រាជធានីភ្នំពេញ ៖ ហាងតែនិងភោជនីយដ្ឋានចិនមួយកន្លែង ស្ថិតនៅក្នុងបុរីអូគីដេ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅផ្សែងហុយខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើល ដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៥០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆាប់ឆេះហាងតែចិនខាងលើ ផ្សែងហុយខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងនាំគ្នាជួយពន្លត់និងទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍។

នៅក្នុងហេតុការណ៍នោះដែរ គេឃើញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ ។ ទាក់ទិននឹងការកើតមានអគ្គិភ័យនេះភ្លាមៗគេពុំទាន់ដឹងពីមូលហេតុឡើយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ៕




ចែករំលែកព័តមាននេះ