ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀសសឹក​បាន​វិល​ត្រឡប់​មក​មូលដ្ឋាន​ភូមិ​ឃុំ​នៅ​ខេត្តឧត្តរមានជ័យ​វិញ​ជា​បណ្តើរ​ៗ​ហើយ

17 ម៉ោង មុន

ខេត្តឧត្តរមានជ័យ ៖ លោក ម៉េ​ត មាស​ភក្តី អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តឧត្ដរមានជ័យ​បានឱ្យ​ដឹង​ថា បន្ទាប់​ផ្ទុះ​សង្គ្រាម​ចំនួន ៥​ថ្ងៃ និង​មាន​បទ​ឈប់​បាញ់…

ខេត្តឧត្តរមានជ័យ ៖ លោក ម៉េ​ត មាស​ភក្តី អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តឧត្ដរមានជ័យ​បានឱ្យ​ដឹង​ថា បន្ទាប់​ផ្ទុះ​សង្គ្រាម​ចំនួន ៥​ថ្ងៃ និង​មាន​បទ​ឈប់​បាញ់ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ គិត​ត្រឹម​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៦:០០​នាទី​រសៀល​នេះ ជនភៀសសឹក​នៅ​ជំរំ​មួយ​ចំនួន រួម​ទាំង​អ្នក​ដែល​បាន​ជម្លៀស​ចេញពី​លំនៅ​ដ្ឋា​ន​កាលពី​សង្គ្រាម​រវាង​កងទ័ព​កម្ពុជា​-​ថៃ​ទៅ​តាម​បណ្តា​រាជធានី​/​ខេត្ត បាន​វិល​ត្រឡប់​មក​មូលដ្ឋាន​ភូមិ​ឃុំ នៅ​ខេត្តឧត្តរមានជ័យ​វិញ​ជា​បណ្តើរ​ៗ ។

លោក ម៉េ​ត មាស​ភក្តី បន្ត​ថា ជំរំ​ទាំង​៧ បាន​បន្ថយ​មក ៦​ទីតាំង ជនភៀសសឹក​កំពុង​រស់នៅ​ក្នុង​ជំរំ​បាន​បន្ថយ​មក​ត្រឹម ៨ ៦៧៥​គ្រួសារ ស្មើ ៣១,៥០៥​នាក់​។ ចំណែកឯ​សភាពការណ៍​ចរន្ត​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ក្រុង​ស្រុក​ទាំង​៥ បានការ​វិល​ត្រឡប់ ទី​១. ស្រុក​បន្ទាយ​អំពិល​ប្រមាណ ៣០% ទី​២. ក្រុង​សំរោង ៨០% ទី​៣. ស្រុក​អន្លង់​វែង ៩០% ទី​៤. ស្រុក​ត្រពាំង​ប្រាសាទ ៧០% និង ទី​៥. ស្រុក​ចុងកាល់​ស្ទើរតែ​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ