ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​វៀត​ណាម​ប្រើ​ឡាម​កាត់​អវយវៈភេទ​គូ​ស្នេហ៍​ព្រោះរឿង​ប្រចណ្ឌ

12 ឆ្នាំ មុន

កាល​ពី​សប្តាហ៍​មុន​បុរស​​អាយុ​២៧​ឆ្នាំ​ ម្នាក់​រស់​នៅខេត្ត​តៃ​និញ ភាគ​ខាង​លិច​ឆៀង​ខាង​ជើង​ ក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀត​ណាម ត្រូវ​គូ​ស្នេហ៍​ប្រើ​ឡាម​កាត់​អវយវៈភេទ​​ ហើយ​អ្នក​​ជិត​ខាង​ជួយ​នាំ​ទៅ​មន្ទីរ​ពេទ្យ​ ។ គ្រូ​ពេទ្យ​បាន​តភ្ជាប់​អវយ​វៈ​ភេទ​វិញ​ តែ​​មិន​ធានា​ថា​ អាច​ប្រើ​ប្រាស់​បាន​ដូច​ដើម​វិញ​ ឬ​អត់​ទេ?

ជន​រង​គ្រោះ​ឈ្មោះ​ អេន​ ធី​ខេ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ​ដាវ ទៀង រួម​ជា​មួយ​បំណែក​អវយវៈភេទ​ប្រហែល​១ភាគ​៣​នៃ​ចំណែក​ដែល​បាន​កាត់​ ។ អវយវៈនោះ​រក​ឃើញ​យ៉ាង​ពិបាក​ព្រោះ​គូ​ស្នេហ៍​យក​ទៅ​លាក់​ទុក ​​។ ​បន្ទាប់​ពី​អ្នក​ស្រុក​អង្វរ​លួង​លោម​រយៈពេល​យូរ​ទើប​ស្រ្តី​ដៃ​ដល់​បង្ហាញ​កន្លែង​លាក់ទុក​អវយវៈ​ភេទ​នោះ​​ ។

ស្រ្តីគូ​ស្នេហ៍​​បាន​ត្រៀម​គម្រោង​ការ​ទុក​ជា​មុន​ និង​ចាត់​ការ​ដោយ​ប្រើ​ឡាម​កាត់​លិង្គ​ ខណៈ​ពេល​លោក អេន ធីខេ កំពុង​ដេក​លក់ ។ ការ​ធ្វើ​បែប​នេះ​ក្រោយ​ពី​នាង​ដឹង​ថា គូស្នេហ៍​របស់​ខ្លួន​លួច​ទាក់ទង​ជា​មួយ​នារី​ផ្សេង​ ។លោក​​អេន ធីខេ ជា​អ្ន​ក​បើក​បរ​រថយន្ត​ឈ្នួល​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​​ដោយ​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ​ និង​មាន​ឱ​កាស​សេព​គប់​ជា​មួយ​ស្រ្តី​ជា​ច្រើន​នាក់​ ។ រឿង​នេះ​ពេល​​នារី​ជា​គូ​ស្នេហ៍​ដែល​រស់​នៅ​រួម​គ្នា​ដោយ​មិន​បាន​រៀប​ការ​សេីុប​ដឹង​ ក៏​រៀប​គម្រោង​កាត់​ប្រដាប់​ភេទ​គូ​ស្នេហ៍​ចោល​តែ​ម្តង ។

គ្រូ​ពេទ្យ​និយាយ​ថា លោក​អេន ធីខេ របួស​ធ្ងន់ព្រោះ​​បាត់​បង់​ឈាម​ច្រើន ។ ក្រោយ​ពី​គ្រូ​ពេទ្យ​ឃាត់​ឈាម​ និង​វះកាត់​ត​ភ្ជាប់​អវយវៈភេទ​រួច​រាល់ ទើប​បញ្ជូន​បន្ត​ទៅ​ព្យា​បាល​នៅឯ​មន្ទី​រ​ពេទ្យ​ខេត្ត​ ប៊ិញ​ ស្វៀង ស្ថិត​នៅ​ជាប់​ក្រុង​ហូជី​មិញ ៕