ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​តាម​អាកាស​ស្លា.ប់​សមាជិក​ទាំង​ឡាយ​របស់​ហាម៉ាស់

12 ឆ្នាំ មុន

យន្តហោះ​ប្រដេញ​មួយគ្រឿង​របស់​កង​ទ័ព​​អាកាស​​អុីស្រា​អែល​​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ​បាន​សម្លា.ប់​អ្នក​ទទួល​ខុសត្រូវ​ខាង​សន្តិ​សុខ​ប៉ាឡេ​ស្ទីន​២នាក់​​​ក្នុង​ការ​វាយ​​ប្រហារ​ទៅលើ​រថយន្ត​មួយគ្រឿង​​​ដែល​កំពុង​បើក​បរនៅ​​ជ្រោយ​ហ្គា ហ្សា ។ ប្រភព​ព័ត៌មាន​​​មន្ទីរ​ពេទ្យ​​ និង​ក្រុម​ហាម៉ាស់​​បញ្ជាក់​ថា មនុស្ស​ម្នាក់​ទៀត​ក៏​ត្រូវ​របួស​ក្នុង​​ការ​វាយ​ប្រហារ​នេះ​ដែរ ។​

យន្តហោះ​ប្រដេញ​មួយគ្រឿង​របស់​កង​ទ័ព​​អាកាស​​អុីស្រា​អែល​​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ​បាន​សម្លាប់​អ្នក​ទទួល​ខុសត្រូវ​ខាង​សន្តិ​សុខ​ប៉ាឡេ​ស្ទីន​២នាក់​​​ក្នុង​ការ​វាយ​​ប្រហារ​ទៅលើ​រថយន្ត​មួយគ្រឿង​​​ដែល​កំពុង​បើក​បរនៅ​​ជ្រោយ​ហ្គា   ហ្សា ។ ប្រភព​ព័ត៌មាន​​​មន្ទីរ​ពេទ្យ​​ និង​ក្រុម​ហាម៉ាស់​​បញ្ជាក់​ថា  មនុស្ស​ម្នាក់​ទៀត​ក៏​ត្រូវ​របួស​ក្នុង​​ការ​វាយ​ប្រហារ​នេះ​ដែរ ។​

​ក្នុង​សេចក្តីប្រកាស​មួយ​​​ក្រុម​​ហាម៉ាស់​គូស​បញ្ជាក់​ថា អុីស្រាអែលបាន​សម្លាប់​​នាយ​ប៉ូលិស​​​យើង​៣នាក់​​​​ដែល​កំពុងបំពេញ​បេសកកម្ម​​ការ​ពារ​សន្តិសុខ​​របស់​ប្រជា​ជន​យើង​ ។ អ្នក​ទទួល​ខុស​ត្រូវ​ទាំង​៣នាក់​​​ដែល​ត្រូវ​សម្លាប់​គឺ​ពេល​ពួក​គេ​​កំពុង​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ផ្លូវរូង​ក្រោម​ដីទាំង​​ឡាយ​កាត់​ព្រំដែន​អេហ្ស៊ីប ។​​

កង​ទ័ព​អុី​ស្រា​អែល​បញ្ជាក់​ពី​ការវាយ​ប្រហារ​នោះ​ថា កើតមាន​នា​ពេល​​យប់​នៅ​ទីក្រុង​​រ៉ា​ហ្វាហ៍ ​ជាប់​ព្រំ​ដែន​អេហ្ស៊ីប ។​ កង​ទ័ព​នេះ​និយាយថា ​បាន​វាយ​ប្រហារ​សំដៅ​ពួក​ភ្នាក់​ងារភេ​រ​​វកម្ម​ដែល​ចូល​រួម​ក្នុង​ការ​រត់​ពន្ធ​គ្រឿង​ផ្ទុះ​ពី​អេហ្ស៊ីប​មកជ្រោយហ្គា​ហ្សា ឬ​​ក្នុង​ការ​បញ្ជូនពួកជន​​អត្ត​ឃាត​​ទៅកាន់​អេហ្ស៊ីប​ ដើម្បី​រៀបចំ​ការ​វាយ​ប្រហារ​ភេរ​វកម្ម​​​ប្រឆាំង​អុី​ស្រា​អែល ៕