ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​សាមគ្គី​ខ្មែរ អភិបាលរង​ខណ្ឌ​៧​មក​រា នាំ​យក​ស្បៀង​ចែក​ជូន វីរ​កងទ័ព​ជួរ​មុខ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក កេ​ត ឧត្តម អភិបាលរង ដឹកនាំ​ប្រតិភូ​ខណ្ឌ​៧​មក​រា នាំ​យក​នូវ​ស្បៀង ពី​សប្បុរសជន​ទូ​ទាំង​ខណ្ឌ សម្រាប់​ចែក​ជូន​វីរ​កងទ័ព​ជួរ​មុខ…

រាជធានី​ភ្នំពេញ ៖ លោក កេ​ត ឧត្តម អភិបាលរង ដឹកនាំ​ប្រតិភូ​ខណ្ឌ​៧​មក​រា នាំ​យក​នូវ​ស្បៀង ពី​សប្បុរសជន​ទូ​ទាំង​ខណ្ឌ សម្រាប់​ចែក​ជូន​វីរ​កងទ័ព​ជួរ​មុខ នៅ​ឯ​ខេត្តព្រះវិហារ ។

នា​រសៀល​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៥ ប្រតិភូ​ខណ្ឌ​៧​មក​រា ដឹកនាំ​ដោយ​លោក កេ​ត ឧត្តម អភិបាលរង​ខណ្ឌ​៧​មក​រា អ្នកតំណាង​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា បាន​នាំ​យក​អំណោយ​សប្បុរសធម៌ ចែក​ជូន​ដល់​កងទ័ព​ជួរ​មុខ​កម្លាំង​កងពលតូច​អន្តរាគមន៍​លេខ​៣៩៣ ស្ថិត​នៅ​ក្នុងភូមិ​រុងរឿង​មួយ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ក្នុង​ឱកាស​នេះ​ដែរ លោក កេ​ត ឧត្តម បាន​សម្តែង​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​ខ្ពស់ និង​ផ្ញើ​សារ​សួរសុខទុក្ខ​ពី​លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា ជូន​ដល់ កងកម្លាំង​វីរ​កងទ័ព​ជួរ​មុខ​ទាំងអស់ សូម​ជូនពរ ឲ្យ​កងទ័ព​ទាំងអស់​ប្រកបដោយ​សុខភាព​ល្អ កម្លាំង​រឹង​មាំ មាន​ទឹកចិត្ត​ក្លាហាន ដើម្បី​បន្ត​បម្រើ​ភារកិច្ច​ការពារ​ព្រំដែន​ជាតិ ឈ្នះ​មារ​សត្រូវ ដោយ​ជោគជ័យ និង​សុវត្ថិភាព​ពេញលេញ ។

សូម​បញ្ជាក់​ថា សកម្មភាព​នេះ គឺជា​ការ​ចងសម្ព័ន្ធ​មេត្រីភាព រវាង​រដ្ឋបាល​ខណ្ឌ​៧​មក​រា និង​រដ្ឋបាល​ខណ្ឌទួលគោក ដែល​បាន​សហការ​គ្នា​នាំ​យក គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈ​ប្រើប្រាស់ ជា​ច្រើន​ប្រភេទ ជួយ​ដល់​វីរ​កងទ័ព​ជួរ​មុខ ដើម្បី​លើកទឹកចិត្ត របស់​កងកម្លាំង​ដ៏​អង់អាច​ខ្លា​ហាន ពលី​ជីវិត​ការពារ​ដែន​អធិបតេយ្យភាព​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ