ហេតុអ្វីបានជាមហាសេដ្ឋីទាំង៦រូបនេះ មិនផ្ទេរទ្រព្យសម្បត្តិឱ្យកូនៗ?
បរទេស ៖ បុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកមួយចំនួន រួមទាំងលោក Bill Gates និងលោក Mark Zuckerberg កំពុងតែលះបង់ទ្រព្យសម្បត្តិរបស់ខ្លួន…
បរទេស ៖ បុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកមួយចំនួន រួមទាំងលោក Bill Gates និងលោក Mark Zuckerberg កំពុងតែលះបង់ទ្រព្យសម្បត្តិរបស់ខ្លួន…
បរទេស ៖ បុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកមួយចំនួន រួមទាំងលោក Bill Gates និងលោក Mark Zuckerberg កំពុងតែលះបង់ទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីសកម្មភាពសប្បុរសធម៌ ជំនួសឱ្យការផ្ទេរមរតកទៅកូនៗ ក្នុងគោលបំណងធានាឱ្យពួកគេកសាងផ្លូវជីវិតដោយខ្លួនឯង។
ប្រភពពីកាសែត The Observer របស់ចក្រភពអង់គ្លេសបានបង្ហាញថា ក្នុងរយៈពេល២ទស្សវត្សខាងមុខ ទឹកប្រាក់ប្រមាណ៨៤ទ្រីលានដុល្លារ ត្រូវបានរំពឹងថានឹងត្រូវឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់ ដែលជាការផ្ទេរមរតកដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែមិនមែនមហាសេដ្ឋីទាំងអស់សុទ្ធតែដើរលើគន្លងនេះទាំងអស់នោះទេ។ ខាងក្រោមនេះគឺជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកទាំង៦រូប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង តាមរយៈការប្រកាសមិនផ្ទេរមរតកទៅឱ្យកូនៗរបស់ខ្លួន ៖
លោក Mark Zuckerberg
ជាមួយទ្រព្យសម្បត្តិចំនួន ២២១,២ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោក Mark Zuckerberg សហស្ថាបនិកក្រុមហ៊ុន Meta Platforms ដែលមានភាគហ៊ុន ១៣% ក្នុងក្រុមហ៊ុនមេរបស់ Facebook, Instagram និង WhatsApp មួយនេះ ព្រមទាំងភរិយា អ្នកស្រី Priscilla Chan បានប្តេជ្ញាថានឹងផ្តល់ចំណែក ៩៩% នៃភាគហ៊ុន ១៣% របស់ខ្លួនទៅកាន់អង្គការ Chan Zuckerberg Initiative ដែលអ្នកទាំងពីរបង្កើតឡើងកាលពីឆ្នាំ២០១៥ ដើម្បីលើកកម្ពស់សមភាពសង្គម ការច្នៃប្រឌិតផ្នែកវេជ្ជសាស្ត្រ និងការអប់រំ។
បច្ចុប្បន្ន លោក Mark Zuckerberg និងអ្នកស្រី Priscilla Chan មានកូនស្រីបីនាក់ ដោយកូនច្បងឈ្មោះ Maxima Chan អាយុ១០ឆ្នាំ កូនទី២ឈ្មោះ August Chan អាយុ ៨ឆ្នាំ និងកូនទី៣ឈ្មោះ Aurelia Chan Zuckerberg អាយុ២ឆ្នាំ។
លោកស្រី Laurene Powell Jobs
ជាមួយទ្រព្យសម្បត្តិចំនួន ១៤,៣ពាន់លានដុល្លារ លោកស្រី Laurene Powell Jobs អតីតភរិយាលោក Steve Jobs ក្នុងនាមជាស្ត្រីមេម៉ាយដែលជាសហស្ថាបនិកក្រុមហ៊ុន Apple បានបញ្ជាក់យ៉ាងច្បាស់ថា លោកស្រីគ្មានបំណងផ្ទេរមរតកទៅឱ្យកូនៗឡើយ។ ទ្រព្យសម្បត្តិលោកស្រីភាគច្រើនបានមកពីភាគហ៊ុននៅក្នុងក្រុមហ៊ុន Walt Disney និង Apple ដែលទទួលមរតកបន្ទាប់ពីការស្លាប់របស់ស្វាមីលោកស្រី កាលពីឆ្នាំ២០១១។
ប្តីប្រពន្ធមួយគូនេះមានកូនពីរនាក់ជាមួយគ្នា កូនច្បងឈ្មោះ Reed អាយុ៣៣ឆ្នាំ និងកូនពៅឈ្មោះ Erin អាយុ២៩ឆ្នាំ ខណៈលោក Steve Jobs មានកូនស្រីម្នាក់ទៀតឈ្មោះ Lisa Brennan-Jobs អាយុ៤៧ឆ្នាំ ដែលជាចំណងដៃជាមួយអតីតមិត្តស្រី។
លោក Yvon Chouinard
ស្ថាបនិកក្រុមហ៊ុនសម្លៀកបំពាក់ឡើងភ្នំ Patagonia បានផ្ទេរទ្រព្យសម្បត្តិក្រុមហ៊ុនចំនួន ១,២ពាន់លានដុល្លាររបស់លោកទៅឱ្យអង្គការមិនរកប្រាក់ចំណេញនៅក្នុងឆ្នាំ២០២២ ដោយធ្វើឱ្យលោកបាត់បង់ឋានៈជាមហាសេដ្ឋី និងកាត់បន្ថយទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់។
បច្ចុប្បន្ន Patagonia Trust បានផ្តល់មូលនិធិដល់អង្គការ Holdfast Collective ដែលបរិច្ចាគ១០០លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ កូនៗរបស់លោកគឺ Fletcher និង Claire បានគាំទ្រការសម្រេចចិត្តឪពុក ដោយជ្រើសរើសមិនទទួលមរតកក្រុមហ៊ុន។
លោក Michael Bloomberg
ជាមួយទ្រព្យសម្បត្តិចំនួន ១០៤,៧ពាន់លានដុល្លារ សហស្ថាបនិកក្រុមហ៊ុនឯកជនផ្នែកហិរញ្ញវត្ថុ Bloomberg L.P. បានប្រកាសថា លោកគ្មានគម្រោងផ្ទេរមរតកទៅឱ្យកូនស្រីពីរនាក់របស់លោក Emma និង Georgina នោះទេ។ តែផ្ទុយទៅវិញ លោកជ្រើសរើសបរិច្ចាគទៅដល់ផ្តល់មូលនិធិ Bloomberg Philanthropies ដែលជាមូលនិធិសប្បុរសធម៌ផ្ទាល់របស់លោក។
លោកបានលើកឡើងកាលពីឆ្នាំ២០២៣ថា «នៅពេលខ្ញុំស្លាប់ គ្រឹះមូលនិធិរបស់ខ្ញុំនឹងទទួលបានមរតកពីក្រុមហ៊ុន។ ប្រសិនបើអ្នកចង់ធ្វើអ្វីមួយសម្រាប់កូនអ្នក និងបង្ហាញថាអ្នកស្រលាញ់ពួកគេប៉ុនណានោះ រឿងដ៏ល្អបំផុតតែមួយគត់ គឺគាំទ្រដល់អង្គការដែលនឹងបង្កើតពិភពលោកដ៏ល្អប្រសើរសម្រាប់ពួកគេ និងកូនរបស់ពួកគេ»។
លោក Bill Gates
សហស្ថាបនិកក្រុមហ៊ុន Microsoft ដែលមានទ្រព្យសម្បត្តិចំនួន ១១៥,៩ពាន់លានដុល្លាររូបនេះ បានរក្សាពាក្យសម្តីរបស់លោកយូរមកហើយថា កូនៗរបស់លោកនឹងមិនទទួលបានដ៏ច្រើននេះទេ។
តួយ៉ាង កាលពីដើមខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ លោកបានបង្ហាញផែនការបរិច្ចាគស្ទើរទាំងស្រុងនៃទ្រព្យសម្បត្តិរបស់លោក ពោល ៩៩% ក្នុងរយៈពេល២០ឆ្នាំខាងមុខ ដែលគិតជាទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងជួយដល់ប្រជាជនក្រីក្រលើពិភពលោកតាមរយៈមូលនិធិ Gates ដោយអះអាងថា លោកមិនចង់ស្លាប់ទៅមានឈ្មោះជាអ្នកមាននោះទេ។
លោក Warren Buffett
លោក Warren Buffett ដែលមានទ្រព្យសម្បត្តិចំនួន ១៥៨,៥ពាន់លានដុល្លារ ត្រូវបានគេស្គាល់ថាជាមនុស្សសន្សំសំចៃ និងប្តេជ្ញាចិត្តចំពោះសកម្មភាពសប្បុរសធម៌។ លោកបានសន្យាទុកចំណែកតូចនៃទ្រព្យសម្បត្តិរបស់លោកឱ្យទៅកូនៗ ដោយលោកបានសង្កត់ធ្ងន់ថា ពួកគេត្រូវតែបង្កើតផ្លូរជីវិតដោយខ្លួនឯង។
ទោះយ៉ាងក៏ដោយ Buffett គ្មានចំណាប់អារម្មណ៍ក្នុងការផ្ទេរមរតកទៅឱ្យកូនដូចបានសន្យាកាលពីឆ្នាំ២០០៦នោះទែ ដោយលោកបរិច្ចាគភាគហ៊ុននៅក្រុមហ៊ុន Berkshire Hathaway ទាំងអស់របស់លោកទៅអង្គការសប្បុរសធម៌។ នៅឆ្នាំ២០២៤ លោកបានបង្ហាញផែនការផ្ទេរទ្រព្យសម្បត្តិទៅមូលនិធិសប្បុរសធម៌នៅពេលលោកស្លាប់ និងស្ថិតក្រោមការមើលខុសត្រូវដោយកូនៗរបស់លោក ដោយសម្រេចជាឯកច្ឆ័ន្ទបរិច្ចាគទៅមូលនិធិសប្បុរសធម៌ក្នុងរយៈពេល១០ឆ្នាំ។
ស្របពេលកូនៗរបស់លោក Warren Buffett រួមមាន លោក Howard អ្នកស្រី Susan និងលោក Peter មិនដែលខ្វល់ខ្វាយពីការរឿងមរតកនោះទេ។ នៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ២០០៦ ជាមួយកាសែត New York Times លោក Howard បាននិយាយថា «វាច្បាស់ណាស់ថា យើងនឹងមិនទទួលបានប្រាក់ច្រើននោះទេ។ ប្រសិនបើឪពុករបស់ខ្ញុំឱ្យជ្រើសរើសថា «កូនអាចមាន៥០លានដុល្លារក្នុងមួយឆ្នាំសម្រាប់ផ្ទាល់ខ្លួន ឬ ៥០លានដុល្លារក្នុងមួយឆ្នាំសម្រាប់មូលនិធិនោះ ខ្ញុំនឹងយកវាជាទៅដាក់ក្នុងមូលនិធិហើយ»៕ ប្រភព ៖ VnExpress
ចែករំលែកព័តមាននេះ