ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រផ្នូល​មិនល្អ​ឬ​យ៉ាងណា? ក្រោយ​ត្រី​នាគ​បាន​បង្ហាញ​វត្ត​មាននៅ​ប្រទេស​វៀតណាម

1 នាទី មុន

ប្រទេស​វៀតណាម ៖ ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​បំផុត​មួយ ដោយ​ត្រី​នាគ ឬ​ត្រី Oarfish ដាច់​កន្ទុយ​មួយ​ក្បាល​បាន​បោកបក់​អណ្តែត​មក​ទើរ​នៅ​ឆ្នេរសមុទ្រ វិញ ហ៊ី (Vinh…

ប្រទេស​វៀតណាម ៖ ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​បំផុត​មួយ ដោយ​ត្រី​នាគ ឬ​ត្រី Oarfish ដាច់​កន្ទុយ​មួយ​ក្បាល​បាន​បោកបក់​អណ្តែត​មក​ទើរ​នៅ​ឆ្នេរសមុទ្រ វិញ ហ៊ី (Vinh Hy) ស្ថិត​នៅ​ក្នុង​ខេត្ត នី​ញ ធួន (Ninh Thuan) ប្រទេស​វៀតណាម ដោយ​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ថា អាច​ជា​ប្រផ្នូល​មិនល្អ​។

បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម Bao Tuoi Tre ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា លោក ង្វៀ​ន ថា​ញ់​ចូ​វ (Nguyen Thanh Chau) ប្រធាន​ភូមិ វិញ ហ៊ី ឃុំ វិញ ហៃ (Vinh Hai) ស្រុក នី​ញ ហៃ (Ninh Hai) នៃ​ខេត្ត នី​ញ ធួន បាន​បញ្ជាក់​ថា ត្រី​នាគ​ប្រវែង​២​ម៉ែត្រ​មួយ​ក្បាល​បាន​ដាច់​កន្ទុយ ហើយ​ត្រូវ​បាន​រលក​បោកបក់​មក​ទើរ​លើ​ឆ្នេរសមុទ្រ​ក្នុង​តំបន់ កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥​។ អ្នកស្រុក និង​អ្នកទេសចរ​បាន​ព្យាយាម​ជួយ​យក​វា​ទៅ​ដាក់​ក្នុង​សមុទ្រ​វិញ ប៉ុន្តែ​ក្រោយមក​វា​បាន​ងាប់​។

ប្រភព​ដដែល​បាន​បន្ត​ថា ត្រី​មួយ​ក្បាល​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​បុគ្គលិក​នៅ​តំបន់​ទេសចរណ៍​នៅ​ក្បែរ​ទីនោះ ហើយ​នៅ​ពេល​ឃើញ ត្រី​មួយ​ក្បាល​នេះ​បាន​ដាច់​កន្ទុយ​ទៅ​ហើយ​។ លោក ង្វៀ​ន ថា​ញ់​ចូ​វ បាន​អះអាង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​វត្តមាន​ត្រី​នាគ​បាន​អណ្តែត​មក​ទើរ​លើ​ច្រាំង​ក្នុងភូមិ​របស់​លោក ហើយ​បន្ទាប់​ពី​ត្រី​ងាប់ ប្រជាជន​ក្នុង​តំបន់ និង​បុគ្គលិក​នៅ​តំបន់​ទេសចរណ៍​ក្បែរ​នោះ បាន​សម្រេច​កប់​ត្រី​នោះ​តាម​ប្រពៃណី​ទំនៀមទម្លាប់​។

វត្តមាន​ត្រី​នាគ​ដែក​អណ្តែត​មក​ទើរ​លើ​ឆ្នេរសមុទ្រ​វិញ ហ៊ី ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់ និង​អ្នកទេសចរ​ថត​បាន ហើយ​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​ទាក់ទាញ​អ្នក​ទស្សនា​រាប់​ពាន់​នាក់ និង​ចែករំលែក​បន្ត​ផង​ដែរ​។

អ្នកនេសាទ​ក្នុងស្រុក​ជា​ច្រើន​ជឿ​ថា ត្រី​នាគ​ភាគច្រើន​រស់នៅ​ក្នុង​សមុទ្រ​ជ្រៅ ហើយ​កម្រ​លេច​វត្តមាន​ឡើង​នៅ​ជិត​ច្រាំង​ណាស់ វត្តមាន​របស់​ត្រី​នាគ​ចូល​ទៅ​ក្នុង​សមុទ្រ​វិញ ហ៊ី គឺជា​រឿង​ដ៏​កម្រ​បំផុត​មួយ​។ ដ្បិត​ហេតុការណ៍​បែប​នេះ ត្រូវ​បាន​គេ​ជឿ​ផង​ដែរ​ថា ត្រី​នាគ​នៅ​ទីណា នៅ​ទីនោះ នឹង​កើត​មាន​បាតុភូត​ធម្មជាតិ​មិនធម្មតា​ដូច​ជា ការ​រញ្ជួយ​ដី ឬ​រលក​យក្ស​ស៊ូ​ណា​មិ ប៉ុន្តែ​មិន​មាន​ភស្តុ​តាង​វិទ្យាសាស្ត្រ​ណាមួយ​បញ្ជាក់​ជុំវិញ​ការ​អះអាង​បែប​នេះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ