ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមរកឃើញត្រីកម្រជាប្រផ្នូលរញ្ជួយដី ឬព្យុះស៊ូណាមិ

1 ខែ មុន

ប្រទេស​វៀតណាម បាន​រក​ឃើញ​ត្រី​កម្រ​មួយ ដែល​គេ​មាន​ជំនឿ​ថា ជា​ប្រផ្នូល​នៃ​ការ​មាន​គ្រោះ​មហន្តរាយ ដូច​ជា ការ​រញ្ជួយ​ដី ឬ​ព្យុះ​ស៊ូ​ណា​មិ​ជាដើម ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម នៅ​ថ្ងៃ​ទី​២១…

ប្រទេស​វៀតណាម បាន​រក​ឃើញ​ត្រី​កម្រ​មួយ ដែល​គេ​មាន​ជំនឿ​ថា ជា​ប្រផ្នូល​នៃ​ការ​មាន​គ្រោះ​មហន្តរាយ ដូច​ជា ការ​រញ្ជួយ​ដី ឬ​ព្យុះ​ស៊ូ​ណា​មិ​ជាដើម ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម នៅ​ថ្ងៃ​ទី​២១ ខែឧសភា​នេះ ។

ង្វៀ​ន ថា​ញ់ ជៅ (Nguyen Thanh Chau) ប្រធាន​ភូមិ​វិញ​ហ៊ី ក្នុង​ឃុំ​វិញ​ហៃ ស្រុក​និ​ញ​ហៃ នៅ ខេត្ត នី​ញ ធួន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម បាន​បញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ ទី​២០ ខែឧសភា​ថា ត្រី​សមុទ្រ​ទឹក​ជ្រៅ​មួយ​ប្រភេទ​ហៅ​ថា Oarfish ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃអាទិត្យ ដោយ​បុគ្គលិក​នៃ​រមណីយដ្ឋាន​មួយ​ក្នុង​តំបន់ ។

ត្រី​នេះ ប្រវែង​ជិត​២​ម៉ែត្រ ហើយ​កម្រ​នឹង​ឡើង​មក​ទឹក​រាក់​ណាស់ ។ វា​ភាគច្រើន រស់នៅ​រហូត​ដល់​១០០០​ម៉ែត្រ​ក្រោម​បាតសមុទ្រ ។

តាម​ជំនឿ​គេ​យល់​ថា ការ​រក​ឃើញ​ត្រី​នេះ គឺជា​ប្រ​ផ្នូរ​មិនល្អ ដែល​អាច​នឹង​មាន​គ្រោះ​មហន្តរាយ​ដូច​ជា​ការ​រញ្ជួយ​ដី និង​ព្យុះ​ស៊ូ​ណា​មិ​ជាដើម ។ ត្រី​នេះ​បាន​បាត់​កន្ទុយ ហើយ​កំពុង​ខិតខំ​រស់នៅ​ក្នុង​ទឹក​រាប ។

បើ​ទោះបី​បុគ្គលិក​ពីរ​នាក់ បាន​ព្យាយាម​យក​វា​ត្រឡប់​ទៅ​សមុទ្រ​ឡើង​វិញ ប៉ុន្តែ​វា​បាន​ហែល​ត្រឡប់​មក​កាប​សមុទ្រ​ឡើង​វិញ ហើយ​ស្លា​.​ប់​នៅ​ពេល​បន្តិច​ក្រោយមក ។ នេះ​ជា​លើក​ដំបូង​ដែល​ត្រី Oarfish បាន​មក​ដល់​តំបន់​នេះ ។

បន្ទាប់​ពី​វា​ស្លា​.​ប់​ប្រជាជន និង​បុគ្គលិក​រមណីយដ្ឋាន​បាន​ប្រារព្ធ​ពិធីបុណ្យ​ស​.​ព​ត្រី​នេះ​តាម​របៀប​ប្រពៃណី​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ