ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​នាំ​យក​ថវិកា និង​សា​រំលែក​ទុក្ខ​របស់​សម្តេច​មហា​បវរ​ធិ​បតី​និង​លោក​ជំទាវ​ជូន​ដល់​គ្រួសារ​យោធិន​ពលី​នៅ​សមរភូមិ​ជួរ​មុខ ​

6 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នា​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​និង​ក្រុមការងារ​បាន​នាំ​យក​នូវ​ថវិកា​ចំនួន…

ខេត្ត​សៀម​រា​ប ៖ នា​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​និង​ក្រុមការងារ​បាន​នាំ​យក​នូវ​ថវិកា​ចំនួន ៨០​លាន​រៀល និង​សារ​រំលែក​ទុក្ខ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ដេ​ី​ម្បី​ប្រគល់​ជូន​ដល់​គ្រួសារ​លោក អនុសេនីយ៍ត្រី ថន ញ៉ា​ញ់ ដែល​បាន​ពលី​កាល​ថ្ងៃ​ទី​២៧៥ ខែកក្កដា ឆ្នាំ​២០២៥ តំបន់​ភ្នំ​ទ្រព្យ​។

ឯកឧត្តម អភិបាលខេត្ត​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី និង លោក ជំទាវ​បណ្ឌិត ដែល​បាន​គិតគូរ​និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ និង​សោក​សង្រែក​ជាមួយនឹង​ក្រុម​គ្រួសារ​យោធិន​ពលី​នៅ​តំបន់​សមរភូមិ​ជួរ​មុខ​នេះ​។ ឯកឧត្តម អភិបាលខេត្ត​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញេ​ី​របស់​សម្តេច​ធិ​បតី​ក្នុង​ការ​រំលែក​ទុក្ខ​នៃ​មរណភាព​របស់​លោក អនុសេនីយ៍ត្រី ថន ញ៉ា​ញ់ គឺជា​ការ បាត់បង់​ដ៏​ធំធេង មិន​ត្រឹមតែ​ចំពោះ​ក្រុម​គ្រួ សារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​បាត់​បង់ នូវ​វីរ​យុទ្ធ​ជន​ខ្មែរ ដ៏ អង់អាច​ក្លាហាន​ម្នាក់ ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី ការពារ​អធិបតេយ្យ​ជាតិ ពី​ការ​ឈ្លានពាន​របស់​ពួក​ខ្មាំងសត្រូវ​លើ​សមរភូមិ​មុខ គួរ​ឱ្យ​ស្ញប់ស្ញែង​ជាទី​បំផុត​។

ឯកឧត្តម អភិបាលខេត្ត ក្នុង​វេលា​ប្រកបដោយ​សេចក្តី​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ យើង​ខ្ញុំ​សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់​វី​រៈ​យុទ្ធ​ជន​ដ៏​អង់អាច​ក្លាហាន ដោយ​សេចក្តី​សោកស្តាយ អាឡោះ អាល័យ​បំផុត និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក អនុសេនីយ៍ត្រី ថន ញ៉ា​ញ់ បាន​សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ