រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងអតីតចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មកបើកសវនាការជុំជម្រះទោស ដែលជាប់ពាក់ពន្ធពីបទ.គំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបទមិនប្តឹងបរិហារពីបទឧក្រិ ដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការសាធារណ:(ពោលគឺគំរាមកំហែង យកប្រាក់១ លានរៀលពីស្ត្រីលក់គ្រឿងញៀន) ដែលបទល្មើសមានចែងតាមបញ្ញត្តិមាត្រា ២៣២ និងមាត្រា ៥២៨ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទ២នាក់ ម្នាក់ឈ្មោះ វ៉ា សារ៉ង ភេទប្រុស អតីតចៅសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញនិងម្នាក់ឈ្មោះ ស៊ុយ ជីវ៉ា ភេទស្រី ជាប់ពាក់ពន្ធពីបទ ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ២៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ក្រោយពីបញ្ចាប់ការសាកសួរដេញដោល តុលាការបានសម្រេចលើកពេលប្រកាលសាលក្រម ដោយកំណត់យកថ្ងៃទី១៤ ខែសី ហា ឆ្នាំ២០២៥ ដើម្បីផ្តន្ទាទោសលើជនជាប់ចោទ។
សូមជម្រាបថា ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់លើបុគ្គល២ រូប ៖
១.ឈ្មោះ វ៉ា សារ៉ង ភេទប្រុស ជាចៅសង្កាត់ចោមចៅទី២ ពីបទ.គំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបទ.មិនប្តឹងបរិហារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការសា ធារណ: តាមមាត្រា ២៣២ និងមាត្រា ៥២៨ នៃក្រមព្រហ្មទណ្ឌ ។
២.ចោទប្រាន់ឈ្មោះ ស៊ុយ ជីវ៉ា ភេទស្រី ពីបទ.ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ២៧ នៃក្រមព្រហ្ម ទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ក្រោយពីតំណាងអយ្យការចោទប្រកាន់បុគ្គលទាំង២ រួចមក សំណុំរឿងត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី និងឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
សូមជម្រាបទៀតថា ឈ្មោះ វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ និងស្ត្រីម្នាក់ឈ្មោះ ស៊ុយ ជីវ៉ា ហៅកុត ដែលត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿង ញៀននៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបែកធ្លាយសារ សំឡេងចរចាទារប្រាក់ចំនួន១ លានរៀល ជាថ្នូរ នឹងការមិនចាប់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ត្រូវ បានកម្លាំងជំនាញនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ឃាត់ ខ្លួន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ លោក វរសេនីយ៍ ឯក សំ វិច្ឆិកា បន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ គឺធ្វើឡើងតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង ការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
បន្ទាប់ពីឃាត់ខ្លួនលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បាន សារភាពកំហុស និងបញ្ជាក់ថា សារសំឡេងនោះពិតជាសំឡេង របស់លោកប្រាកដមែន។ ចំណែកស្ត្រីជាម្ចាស់សំឡេង ដែល និយាយចរចាជាមួយចៅសង្កាត់ចោមចៅទី២ ក៏បានសារភាពដែរថា ខ្លួនធ្លាប់ចែកចាយគ្រឿង ញៀនចំនួនពីរលើកមកហើយ។
ជនសង្ស័យឈ្មោះ ស៊ុយ ជីវ៉ា បានបំភ្លឺថា កាលពីថ្ងៃទី៣០ ខែតុ លា ឆ្នាំ២០២៤ ខ្លួនត្រូវបានសមត្តកិច្ចចាប់ខ្លួននិងដោះលែងវិញ ដោយសារមិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ប៉ុន្តែបន្ទាប់ពីដោះលែង បើជាចៅសង្កាត់ចោមចៅទី២ បានទូរស័ព្ទមកគំរាមកំ ហែងទារប្រាក់ពីខ្លួនចំនួន១ លានរៀល ជាច្រើនលើកច្រើនសារ ហើយខ្លួនមានការភិតភ័យ ក៏លួចថតសំឡេងលោកចៅសង្កាត់ទុករួចផ្ញើទៅអ្នកស្គាល់គ្នា ហើយគេក៏យកទៅបង្ហោះលើបណ្តាញសង្គមTikToK។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏បានបែកធ្លា យវីឌីអូរសារសម្លេងឆ្លងឆ្លើយគ្នាតាមទូរស័ព្ទ រវាងលោក វ៉ា សាវ៉ង ចៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាមួយស្ត្រីម្នាក់ចរ ចាគ្នារឿងលុយកាក់ពាក់ព័ន្ធនិងគ្រឿងញៀន។ នៅក្នុងសារសំឡេ ងនោះ លោកចៅសង្កាត់ចោមចៅ២ បានចរចាទារប្រាក់ពីស្ត្រីជាមុខសញ្ញាគ្រឿងញៀនជាច្រើន ហើយស្ត្រីរូបនោះថាមានតែ១០, ២០ ម៉ឺនរៀលទេ ក្រោយមកលោកចៅសង្កាត់បង្ខំឱ្យយក១០០ ដុល្លារសិន ដែលគាត់នឹងចេញឲ្យគេហូបបាយ១៥០ ដុល្លារ ជាថ្នូរ នឹងការមិនចាប់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
បន្ទាប់ពីបែកធ្លាយសារសម្លេងនោះ ត្រូវបានអ្នកលេងបណ្តាញសង្គមបង្ហោះចែកចាយបន្តគ្នាព្រោងព្រាត។ ទន្ទឹមនឹងនោះលោកចៅសង្កាត់ចោមចៅទី២ ក៏បានធ្វើការបំភ្លឺដែរថា ជាសារសំឡេងរបស់គាត់ពិតប្រាកដមែន។ តែនៅក្នុងសារសំឡេងនោះ លោក ចៅសង្កាត់បញ្ជាក់ថា ទំនងលោកស្ថិតក្នុងស្ថានភាពស្រវឹងផងដែរ៕
ចែករំលែកព័តមាននេះ