ខេត្តព្រះវិហារ៖ ប្រជារាស្ដ្រភៀសខ្លួននៅខេត្តព្រះវិហារ ទទួលបានព្រះអំណោយ ព្រះនាងតូច នរោត្តម ជេនណា ជាគ្រឿងឧបភោគបរិភោគ នៅមណ្ឌលសុវត្ថិភាព វត្តឧត្តមគិរីទួលអណ្ដែត។
យោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថានារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ព្រះនាងតូច នរោត្តម ជេនណា បានយាងសួរសុខទុក្ខ និងនាំយកព្រះអំណោយមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ប្រទានដល់ប្រជាពលរដ្ឋភៀសខ្លួន កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តឧត្តមគិរីទួលអណ្ដែត (ហៅវត្តថ្នល់បែក) ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីជួយសម្រាលបន្ទុកក្នុងគ្រាលំបាកនេះ៕
ចែករំលែកព័តមាននេះ