នៅក្រុងប៉ោយប៉ែតនេះមានពលរដ្ឋរងគ្រោះដោយទឹកជំនន់ជន់លិចផ្ទះរបស់ពួកគាត់សរុបចំនួន៤.១៦៩គ្រួសារ ហើយនៅក្នុងនោះខាងអាជ្ញាធរមានសមត្ថកិច្ច បានជម្លៀសពលរដ្ឋមករកទីទួលមានសុវត្ថិភាពបានចំនួន២៣៩៤គ្រួសារផងដែរ។ នៅព្រឹកថ្ងៃដដែល ខាងអាជ្ញាធរបានចុះចែកអំណោយជាបឋមដល់ពួកគាត់ដែលរងគ្រោះ ដោយទឹកជំនន់ទាំង៤.១៦៩គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបានមុង១ សាប៊ូ១ដុំ និងថ្នាំពេទ្យមួយចំនួនផងដែរ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ